មួយរយៈមុន 4T5 បានធ្វើឱ្យទស្សនិកជនមួយចំនួនគិតថាលោកចេញពីមន្ទីរឃុំឃាំងក្រោយពីចេញសេចក្តីប្រកាសអំពីអាល់ប៊ុម។ យ៉ាងណាក៏មានដំណឹងថាលោកមិនទាន់រួចទោសនោះទេ។ ជុំវិញផលិតកម្ម CG វិលត្រឡប់មកវិញ ប្រុសឡា បានបញ្ជាក់ថា 4T5 នឹងមានសេរីភាពក្នុងឆ្នាំ២០២៧។
នៅល្ងាចថ្ងៃទី២៤ ខែកញ្ញា ផលិតកម្ម CG បានប្រកាសពីការវិលវិញរបស់ខ្លួនដោយរៀបចំកម្មវិធីមួយជាមួយនឹងការចូលរួមពីសិល្បករជាច្រើនមានទាំង យូហៃ សុភា ជេនហ្ស៊ី ពេជ្រ វត្តីសារ៉ាវឌ្ឍី រួមទាំងតារាមួយចំនួនទៀត។ នៅក្នុងកម្មវិធីនេះដែរ ប្រុសឡា បានឆ្លើយតបទៅនឹងសំណួររបស់អ្នកគាំទ្រតើ 4T5 វិលមកវិញពេលណាហើយនឹងចូលរួមជាមួយ CG ដែរឬទេ។
តារាចម្រៀង ប្រុសឡា បាននិយាយថា 4T5 នឹងមានសេរីភាពវិញនៅឆ្នាំ២០២៧ ប៉ុន្តែ 4T5 បង្ហាញខ្លួនឱ្យទស្សនិកជនបានឃើញនៅពេលណាលោកមិនហ៊ានសន្យាជាមួយនឹងអ្នកគាំទ្រឡើយដោយទុកឱ្យសាមីខ្លួនជាអ្នកសម្រេច។ ម្ចាស់បទ «នារីសក់ខ្លី» បន្ថែមទៀតថា សម្រាប់ 4T5 វិលត្រឡប់មក CG ឬក៏មិនត្រឡប់មកវិញគាត់នៅតែប្អូនប្រុសរបស់លោក។.png)
ដំណឹងនេះបានធ្វើឱ្យអ្នកគាំទ្របង្ហាញការសប្បាយចិត្តជាមួយនឹងពាក្យសម្តីនឹករលឹកមកកាន់តារាចម្រៀង 4T5 ដែលកំពុងជាប់ទោស។
.png)
គួរឱ្យដឹងថានៅក្នុងឆ្នាំ២០២៤ តារារ៉េប 4T5 បានធ្វើអ្នកគាំទ្រមានការចាប់អារម្មណ៍មិនតិចនោះទេព្រោះតែមានរូបភាពចែករំលែកពេញបណ្តាញសង្គមគឺរូបលោកនិងអ្នកផ្សេងទៀតត្រូវបានសមត្ថកិច្ចចាប់វាស់កម្ពស់។ បើតាមប្រភពខ្លះបង្ហាញថាជាករណីហិង្សាដែលបង្កឡើងនៅប៉ោយប៉ែត។ 
4T5 គឺជាអតីតសិល្បករក្នុងផលិតកម្ម CG ដែលសាងប្រជាប្រិយភាពតាមរយៈបទល្បីៗដូចជា «ជីវិតវាគ្រាន់ជារឿងព្រេង» «នាងកុហក» «កូនជ្រូកទាំង៣» រួមទាំងបទចម្រៀងមួយចំនួនទៀត៕










