Home តារាអន្តរជាតិ ការស៊ើបអង្កេតលើ Kim Soo Hyun និង Kim Sae Ron បានបញ្ចប់ហើយ

ការស៊ើបអង្កេតលើ Kim Soo Hyun និង Kim Sae Ron បានបញ្ចប់ហើយ

175
0

នៅថ្ងៃទី៨ ខែកញ្ញា ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបានរាយការណ៍ថា ការស៊ើបអង្កេតលើលើ Kim Soo Hyun ទាក់ទងនឹងការចោទប្រកាន់ពីបទរំលោភលើច្បាប់សុខុមាលភាពកុមារ បានបញ្ចប់ជាស្ថាពរបន្ទាប់ពីប្រហែល ១ ឆ្នាំ និង ៤ ខែ។ ការិយាល័យរដ្ឋអាជ្ញាទីក្រុងសេអ៊ូលខាងកើតមិនបានស្នើសុំការស៊ើបអង្កេត ឬការស៊ើបអង្កេតឡើងវិញបន្ថែមទៀតទេ ហើយបានប្រគល់សំណុំរឿងទៅឱ្យប៉ូលិសវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDnKD7Zs-OxYXS1w6pZY17NVRschb1BhuQ7S5Wt36S5-A-Wt7KrR5Nue-86cqHdmsNSyJiBqojsNqn-Ydxfjw562VrgDtrRdKwOwWlMDpbXjY4DqfbYhP2iJNrCpFYaIjVwvIfjqpqLolQGUADfZsCNnaZ0fxi-ki6Gh8Ckd4rqiHiqvNhG1_5-nsCbWY/s728/image_2026-07-30_09-32-33.png

តាមប្រភពព័ត៌មានកូរ៉េខាងត្បូង ស្ថានីយប៉ូលិស Seongdong ក្នុងទីក្រុងសេអ៊ូល បានសម្រេចកាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២៦ មិនបញ្ជូនសំណុំរឿងរបស់ Kim Soo Hyun ទៅកាន់ការិយាល័យរដ្ឋអាជ្ញាដោយសាររកឃើញថាមិនមានភស្តុតាងគ្រប់គ្រាន់សម្រាប់បញ្ជាក់ការចោទប្រកាន់។ បន្ទាប់មករដ្ឋអាជ្ញាបានពិនិត្យសំណុំរឿងហើយនៅថ្ងៃទី ៣ ខែកញ្ញា បានប្រគល់ឯកសារត្រឡប់ទៅប៉ូលិសវិញ ដោយមិនស្នើការស៊ើបអង្កេតបន្ថែម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikKKCxKfbcj8Zbs7t2KAIuzlnEu56TAl37oBrt7DQUp9DC7cb8NI7XaPoh_Ni9R-xt2fC8waou1XDtoG4lKr_NdNkGFkKPcW6iIKhLwaYQWr6ztQW8pVcBnEbK8RZ581oCCae2ucc05rm1p2J898oISYrOOx2IPe4d4b8XDtUjLXBMbuAFi_hXOSC3QpI/s1608/image_2026-07-30_11-49-12.png
ការស៊ើបអង្កេតនេះបានចាប់ផ្តើមបន្ទាប់ពីគ្រួសាររបស់ Kim Sae Ron ដាក់ពាក្យប្តឹងក្នុងខែឧសភា ឆ្នាំ២០២៥ ដោយចោទប្រកាន់ថា Kim Soo Hyun មានទំនាក់ទំនងជាមួយ Kim Sae Ron នៅពេលនាងនៅក្រោមអាយុ ១៨ឆ្នាំនិងមានអំពើដែលអាចពាក់ព័ន្ធនឹងការរំលោភបំពានផ្លូវភេទ និងផ្លូវអារម្មណ៍។ Kim Soo Hyun បានបដិសេធការចោទប្រកាន់នេះដោយទទួលស្គាល់ថាមានទំនាក់ទំនងនៅពេលនាងគ្រប់អាយុ។ ក្នុងអំឡុងពេលស៊ើបអង្កេត ប៉ូលិសបានពិនិត្យឯកសារ សក្ខីកម្ម និងសម្ភារៈផ្សេងៗដែលត្រូវបានដាក់ជាភស្តុតាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrzv4lZTTtLAgYGgv2-bvxgFh-WXqNBRZMxHbjn64KxGeKTd-oT0un8Thi8KQOcaBK-2LJSp73Gu04eqnfjUVWY8FploaQ2bKHn7V77MtdldVeE-4RfU1JyC-ybKq7k2JdK9xEDhiTaqZOqr4HoCYMkynqljs4tAXF4n_ZxZs2BC30-212-e7VrPrqBRo/s1200/image_2026-07-30_11-47-01%20(2).png

