ភាពចម្រូងចម្រាសនៅក្នុងពិភព Miss Universe កំពុងក្លាយជាប្រធានបទដែលទាក់ទាញការចាប់អារម្មណ៍ពីអ្នកតាមដានវីស័យបវរកញ្ញាបន្ទាប់ពី Miss Universe Organization (MUO) ចេញសេចក្តីប្រកាសផ្លូវការមួយដើម្បីបំភ្លឺអំពីព័ត៌មានជុំវិញកិច្ចប្រជុំ National Directors’ Town Hall កាលពីថ្ងៃទី២ ខែកញ្ញា និងស្ថានភាពរបស់ Miss Universe Thailand។

ក្នុងសេចក្តីប្រកាស MUO បានបញ្ជាក់យ៉ាងច្បាស់ថា ព័ត៌មានផ្លូវការរបស់ស្ថាប័នត្រូវយោងតាមប្រភពដែលមានការអនុញ្ញាតពីអង្គការ ខណៈព័ត៌មានដែលផ្សព្វផ្សាយតាមបណ្តាញ ឬគណនីដែលគ្មានការអនុញ្ញាត មិនគួរត្រូវបានចាត់ទុកជាជំហរផ្លូវការរបស់ Miss Universe Organization ឡើយ។ ចំណុចដែលកំពុងក្លាយជាប្រធានបទក្តៅ គឺការអះអាងថា នាយកជាតិ (National Directors »ជាង១០នាក់ត្រូវបានរារាំង ឬដកចេញពីកិច្ចប្រជុំថ្ងៃទី២ ខែកញ្ញា។ MUO បានបដិសេធការអះអាងនេះ ដោយអះអាងថា មានតំណាងជាង ១០០ប្រទេសបានចូលរួមកិច្ចប្រជុំនិងទទួលព័ត៌មានដោយផ្ទាល់ពីថ្នាក់ដឹកនាំអង្គការ ស្តីពីកិច្ចការសំខាន់ៗ និងការត្រៀមរៀបចំការប្រកួត Miss Universe លើកទី៧៥។.png)
ទោះជាយ៉ាងណា MUO បានទទួលស្គាល់ថា តំណាងរបស់ Miss Universe Thailand រួមទាំង Nawat Itsaragrisil និងសមាជិកក្រុមការងារមិនត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងកិច្ចប្រជុំនោះទេ។ ស្ថាប័នបានលើកឡើងពីស្ថានការណ៍ និងអាកប្បកិរិយាមួយចំនួននាពេលថ្មីៗនេះ រួមទាំងការវាយប្រហារ និងការរិះគន់ដែលខ្លួនចាត់ទុកថា គ្មានមូលដ្ឋានច្បាស់លាស់ចំពោះអង្គការ និងថ្នាក់ដឹកនាំ។
អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍គឺ MUO មិនទាន់សម្រេចជាផ្លូវការថា Miss Universe Thailand នឹងបន្តចូលរួមក្នុងការប្រកួត Miss Universe លើកទី៧៥ឬយ៉ាងណានោះទេ។ ស្ថាប័នបានបញ្ជាក់ថា ខ្លួនកំពុងពិនិត្យ និងវាយតម្លៃការចូលរួមរបស់ Miss Universe Thailand សម្រាប់ការប្រកួតដែលគ្រោងធ្វើនៅព័រតូរីកូក្នុងខែវិច្ឆិកា។ MUO ក៏បានបញ្ជាក់ថា ខ្លួនរក្សាសិទ្ធិទាំងអស់ពាក់ព័ន្ធនឹងករណីនេះ រួមទាំងសិទ្ធិក្នុងការចាត់វិធានការដែលខ្លួនយល់ថាសមស្រប និងចាំបាច់ ស្របតាមកិច្ចសន្យា និងកាតព្វកិច្ចរបស់ភាគីពាក់ព័ន្ធ។
ជាមួយគ្នានេះ អង្គការបានអំពាវនាវឱ្យ National Directors ដៃគូ អ្នកពាក់ព័ន្ធ និងសាធារណជន កុំទាន់ធ្វើការសន្និដ្ឋាន ឬពឹងផ្អែកលើការរំពឹងទុក រហូតដល់មានការសម្រេច និងប្រកាសជាផ្លូវការពី Miss Universe Organization។ ករណីនេះមិនទាន់មានសេចក្តីសម្រេចចុងក្រោយចំពោះ Miss Universe Thailand នៅឡើយទេ ប៉ុន្តែសេចក្តីប្រកាសថ្មីរបស់ MUO បានបង្ហាញថាទំនាក់ទំនងរវាងស្ថាប័ន និងភាគី Miss Universe Thailand កំពុងស្ថិតក្រោមការពិនិត្យយ៉ាងយកចិត្តទុកដាក់។ 
គួរឱ្យដឹងថាចាប់តាំងពី Nawat Itsaragrisil បង្ហាញខ្លួនក្នុងកម្មវិធីបវរកញ្ញាចក្រវាលមកបានធ្វើឱ្យមានបញ្ហារាប់មិនអស់កើតមានជម្លោះ ភាពចម្រូងចម្រាស និង Drama មិនចេះចប់ទាំងដែលកម្មវិធីនេះធ្វើឡើងប្រកបដោយភាពថ្លៃថ្នូរ៕










