Home តារាជាតិ ហ្វីយ៉ាតា បង្ហាញអារម្មណ៍មួយក្រោយមានមតិជំរុញទៅកាន់នាយកជាតិ Miss Universe Cambodia

ហ្វីយ៉ាតា បង្ហាញអារម្មណ៍មួយក្រោយមានមតិជំរុញទៅកាន់នាយកជាតិ Miss Universe Cambodia

170
0

នៅពេលការប្រកួតបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៦ កាន់តែខិតជិតមកដល់អ្នកតាមដានវិស័យមួយចំនួនបានជំរុញឱ្យនាយកជាតិនៃកម្មវិធីនេះគឺអ្នកនាង ប្រាសាទ ដាវីន អាចនាំម្ចាស់មកុដឆ្នាំចាស់មកបំពាក់ឆៀងជូនបេក្ខភាពថ្មី។ ទន្ទឹមនឹងសំឡេងស្នើសុំរបស់អ្នកគាំទ្រ ហ្វីយ៉ាតា ថាការប្រកួតតំណាងប្រទេសកន្លងមកយ៉ាងប្រថុយប្រថាននាងមិនដែលស្ដាយក្រោយសូម្បីតែមួយវិនាទី បើទោះជាដឹងថាធ្វើឱ្យនាងអាចនឹងមិនបានលាលែងតំណែងក្នុងឆ្នាំនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaM3wy37o99TuB-PZPdPytgAjK4b9pRwpcGFqrRTlLOLqxc2xodzZ-fuyvuRsMyAO6Axjj3nvGlRgd-4iKL3kPvKm8ARf8dI8OwbPYj4cmudaXHKgqKqBLcOYOfecIsvKtXvGGgsmKzfur7fob33YO-pbYwVSF3dN4jhIJyOnqyiMmQZXaHKzJpUtQ8vk/s2048/image_2026-09-07_15-07-13%20(2).png
នៅថ្ងៃទី៦ ខែកញ្ញា ហ្វីយ៉ាតា បានចេញមកបង្ហាញអារម្មណ៍និងរំលឹកពីដំណើររបស់នាងក្នុងការតំណាងឱ្យកម្ពុជានៅលើឆាកអន្តរជាតិកាលពីឆ្នាំ២០២៥។តាមរយៈសារដែលនាងបានបង្ហោះ ហ្វីយ៉ាតា បានថ្លែងអំណរគុណដល់អ្នកដែលបានប្រើសំឡេងរបស់ខ្លួន ដើម្បីនិយាយជំនួសនាងនិងចងចាំពីអ្វីដែលនាងបានលះបង់កន្លងមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjr1D4Irev75l6Y9wTssWNbT3ezJ9tGhJGTqR2vLwT04m0sJUIp8-okl-P4FjLmHUnwEWIoUaq7HepEJqu71lv29zzDUZfDZQnWryYAWA5JzFMm7Aw9bfs4A_3eSyKo_VfzfD-qHLZNgoEgGiIEgSBsFCfGyccAJ4vLrZGnA1TGWKbfWwHwuZo8nEoySeU/s2048/image_2026-09-07_15-07-09%20(2).png

ហ្វីយ៉ាតា បានរៀបរាប់ថា កាលពីឆ្នាំ ២០២៥ នាងបានប្រើសំឡេងរបស់ខ្លួន ដើម្បីតំណាងឱ្យប្រទេសកម្ពុជា ទោះបីជាដំណើរនោះមានភាពលំបាក និងមានហានិភ័យចំពោះសុវត្ថិភាពផ្ទាល់ខ្លួនក៏ដោយនាងនៅតែសម្រេចចិត្តបន្តការប្រកួត និងឈរលើឆាកក្នុងនាមជាតំណាងប្រទេសកម្ពុជា។ ហ្វីយ៉ាតា បានសង្កត់ធ្ងន់ថា នាងមិនដែលស្ដាយក្រោយចំពោះការសម្រេចចិត្តរបស់ខ្លួន សូម្បីតែមួយវិនាទីឡើយ ទោះបីដឹងថា ការទទួលបានមកុដ និងការសម្រេចចិត្តបន្តទៅប្រកួត អាចធ្វើឱ្យនាងមិនបានលាលែងតំណែងក្នុងឆ្នាំ ២០២៦ ក៏ដោយ។ សម្រាប់នាង អ្វីដែលមានតម្លៃបំផុត គឺការបានឈរនៅលើឆាកជាមួយ ទង់ជាតិកម្ពុជា ក្នុងអំឡុងពេលដ៏លំបាកមួយ។ ហ្វីយ៉ាតា ក៏បានបង្ហាញអារម្មណ៍កក់ក្តៅ បន្ទាប់ពីឃើញអ្នកគាំទ្រមួយចំនួនហ៊ានប្រើសំឡេងរបស់ពួកគេ ដើម្បីនិយាយជំនួសនាង និងរំលឹកពីការលះបង់ ក៏ដូចជាអ្វីដែលនាងបានឆ្លងកាត់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUgESaY0_lWj4ZjjI7R9f3yjay0gXn-TXPV3zHoEj1yykODkT_vctJATE6ZzvHd071rRtrWaS8Ht2uLsWe9CBgvhaWK4REdj1B0jy_8kufn2AiiiAGoFe1lRZIqdfeGYPQTotDatNtZNdVT2_3_jS-7bkmnmbJYJ-aYK4ZznSABfdLnuzhfeLHpaoz0z0/s2048/image_2026-09-07_15-07-09.png
បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ បានលើកឡើងថា ការដែលមានមនុស្សនៅតែចងចាំ និងយល់ពីដំណើររបស់នាង បានធ្វើឱ្យនាងមានអារម្មណ៍ថា អ្វីដែលនាងបានធ្វើកន្លងមក ប្រហែលជាមានន័យមួយមិនមែនសម្រាប់តែនាងប៉ុណ្ណោះទេប៉ុន្តែសម្រាប់មនុស្សដែលបានឃើញ និងយល់ពីដំណើរនោះដោយផ្ទាល់ផងដែរ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYrSTdJ6RMn2a31GoDQZ9cts-iAJmRngc8TPM_E2IZ3gNSICUXTHgKeFwDNcUBnyGcAEYU29Rs3o5x8lvFZkCBZX4-2MJo5fP9fH4Ldous43eCFoFJoyS_o3yHVGR4HUO8gser-dczV3vNVlkojUohkR_YkcFnW91xi5FxWDRWvfU21Uo0oIOK6iGoMhk/s2048/image_2026-09-07_15-07-11%20(2).png

    បន្ទាប់ពីបង្ហាញអារម្មណ៍ខាងលើ ហ្វីយ៉ាតា ក៏បានព្រលយសំណេរមួយទៀតថា «កុំខាតពេលអ៊ុតអី គេនិយាយចោលទេ… ណាដល់ថ្ងៃលូវហើយ លេងអ៊ុតមើលបៀរហើយ»៕