Home តារាជាតិ Goofy និងគូស្នេហ៍ ទទួលបានសមាជិកថ្មីបន្ថែមទៀត

Goofy និងគូស្នេហ៍ ទទួលបានសមាជិកថ្មីបន្ថែមទៀត

207
0

ភ្លេចៗខ្លួនទើបស្វាគមន៍កូនដំបូងប៉ុន្មានខែមុនពេលនេះ Goofy និងគូស្នេហ៍ បានប្រកាសពីការទទួលបានសមាជិកថ្មីម្នាក់ទៀត។ ក្នុងការពរពោះយ៉ាងឆាប់រហ័សបែបនេះគូស្នេហ៍ Goofy ដឹងថាពួកគេអាចនឹងរកនូវមតិវែកញែកតែរូបនាងមិនចង់លាក់នោះទេដោយសារតែទទួលបានបទពិសោធពីមុន ខណៈលើកនេះជាការពរពោះលើកចុងក្រោយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMuPJwiUZx01SAzkskKfInDcsExzTHdGRKjxwt6QA5UZOWp2d-dS5Ejw5EiD44u_hqL5TUFTzNxDIk6nd5CGWwTvk_IViHZQR_8QbPULwIM-v9alBUu4WQDBjRRJ5VMGhcXqhhyRZrtIn6kcd4PEbm5RhbGglxiIQ1FkIWsz06af5kziirWJrP6i4CGnQ/s1280/photo_2026-09-02_14-19-20.jpg
នៅយប់ថ្ងៃទី១ ខែកញ្ញា Cha Kvai ដែលគេដឹងថាជាគូស្នេហ៍របស់តារារ៉េប Goofy បានប្រកាសពីការពរពោះកូនទី៣របស់នាង និងជាកូនទី២របស់នាងជាមួយនឹងតារារ៉េបរូបនេះ។ Cha Kvai បានទាយទុកជាមុនថាវីដេអូដែលចេញទៅនេះនឹងមានការរិះគន់ និងជជែកវែកញែកតែនាងចង់បង្ហាញឱ្យបានម្តងពីព្រោះនេះជាលើកចុងក្រោយដែលនាងមានកូន ខណៈនាងមានបំណងចង់បានកូនចំនួន៤នាក់ ប៉ុន្តែដោយសារតែសុខភាពមិនអំណោយផលទើបអាចយកបានតែ៣ប៉ុណ្ណោះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqjSK_YhYm1KSgH566XeRy5ZzMshtiLSRxMV2VJiR7-UliQltamV66qDuRqLIT49ClkAUfe7PGwB5Y3kV9fe98KNQXGVGWOHP3-jhDiCPWA23f4fkz5XKvNRVXJUmEDZGG8m-64GxoCxyLSgQmR2GJadUCBQuGIntqmDm07OcwZCHI3JaeBVY6bBx6mgQ/s724/image_2026-09-02_14-15-45.png

គូស្នេហ៍ Goofy បានបញ្ជាក់ពីមូលហេតុដែលចង់បង្ហាញពីការពរពោះនេះដោយសារតែកន្លងមកខ្លាចមានមតិវែកញែកចំពោះការមានកូន តែលើកនេះនាងមិនខ្លាចទៀតនោះទេដោយកូនទី១&២ នាងទទួលបានការវែកញែកទាំងអស់ ហើយបន្ទាប់ពីសម្រាលកូនរួចគឺជាថ្ងៃដែលនាងពិបាកចិត្តលាយឡំនឹងការសប្បាយចិត្តដូច្នេះលើកនេះនាងមិនចង់ពិបាកចិត្តទៀតទើបបានជាបង្ហាញទៅកាន់សាធារណជន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1uBUKi6mxLuK2mKA_nrbERkvy50XYu0W2Q1NOt8h12dP2se-3Ya-Y6Luy_ZRDGDmXBBbjm7V2Q8UK8WopcQDVOa0bpiMcV5QQ_zrY118OmSihTbFHTEA4Yw5Q9Aj37ZsAB5eB5Z_V0-dW0bNgACKqoiaN_yc40tWqn5tYm8e5fzWpFxOQp4pmT0VkAak/s2048/image_2026-09-02_14-07-14.png
ការដែលមានកូនញឹកនិងមិនបានឆ្លងកាត់ប្រពៃណី Cha Kvai បានពន្យល់ថានាងជាមនុស្សដែលគិតពីអនាគតច្រើនជាងបច្ចុប្បន្ន នៅពេលនាងចង់បានអ្វី ចង់ធ្វើអ្វី គឺនាងចង់មានកូនហើយនៅពេលចាស់ទៅនៅពេលមានពិធីបុណ្យទានចង់ឃើញកូនៗ និងចៅៗមកលេង។ គូស្នេហ៍ Goofy បន្ថែមថា កូនគឺជារបស់ដែលមានតម្លៃ លើសពីលុយនិងលើសពីអ្វីទាំងអស់ ជាកម្លាំងចិត្តឱ្យនាងតស៊ូដោះស្រាយបញ្ហាមានជីវិតបន្ត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0p11hcftZ9w4HBIUJGTIYQwA0ZAMFuyFK_zHjIFrqlIScaqFctvXlbIeccmxJ8sCc4S_RbPS8i1vYc5NX8F_jwOxaNoYhVQOm2a5KRxm6cDKcK1FC8eYFx4rhyU74Cdk1bs19lLQYU29J_XRblh8WHZH2z7mtNbp9WOATTkLTPwo_F2p2gPAMpYtwI_M/s724/image_2026-09-02_14-07-13.png
ក្នុងពេលដែលចាប់ដៃសាងជីវិតគ្រួសារដែលពុំទាន់ត្រៀមលក្ខណៈរួចរាល់ តារារ៉េប Goofy បាននិយាយថាលោកមិនចង់ផ្តល់ជាគំរូទៅកាន់អ្នកផ្សេងទៀតដែលមិនទាន់មានគ្រួសារនោះទេ។ ជាមួយគ្នានេះក្នុងការដែលមានកូនទីពីរនៅក្នុងពោះ Goofy ក៏មានការគិតគូរទៅលើការរៀបចំទៅតាមប្រពៃណីដូចគ្នា តែចង់មានទំនួលខុសត្រូវលើកូនជាជាងមានកូនហើយយកកូនទៅផ្លុងចោលដែលវាជាគំរូមិនល្អឡើយ។

គួរឱ្យដឹងថា Goofy បានស្វាគមន៍កូនដំបូងកាលពីខែកញ្ញា ឆ្នាំ២០២៥ ខណៈ Cha Kvai មានកូនម្នាក់មុននឹងសាងគ្រួសារជាមួយតារារ៉េបរូបនេះ៕