Home ព័ត៌មានជាតិ សន្ទុះពហិការទំនិញថៃហាក់មានការធ្លាក់ចុះ ចំពេលយុវជនខ្លះងាកទៅគាំទ្រតារាថៃឡើងវិញ

សន្ទុះពហិការទំនិញថៃហាក់មានការធ្លាក់ចុះ ចំពេលយុវជនខ្លះងាកទៅគាំទ្រតារាថៃឡើងវិញ

826
0

តើស្មារតីស្នេហាជាតិ និងសាមគ្គីជាតិខ្មែរកំពុងធ្លាក់ចុះហើយមែនទេ? ខណៈពេលដែលរបួសបង្កឡើងដោយការឈ្លានពានរបស់ថៃនៅកំពុងឈឺមិនទាន់ជាសះស្បើយនៅឡើយ បែរជាមានយុវជនមួយចំនួនភ្លេចខ្លួន រត់ទៅគាំទ្រសិល្បៈគេ និងបន្តប្រើទំនិញថៃយ៉ាងបើកចំហរឡើងវិញដូចគ្មានរឿងអ្វី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbT0jroXGp3YqYqxX6bYCw9pAoBQuame81tQOXnzW2TYABOPdTKeAUjfAxWo9JDmnycfSGJzCDXwPQfUpQV0_QrLqYks8haq-x2bGJiZen7s1vvuHM3U8QYnM1UgMGXgS015KBbHBwvdk4XAq4prWJOgIKTjk7ZWDuukUgPXkxUADdDGfyru3C0w3n_8w/s850/photo_2026-09-07_13-43-48%20(2).jpg
___________
ខណៈពេលដែលរបួសបង្កឡើងដោយការឈ្លានពានរបស់ថៃនៅកំពុងឈឺមិនទាន់ជាសះស្បើយនៅឡើយ ស្រាប់តែយុវជនខ្មែរមួយក្តាប់តូចបែរជានាំគ្នាបំភ្លេចនូវការឈឺចាប់ទាំងនោះអស់រលីង ហើយងាកទៅបន្តទិញទំនិញ និងជួយជំរុញសេដ្ឋកិច្ចកម្សាន្តឱ្យភាគីថៃ ដូចគ្មានរឿងអ្វីកើតឡើងទៅវិញ។ អ្វីដែលធ្វើឱ្យមហាជនហួសចិត្តជាខ្លាំងនោះគឺ ការលេចចេញនូវផ្ទាំងប៉ាណូដ៏ធំបង្ហាញរូបថតតារាថៃ ដែលត្រូវបានក្រុមអ្នកគាំទ្រខ្មែរចូលលុយគ្នាជួលដាក់តាំងយ៉ាងបើកចំហរនៅចំកណ្តាលរដ្ឋធានីភ្នំពេញ។ តើស្មារតីស្នេហាជាតិ និងសាមគ្គីជាតិខ្មែរកំពុងធ្លាក់ចុះហើយមែនទេ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHPMdUfwwnhNf0zTLHIfMAtfPYqH88tOYybBdbWLECYS8u0yxSMxVv01apIUE8dswI0DBdsESSpf3uiv-35Kw6Rjc1lQ4-gkeZ6qjQhFl_4HqFJZx5T0iaYBpOsfadH2lNn6gd-nSzJbtwQGZkS7c2Tqg8aGffNCkg7mBaxazb9w4sJyv0cOR-rkgMV5o/s768/photo_2026-09-07_13-43-48.jpg

ផ្អែកតាមការកត់សម្គាល់របស់លោកបណ្ឌិត ជ័យ តិច អ្នកសិក្សាស្រាវជ្រាវផ្នែកសេដ្ឋកិច្ច និងសង្គម បានបង្ហាញទិន្នន័យផ្លូវការពីរដ្ឋបាលគយថា ក្នុងឆមាសទី១ ឆ្នាំ២០២៦ នេះ កម្ពុជាកំពុងខាតជញ្ជីងពាណិជ្ជកម្មជាមួយថៃយ៉ាងធ្ងន់ធ្ងរ ដោយថៃនាំចូលមកខ្មែររហូតដល់ទៅ ១,១៩៤ លានដុល្លារ ខណៈយើងនាំចេញទៅវិញបានត្រឹមតែ ៤២០ លានដុល្លារប៉ុណ្ណោះ។ ការមើលឃើញពីសន្ទុះចលនាពហិការចាប់ផ្តើមធ្លាក់ចុះនេះហើយ ទើបជំរុញឱ្យលោកបណ្ឌិត យ៉ង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ ចេញមុខមកក្រើនរំលឹកទាំងក្តុកក្តួលចិត្តថា៖ «ការបន្តទិញ ឬប្រើប្រាស់ទំនិញថៃ គឺស្មើនឹងការប្រមាថមើលងាយដល់អាយុជីវិតកងទ័ព ដែលកំពុងឈរជើងនៅសមរភូមិ ប្រមាថពលរដ្ឋរងគ្រោះ និងជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់វិញ្ញាណក្ខន្ធដូនតាខ្មែរ»។ លោកបានអំពាវនាវឱ្យប្រជាពលរដ្ឋ អាជីវករ ក្រុមក្មេងៗ ភ្ញាក់រលឹក និងបន្តប្រកាន់ខ្ជាប់ស្មារតីពហិការឈប់ទិញទំនិញថៃឱ្យបានជាប់តទៅមុខទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEje3h6S02-PffOlQ-8eRjpvUTvOIw8q-W1r4F4AZv3jPcFFXd3TWk8X_th3COM3RpseWjDiqY0np8OGPtEyP1sDPQ5I5ubFjXD1vPlaFoQtRDoklab0xiznH7hyphenhyphenqrjHVbSsH86BgIy8sZZK6DANz7Hm1aUrVPYTOqY9Q5lbA73eg0Bu-_Eq2_adYEiF-XM/s590/photo_2026-09-07_13-43-49%20(2).jpg

