ប្រទេសអុីស្រាអែល បានធ្វើការព្រមានប្រទេសចិន បញ្ឈប់កិច្ចព្រមព្រៀងលក់យន្តហោះចម្បាំង J-10C ទៅឱ្យប្រទេសអុីរ៉ង់។

ការព្រមាននេះបានកើតឡើង បន្ទាប់ពីមានរបាយការណ៍ថា អុីរ៉ង់កំពុងចរចាជាមួយចិន ដើម្បីទិញយន្តហោះចម្បាំងប្រភេទនេះ យកទៅពង្រឹងវិស័យការពារអាកាសរបស់ខ្លួន។
.png)
ដើមឡើយអុីរ៉ង់មានគម្រោងទិញយន្តហោះចម្បាំង Sukhoi Su-35 ពីប្រទេសរុស្ស៊ី ប៉ុន្តែរុស្សុីមិនអាចផ្គត់ផ្គង់បានលឿនតាមតម្រូវការ ទើបធ្វើឱ្យអុីរ៉ង់សម្រេចចិត្តបង្វែរទិសដៅមកចរចាទិញយន្តហោះ J-10C របស់ចិនវិញ។

ទោះបីជាមានការព្រមាន និងការមិនពេញចិត្តពីអុីស្រាអែល និងសហរដ្ឋអាមេរិកក៏ដោយ ក្រសួងការពារជាតិចិនបានថ្លែងថា ខ្លួនបើកចំហក្នុងលក់ឧបករណ៍យោធាទំនើបៗទាំងនេះទៅឱ្យបណ្តាប្រទេសជាមិត្តរបស់ខ្លួន។
.png)
ចំពោះចំនួនជាក់លាក់នៃការទិញយន្តហោះនេះ នៅមានទាន់ច្បាស់នៅឡើយនោះទេ ដោយសារតែភាគីទាំងចិន និងអុីរ៉ង់ មិនទាន់ចេញមុខប្រកាសជាផ្លូវការនៅឡើយនោះទេ៕









