លោក វ៉ារ៉ាប៉ាក់ តាន់យ៉ាវង្ស អតីតអនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ ត្រូវបានគណៈកម្មាធិការសភាសហរដ្ឋអាមេរិក ដាក់បញ្ចូលឈ្មោះទៅក្នុង បញ្ជីស្នើឱ្យមានការស៊ើបអង្កេត និងពិចារណាដាក់ទណ្ឌកម្ម ជុំវិញការសង្ស័យថាអាចមានការពាក់ព័ន្ធនឹងបណ្តាញឧក្រិ.ដ្ឋក.ម្ម និងក្រុមឆបោ.កតាមប្រព័ន្ធបច្ចេកវិទ្យា។
______________
រឿងអាស្រូវពុករលួយឆ្លងដែន! កៅអីមន្ត្រីរាជការ និងរដ្ឋាភិបាលថៃ បានរងការរង្គោះរង្គើជាខ្លាំង ក្រោយពីអតីតអនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ ត្រូវបានគណៈកម្មាធិការសភាសហរដ្ឋអាមេរិក ដាក់បញ្ចូលឈ្មោះទៅក្នុងបញ្ជីខ្មៅស្នើឱ្យមានការស៊ើបអង្កេត និងពិចារណាដាក់ទណ្ឌកម្មជាផ្លូវការ។ ការលាតត្រដាងលិខិតសម្ងាត់នេះ បានបង្ហាញពីស្រមោលអំពើពុករលួយដ៏ចាក់ស្រេះរបស់មន្ត្រីជាន់ខ្ពស់រូបនេះ ជុំវិញការសង្ស័យថាបានបើកដៃ ឃុបឃិត និងផ្តល់កិច្ចការពារដល់បណ្តាញឧក្រិដ្ឋកម្ម និងក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅអាស៊ីអាគ្នេយ៍។.jpg)
យោងតាមលិខិតផ្លូវការចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ របស់ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាអាមេរិក លោក Brian Mast និងប្រធានគណៈកម្មាធិការពិសេសទទួលបន្ទុកកិច្ចការចិន លោក John Moolenaar បានដាក់សំណើទៅកាន់ក្រសួងការបរទេស និងក្រសួងហិរញ្ញវត្ថុអាមេរិក ដើម្បីបើកការស៊ើបអង្កេតលើបុគ្គលចំនួន ២៦រូប និងអង្គភាពចំនួន២។ សភាអាមេរិកបានទុកពេល ១៨០ថ្ងៃ ដើម្បីប្រមូលភស្តុតាងក្នុងការដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ និងហាមឃាត់ការធ្វើដំណើរក្រោមច្បាប់សកលដ៏មានឥទ្ធិពលបំផុតមួយរបស់សហរដ្ឋអាមេរិក ពីបទសង្ស័យពាក់ព័ន្ធនឹងអំពើពុករលួយ ជួយសម្រួលដល់ការជួញដូរមនុស្ស ការបង្ខំឱ្យធ្វើពលកម្មខុសច្បាប់ និងការធ្វើទារុណកម្មយ៉ាងព្រៃផ្សៃរបស់បណ្តាញឧក្រិដ្ឋជនទាំងនោះ។.jpg)
គួររំលឹកផងដែរថា បុគ្គលឈានមុខគេក្នុងរឿងអាស្រូវពុករលួយនេះ គឺលោក វ៉ារ៉ាប៉ាក់ តាន់យ៉ាវង្ស (Vorapak Tanyawong) ដែលធ្លាប់បានកាន់តំណែងជាអនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ ក្រោមរដ្ឋាភិបាលដឹកនាំដោយបក្សភូមិចៃថៃ របស់លោក អានុទីន ឆានវីរៈគុល ក្នុងរយៈពេលខ្លីបំផុតកាលពីចុងឆ្នាំ២០២៥។ លោកត្រូវបានបង្ខំចិត្តលាលែងពីតំណែង ក្រោយផ្ទុះរឿងអាស្រូវពាក់ព័ន្ធនឹងក្រុមឧក្រិដ្ឋជនប្រផេះ។ ទោះបីជានៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ នេះ លោក វ៉ារ៉ាប៉ាក់ បានចេញមុខបដិសេធយ៉ាងដាច់អហង្ការថាខ្លួនមិនបានដឹងឮ ឬពាក់ព័ន្ធនឹងអំពើពុករលួយ និងបណ្តាញលាងលុយកខ្វក់ឆ្លងដែនក៏ដោយ ក៏ទម្ងន់នៃឯកសារស៊ើបអង្កេតរបស់អាមេរិក បានបកអាក្រាតឱ្យឃើញពីទំនាក់ទំនងផលប្រយោជន៍មិនស្អាតស្អំរវាងមន្ត្រីពុករលួយថៃ និងក្រុមម៉ាហ្វៀអនឡាញយ៉ាងច្បាស់ក្រឡែត។
ករណីរបស់លោក វ៉ារ៉ាប៉ាក់ តាន់យ៉ាវង្ស គឺជាភស្តុតាងស្តែងៗដែលលាតត្រដាងពីចរិតពុករលួយក្នុងជួរមន្ត្រីរាជការថៃ ដែលហ៊ានប្រើប្រាស់អំណាច និងឥទ្ធិពលរដ្ឋដើម្បីកាងពីក្រោយខ្នងឱ្យក្រុមឧក្រិដ្ឋជនឆ្លងដែនបំផ្លាញជីវិតមនុស្ស។ ការលូកដៃប្រើប្រាស់ច្បាប់សកលដ៏មានឥទ្ធិពល ពីសំណាក់សហរដ្ឋអាមេរិក មិនត្រឹមតែជាការព្រមានដល់បុគ្គលពុករលួយរូបនេះឡើយ ប៉ុន្តែវាក៏ជាការទះកំផ្លៀងយ៉ាងចាស់ដៃដល់ប្រព័ន្ធយុត្តិធម៌ និងរដ្ឋាភិបាលបក្សភូមិចៃថៃ ដែលបណ្តោយឱ្យមានមន្ត្រីស្រមោលប្រផេះបែបនេះនៅក្នុងជួរអំណាចរដ្ឋ៕