ទោះបីជាមានការព្រមានយ៉ាងធ្ងន់ៗពីអ្នកជំនាញយ៉ាងណាក៏ដោយ ប៉ុន្តែការគាំទ្រទៅលើវិស័យកម្សាន្តរបស់សិល្បករថៃកំពុងតែបន្តវាយលុកបេះដូងយុវជនខ្មែរមួយចំនួនយ៉ាងគួរឱ្យព្រួយបារម្ភ។ ក្រុមអ្នកគាំទ្រមួយក្តាប់តូចនៅតែបង្ហាញការគាំទ្រតារាថៃ ទាំងការទិញ និងចូលស្តាប់បទចម្រៀង រហូតឈានដល់ការរៃអង្គាសប្រាក់គ្នាដើម្បីជួលផ្ទាំងប៉ាណូយក្សផ្សព្វផ្សាយឱ្យតារា Kpop កូនកាត់ថៃ ដាក់តាំងកណ្តាលក្រុងលើក្បាលប្រជាជនខ្មែររាប់ពាន់រាប់ម៉ឺននាក់ដែលជិះកាត់ទៀតផង។ ទង្វើនេះបានស្តែងឱ្យឃើញពីការបាត់បង់តុល្យភាពស្មារតីជាតិនិយម ដោយយុវជនខ្លះបានយកលេសរឿង «សិល្បៈគ្មានព្រំដែន» មកធ្វើជាខែលបិទបាំងការភ្លេចខ្លួន ដោយមិនបានខ្វល់ខ្វាយពីសម្ពាធយោធា និងការរំលោភបំពានព្រំដែនដែលកងទ័ពខ្មែរកំពុងតែឈរជើងការពារទាំងលំបាកវេទនានោះឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheRt2zXnlVpN7-SbvQ_uJvnhsv6hh93-NaZt7Lcnbx-O-C1ShwAMlSLu7jgiT1jqgC4024PcFBqNvaYIxf2JQFrIcM_aBP00nZmVigeVqPfEEMHeDjLYRHTFA21uNS_49JGl8RpezBe-LW-7UC2KQDeRuVsEXg4-wWIR2cP0LCtgfZ3ZNk3ENPO6-g-vs/s1200/photo_2026-09-07_13-43-49.jpg
សរុបសេចក្តីមក ការធ្លាក់ចុះនៃសន្ទុះពហិការទំនិញថៃ ស្របពេលដែលយុវជនខ្លះរត់ទៅលើកតម្កើងតារាថៃនៅលើផ្ទាំង Billboard កណ្តាលក្រុងភ្នំពេញ គឺជាសញ្ញាអាសន្នមួយដាស់តឿនដល់សង្គមជាតិទាំងមូល។ ទឹកដី និងអធិបតេយ្យភាពជាតិ មិនអាចការពារបានដោយកម្លាំងយោធាតែម្ខាងនោះទេ ប៉ុន្តែវាទាមទារឱ្យមានខែលការពារផ្នែកវប្បធម៌ និងការសាមគ្គីសេដ្ឋកិច្ចពីប្រជាពលរដ្ឋគ្រប់រូប។ ការប្រកាន់ខ្ជាប់ស្មារតីស្នេហាជាតិ ដោយការបន្តពហិការមិនប្រើប្រាស់ទំនិញថៃ និងងាកមកគាំទ្រផលិតផលក្នុងស្រុក គឺជាអាវុធដ៏មានឥទ្ធិពលបំផុតរបស់ពលរដ្ឋម្នាក់ៗ ក្នុងការឆ្លើយតបទៅនឹងការឈ្លានពាន និងដើម្បីរក្សាមុខមាត់ ព្រមទាំងកិត្តិយសរបស់ជាតិខ្មែរឱ្យបានរឹងមាំតទៅអនាគត៕