Home តារាជាតិ ឡៃ ថៃចាន់ ថារឿងតារាទុកឱ្យគេដោះស្រាយអ្វីដែលត្រូវតាមដានគឺរឿង «ប្រទេសជាតិ»

ឡៃ ថៃចាន់ ថារឿងតារាទុកឱ្យគេដោះស្រាយអ្វីដែលត្រូវតាមដានគឺរឿង «ប្រទេសជាតិ»

150
0

តារាសម្តែង និងជា Influencer ឡៃ ថៃចាន់ បានបញ្ចេញវីដេអូមួយដោយបង្ហាញពីទស្សនៈរបស់លោកចង់ឱ្យសាធារណជនយកចិត្តទុកដាក់បញ្ហាពាក់ព័ន្ធនឹង «ប្រទេសជាតិ» ដើម្បីកុំឱ្យកូនចៅជំនាន់ក្រោយស្តីបន្ទោសជាជាងចាត់ទុករឿងឯកជនភាពរបស់តារាសំខាន់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkYgj41OB5h3t2X4DylWtL1Zh_VGIBSjQ-Lggwnea1pajS1P5-jb361_eljnSJ_mD4a_D23dci7zTwjjRpvGkk5QyNEULlFd9T3w3SMIFfA3A37PJOXqLV1LV4L95qEwkMm_L9wWZ0Q3ai_1lZog1oKpI-9Iz_I2BvTGzeCYQtDBFCpvR3dS24lm3TezI/s2048/image_2026-09-03_09-54-10.png

នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា អ្នកបង្កើតមាតិកា ឡៃ ថៃចាន់ បានបង្ហោះវីដេអូមួយដោយភ្ជាប់មកជាមួយនឹងចំណងជើងថា «រឿងស្នេហារបស់តារាទុកឱ្យតារាគេដោះស្រាយទៅបងប្អូន រឿងជាតិបានជារឿងដែលយើងទាំងអស់គ្នាត្រូវតាមដាន»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjG91SUoXiP2zbrFjP6KsTnyDU7Ef5EK43aT5EfY5x3IH1P4nizsUSvRRnTmOf2qeBOKUZ8qZi2XKaz8IiIWU44fQDeqQEqLcyVIJudLDufMvLMc_y4-bcveLqH1XO2hL1AsOAqdqrlSR4FdV5_NEyuO6iqReNostieBmocRY3sJ6OmTwgdSeHfKz_DIxY/s2048/image_2026-09-03_09-54-04.png

លោកបានចោទជាសំណួរថាដែលមានការភ័យខ្លាចថាបាត់បង់ទឹកដី វប្បធម៌ សម្បត្តិដូនតាបន្សល់ទុកឱ្យ ឬអ្នកជំនាន់ក្រោយស្តីបន្ទោសដែរឬទេ?។ លោកបង្ហាញថាអ្នកមួយចំនួននឹងមានការភ័យខ្លាចដូចជាលោកដែរប៉ុន្តែក្នុងនោះលោកក៏សង្កេតឃើញថាអ្នកមួយចំនួនហាក់ដូចជាបណ្តែតបណ្តោយស្ថានភាពជាតិទុកជារឿងធម្មតា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVbTpaBjpoijZrVwnDy-Vv_uzoVUhpTFlxWSC3zadhom0uilQjZpNoqDs9gDXtiOJqRhbXjV66o6hmPsbmZ-b8aocEZDoPwl88BZJrFzLgOviJMIPsAzCjS2dZNBFGbfGwg0btaQTo1ts0xcT9OLFEWEMlT2Ez1LRD-u48lN1H97PsYRlGyXWqEMtMvBE/s2048/image_2026-09-03_09-54-06.png

ឡៃ ថៃចាន់ បន្តទៀតថាអ្នកមួយចំនួនយករឿងឯកជនភាពតារាសិល្បករធ្វើជារឿងធំដុំដោយរឿងជាតិមិនមានការស៊ែរនោះទេប៉ុន្តែរឿងផ្សេងបែរជាមានការចែករំលែកច្រើន។ អ្នកបង្កើតមាតិការូបនេះបានបង្ហាញពីការខិតខំរបស់ថ្នាក់ដឹកនាំ ឡើងដោះស្រាយតឹងសរសៃក និងមានការទាមទារគ្រប់បែបយ៉ាងអ្វីដែលបាត់បង់ត្រឡប់មកវិញ តែងាកមកពលរដ្ឋវិញហាក់ដូចជាព្រងើយកន្តើយ ហាក់ដូចជាមិនចាប់អារម្មណ៍ទៅវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjze6bTUQUHDkCcW13ImunCb9i4-vIdUt9wQtbXQcYY3IULV3Ly6A5ZqJMgAw7z-_KAcFvhKWL3KqqVWwkonY1VEVMlQAqkqRlY9ZN5-Nhvdgpr_wJGzMs3H1JrQfCAg-scU2YjhWjJwTUwUgEEwHLH3_OvDsB29eNJYsO_xlWNqKZzzdPKQoy3X__JD50/s2048/image_2026-09-03_09-54-09.png
វីដេអូរយៈពេល២នាទីរបស់ ឡៃ ថៃចាន់ បានធ្វើឱ្យមហាជនចាប់អារម្មណ៍ជាពិសេសព្រោះលោកបង្ហាញពីការបែងចែករវាងរឿងរ៉ាវក្នុងជីវិតឯកជនរបស់តារា និងបញ្ហាដែលមានសារៈសំខាន់ចំពោះសង្គម និងប្រទេសជាតិដែលពលរដ្ឋគួរតាមដាន។ សាររបស់តារាប្រុសរូបនេះក៏អាចមើលឃើញថាជាការអំពាវនាវឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ទៅលើរឿងប្រទេសជាតិជាសំខាន់ដែលសង្គមមិនគួរមើលរំលង៕