ប្រភពសារព័ត៌មានកូរ៉េរាយការណ៍ថា អាជ្ញាធរបានចាត់ទុកសំឡេងមួយដែលត្រូវបានអះអាងថាជាសំឡេងរបស់ Kim Sae Ron ថា មានការកែច្នៃ ឬប្រើប្រាស់បច្ចេកវិទ្យា AI ហើយសារដែលត្រូវបានអះអាងថាជាការសន្ទនាតាម KakaoTalk ក៏ត្រូវបានស៊ើបអង្កេត និងចាត់ទុកថាមិនអាចប្រើជាភស្តុតាងគាំទ្រការចោទប្រកាន់បាន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj74FQ5YEYvHk8efCeAk4VO3etu7x27QuB40EBPEe87Cx1Uqb7PB4zqCs0tohM6GXcpFxcf1O5Dfxuhsix2rWxT7ZxWEwkrW0YIb5ApoZ7hyjM4ICIyN2Q5QafpVKJx3HySslMcQDKWrW6lD_Az4C6FcgpXaksUa2YSzD-kTc4T3pY6SoPDjuv6eWumSgA/s728/image_2026-07-30_11-47-02.png

ការសម្រេចរបស់ប៉ូលិសកាលពីថ្ងៃទី ២៩ ខែកក្កដា គឺ មិនបញ្ជូនសំណុំរឿងទៅរដ្ឋអាជ្ញា ដោយសារភស្តុតាងមិនគ្រប់គ្រាន់។ បន្ទាប់ពីរដ្ឋអាជ្ញាពិនិត្យសំណុំរឿង ហើយមិនស្នើឱ្យមានការស៊ើបអង្កេតបន្ថែម ការសម្រេចមិនបញ្ជូនសំណុំរឿងរបស់ប៉ូលិសនៅតែមានប្រសិទ្ធភាព។ ដូច្នេះ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េកំពុងរាយការណ៍ថា ដំណើរការស៊ើបអង្កេតបាន បញ្ចប់ជាក់ស្តែង បន្ទាប់ពីប្រហែល ១ ឆ្នាំ ៤ ខែ។ ទោះជាយ៉ាងណាប្រភពព័ត៌មានក៏បញ្ជាក់ថា ភាគីដើមបណ្តឹងនៅតែអាចប្រើសិទ្ធិតាមនីតិវិធីច្បាប់ ប្រសិនបើច្បាប់អនុញ្ញាត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZwatvfgXzhjRQwWuoixvDX1cg4vg0F2vfvRTiX48-iftsB3zGcyexLQ6NRAqHkFq8D2KzGRHD6siwLYmJ-5XsZBcae8wwZI9FPa6iTJ6Q7TD0-7jlkifRcC5QwAxONLmKsJE2M2qCeikzw8c7re9al0BB_tB5Vh0X19PeBWcEKGMOWHQie7gCoDws3Pg/s1350/image_2026-07-30_11-49-11.png

ការស៊ើបអង្កេតលើ Kim Soo Hyun បានបញ្ចប់ទៅហើយដោយបើកផ្លូវឱ្យតារាសម្តែងរូបនេះបន្តសកម្មភាពរបស់ខ្លួននៅក្នុងប្រទេសកូរ៉េខាងត្បូង។ ទោះជាយ៉ាងណាក៏ដោយ ការវិលត្រឡប់របស់តារាប្រុសរូបនេះបានទទួលប្រតិកម្មចម្រុះពីសាធារណជនបន្ទាប់ពីរយៈពេលដ៏ចម្រូងចម្រាសនៃជីវិតឯកជនកន្លងមកនេះ៕