សហរដ្ឋអាមេរិក និងប្រទេសវៀតណាម ធ្លាប់បានបើកកិច្ចពិភាក្សា និងឈានដល់កិច្ចព្រមព្រៀង ជុំវិញគម្រោងលក់យន្តហោះចម្បាំងប្រភេទ F-16V (Viper) ចំនួន២៤គ្រឿង ឱ្យវៀតណាម ក្នុងអំឡុងឆ្នាំ២០២៥។
.png)
តែរហូតមកដល់ឆ្នាំ២០២៦នេះ វៀតណាម មិនទាន់ទទួលបានយន្តហោះចម្បាំងF-16V (Viper) មួយគ្រឿង នៅឡើយនោះទេ ខណៈអាមេរិកអះអាងថា ការលក់អាវុធបច្ចេកវិទ្យាខ្ពស់ទាមទារ ឱ្យមានការសម្រេចចិត្តយ៉ាងហ្មត់ចត់ពីសភាអាមេរិក។
បន្ថែមពីនេះ អាមេរិក មើលឃើញថា សព្វាវុធវៀតណាមប្រើប្រាស់ភាគច្រើនជារុស្សុី ហេតុដូច្នេះការប្តូរមកប្រើប្រាស់ F-16 របស់អាមេរិក ត្រូវការពេលវេលាច្រើន និងការបណ្តុះបណ្តាលថ្មី។.png)
ជាពិសេស ទំនាក់ទំនងរវាងវៀតណាម និងចិន នឹងមានភាពតានតឹង ប្រសិនបើវៀតណាមដាក់ពង្រាយយន្តហោះចម្បាំងរបស់អាមេរិក នៅសមុទ្រចិនខាងត្បូង។
តែយ៉ាងណាមិញ បច្ចុប្បន្នវៀតណាម បានងាកមកចរចារ ទិញយន្តហោះចម្បាំង Rafale ពីប្រទេសបារាំងវិញ ក្នុងតម្លៃជាង៦ពាន់លានដុល្លារ៕










