ភាពស្និទ្ធស្នាល ភាពផ្អែមល្ហែម និងក្បែរគ្នាសឹងគ្រប់ពេលបណ្តាលឱ្យមានពាក្យសម្តីថា ស្រីស្រលាញ់ស្រី បើទោះបីជាម្ខាងទៀតមានប្តីនិងមានកូនក៏ដោយ។ អ្វីដែលរៀបរាប់នេះគឺជារឿងជាក់ស្តែងរបស់តារាសម្តែង គង់ ច័ន្ទស្រីមុំ និងនារីម្នាក់ទៀតមានឈ្មោះថា ឡាង។ ក្រៅពីពាក្យចចាមអារ៉ាមទាំងនេះអ្នកមួយចំនួនថែមទាំងនិយាយថា ឡាង ចិញ្ចឹម គង់ ច័ន្ទស្រីមុំ ទៀតផង។ ទោះយ៉ាងណា អ្វីៗត្រូវបានបញ្ជាក់ជុំវិញសម្ព័ន្ធភាពរបស់អ្នកទាំងពីរ។

នៅក្នុងកម្មវិធី សខ្មៅ ដែលចាក់ផ្សាយនៅរាត្រីថ្ងៃទី១៦ ខែកញ្ញា នេះ គង់ ច័ន្ទស្រីមុំ និង ឡាង បានបកស្រាយពីពាក្យចចាមអារ៉ាមកន្លងមកដែលអ្នកទាំងពីរទទួលបានគឺជាការស្រលាញ់ភេទដូចគ្នា។ ស្រីឡាង បានបញ្ជាក់ថាខ្លួនគឺស្រលាញ់មនុស្សប្រុសខណៈដែលរូបនាងគឺមានកូនពីររួចទៅហើយ។ ជាមួយគ្នានេះដែរ គង់ ច័ន្ទស្រីមុំ បានបញ្ជាក់ថា ឡាង គឺអ្នកលក់ដូណាល់ដែលការស្លៀកពាក់គឺមានភាពងាយស្រួលជាមួយនឹងអាវយឺតនិងខោទើបធ្វើឱ្យមនុស្សមួយចំនួនធំយល់ច្រឡំថាពួកគេទាំងពីរនាក់ជាមនុស្សស្រីស្រលាញ់ស្រី។.png)
ជុំវិញពាក្យចចាមអារ៉ាមដែលថា ស្រីឡាង ចិញ្ចឹមនោះក៏មិនមែនជាការពិតដែរ។ គង់ ច័ន្ទស្រីមុំ ថាមិនដឹងអ្នកណាចិញ្ចឹមអ្នកណាទេពីព្រោះ ស្រីឡាង បានមកជួយការងារខ្លួនដោយជួយសម្រួលការងារខាងបកប្រែភាសាអង់គ្លេសនិងចិន ដោយមិនចាំបាច់ជួលអ្នកបកប្រែឡើយ។ ជារួមអ្នកទាំងពីរមានទំនាក់ទំនងស្រលាញ់រាប់អានគ្នាជាបងប្អូនប៉ុណ្ណោះ។

ជាមួយនឹងការបកស្រាយនេះដែរ គង់ ច័ន្ទស្រីមុំ បានបង្ហើបថាខ្លួនបានជួបជាមួយនឹង ឡាង កាលពីទៅលេងនៅសហរដ្ឋអាម៉េរិកដោយស្គាល់តាមរយៈអ្នកនាង យ៉ាន លីនដា ដោយពេលជួបគ្នាដំបូងពុំមានអារម្មណ៍ល្អជាមួយគ្នាប៉ុន្មាននោះទេ។ ទោះយ៉ាងណាបន្ទាប់ពីស្គាល់គ្នាកាន់តែស៊ីជម្រៅនិងយល់ពីគ្នាអ្នកទាំងពីរក៏ចាប់ផ្តើមរស់នៅចុះសម្រុងនិងរាប់អានគ្នាយ៉ាងស្អិតរមួលរហូតធ្វើឱ្យមហាជនយល់ច្រឡំថាពួកគេទាំងពីរនាក់បោះបង់កូននិងប្តីមកកសាងស្នេហាភេទដូចគ្នា៕










