ប្រមាថអាយុជីវិតកូនដែលបានបាត់បង់មិនទាន់ឃើញពន្លឺថ្ងៃ អាជី ប្រកាសយ៉ាងដាច់អហង្ការនឹងចាត់វិធានការលើបុរសម្នាក់ទោះបីជាត្រូវអស់ទ្រព្យសម្បត្តិពីខ្លួនក៏ដោយ។ ជាមួយនឹងការឈឺចាប់នេះ អាជី បានបង្ហាញការឈឺចាប់យ៉ាងខ្លាំង ខណៈមនុស្សជាច្រើនលើកទឹកចិត្ត។

ថ្មីៗនេះ អាជី បានចេញវីដេអូមួយដែលបង្ហាញពីបុរសម្នាក់ហើយនិយាយទាំងទឹកភ្នែកទៅកាន់បុគ្គលរូបនេះបានជេរប្រមាថនាងជាច្រើនរហូតដល់កូនដែលនាងបាត់បង់ទៅ។ អាជី បាននិយាយខ្លាំងៗថាប្រមាថត្រឹមនាង នាងមិនឈឺនោះទេអាចស៊ូទ្រាំបានមិនមាត់ប៉ុន្តែម្នាក់នេះខ្លួនជាប្រុសជេរនាងដល់ថ្នាក់នេះ។ អាជី ថាតាំងពីដើមមករូបនាងមិនដែលស្គាល់មនុស្សម្នាក់នេះទេដែលបុគ្គលរូបនេះព្យាយាមស៊ែរដៀមដាមនាងរហូតក៏នាងមិនខ្វល់ តែហេតុអ្វីបានជាប្រមាថដល់កូននាង។
ជាមួយនឹងសម្តីដែលពោរពេញដោយការឈឺចាប់ អាជី បានប្រកាសយ៉ាងម៉ឺងម៉ាត់ថានាងមិនលើកឡើងឱ្យបុគ្គលម្នាក់នេះឡើយនឹងជួបគ្នានៅតាមប្រព័ន្ធផ្លូវច្បាប់។ អាជី ថាមិនខ្វល់មនុស្សម្នាក់នេះជាអ្នកណាឡើយនាងនឹងតស៊ូដល់ទីបំផុតក្រោមហេតុផលថាប៉ះនាងបានប៉ុន្តែមិនអាចប៉ះកូននាងឡើយទាំងដែលកូននាងទៅបានសុខទៅហើយដោយសច្ចាថាមិនឱ្យបុគ្គលនេះរួចខ្លួនឡើយ។
.png)
នៅក្នុងវីដេអូនេះដែរ អាជី ថានាងបានឮពីហ្វេននិយាយប្រាប់នាងថាមនុស្សដែលជេរប្រមាថនាងនិងកូនគឺជាអ្នកគ្រប់គ្រងតារាម្នាក់។ តាមរយៈរូបភាពដែល អាជី បង្ហាញគណនី «Eason Do» បានជេរនាងថាជាមនុស្សអត់កូន ជាមនុស្សដែលកូនស្លាប់ចោល ធ្វើដើមទ្រូងប៉ះអស់ជីវិត។
បន្ទាប់ពី អាជី បង្ហាញប្រតិកម្មយ៉ាងខ្លាំងនិងប្រកាសចាត់វិធានការតាមផ្លូវច្បាប់ទៅកាន់គណនី «Eason Do» ទោះបីជាត្រូវអស់ទ្រព្យសម្បត្តិពីខ្លួនក៏ដោយនេះបានធ្វើឱ្យមនុស្សជាច្រើនបង្ហាញការយល់ចិត្តទៅកាន់នាង និងបានរិះគន់គណនីខាងលើនេះ៕










