ប្រទេសវៀតណាម បានសម្រេចដាក់បញ្ចូលភាសាខ្ម» ទៅក្នុងកម្មវិធីសិក្សាផ្លូវការនៅតាមសាលារដ្ឋ ដោយចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ នៅឆ្នាំ២០២៨ខាងមុខ។
.png)
យោងតាមរដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាម បានលើកឡើងថា៖”ការដាក់បញ្ចូលភាសាខ្មែរ គឺដើម្បីពង្រីកការបង្រៀនភាសាអន្តរជាតិ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃការអភិវឌ្ឍទំនាក់ទំនងសេដ្ឋកិច្ច សង្គម និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាងក្នុងតំបន់”។
រដ្ឋាភិបាលវៀតណាម បានផ្តល់អាទិភាពខ្ពស់ដល់បណ្តាសាលារៀននៅតាមឃុំជាប់ព្រំដែន និងតំបន់ដែលមានពលរដ្ឋខ្មែររស់នៅច្រើន។
.png)
តាមរយៈការកែទម្រង់កម្មវិធីសិក្សានេះ ភាសាខ្មែរត្រូវបានផ្តល់តម្លៃក្នុងប្រព័ន្ធអប់រំរដ្ឋរបស់វៀតណាម ដែលជាសញ្ញាវិជ្ជមានមួយសម្រាប់ការអភិរក្ស និងអភិវឌ្ឍអក្សរសាស្ត្រខ្មែរនៅក្រៅប្រទេស។
.png)
ក្រៅពីភាសាខ្មែរ វៀតណាម ក៏នឹងគ្រោងដាក់បញ្ចូលភាសាថៃ និងឥណ្ឌូណេស៊ីនៅឆ្នាំ២០៣០ផងដែរ៕









