លោក Jean-Luc Moreau Deleris អ្នកកាសែត និងអ្នកថតរូបដ៏លេចធ្លោមកពីស្ថាប័នបារាំង Le Figaro បានចេញមុខទម្លាយការពិតដ៏រំជួលចិត្ត ជុំវិញ «ឧក្រិដ្ឋកម្មសង្គ្រាម» របស់កងទ័ពថៃ ដែលបានលបបាញ់ក្បាលយុទ្ធជនកម្ពុជាវ័យក្មេងម្នាក់ ទាំងបំពានលើកិច្ចព្រមព្រៀងឈប់បាញ់យ៉ាងព្រៃផ្សៃ។
____________.jpg)
ភស្តុតាងមិនអាចប្រកែក! អ្នកកាសែត និងអ្នកថតរូបដ៏លេចធ្លោមួយរូបរបស់បារាំង លោក Jean-Luc Moreau Deleris មកពីស្ថាប័នព័ត៌មានល្បីឈ្មោះ Le Figaro បានចេញមុខទម្លាយនូវអង្គហេតុ និងសក្ខីកម្មដ៏រំជួលចិត្តជាអន្តរជាតិ ជុំវិញទង្វើរបស់កងទ័ពថៃដែលបានល្មើសកិច្ចព្រមព្រៀងឈប់បាញ់។ តាមរយៈការចុះស៊ើបអង្កេតផ្ទាល់ លោក Jean-Luc Moreau Deleris បានមើលឃើញថា ទង្វើរបស់យោធាថៃមកលើភាគីកម្ពុជា អាចមានកម្រិតស្មើនឹងឧក្រិដ្ឋកម្មសង្គ្រាម ដែលជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ។
យោងតាមខ្លឹមសាររបាយការណ៍ស៊ើបអង្កេត លោក Jean-Luc Moreau Deleris បានអះអាងថា លោកបានចំណាយពេលដើរល្បាត និងតាមដងជួរមុខនៃជម្លោះព្រំដែនកម្ពុជា-ថៃអស់រយៈពេលជាច្រើនខែ រហូតរកឃើញភស្តុតាងដ៏រន្ធត់នៃការសម្លាប់ក្រៅច្បាប់ជាច្រើនករណីដែលប្រព្រឹត្តដោយយោធាថៃ។ នៅក្នុងចំណោមនោះ ករណីជូរចត់បំផុតគឺយុទ្ធជនកម្ពុជាវ័យក្មេងអាយុ ២៤ឆ្នាំ ឈ្មោះ ស្រាទី (Sratri) ដែលត្រូវបានលោកថតរូបទុកនៅព្រំដែនភាគពាយព្យ។ កាលណោះ កិច្ចព្រមព្រៀងឈប់បាញ់លើកទីពីររវាងប្រទេសទាំងពីរ បានចូលជាធរមាននៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ប៉ុន្តែពីរថ្ងៃក្រោយមក គឺនៅព្រឹកថ្ងៃទី២៩ ខែធ្នូ ត្រឹមតែប៉ុន្មាននាទីបន្ទាប់ពីយុទ្ធជន សរ៉ាទ្រី បានទូរស័ព្ទទៅប្រាប់អ្នកម្តាយយ៉ាងសប្បាយរីករាយថា «សង្គ្រាមបានបញ្ចប់ហើយ ខ្ញុំនឹងបានទៅផ្ទះ» រូបលោកបែរជាត្រូវខ្មាន់កាំភ្លើងស៊ីប (Thai Sniper) របស់យោធាថៃ លបបាញ់ចំក្បាលយ៉ាងអមនុស្សធម៌។.jpg)
ផ្អែកលើការបញ្ជាក់បន្ថែមពីអ្នកកាសែតបារាំងរូបនេះ សោកនាដកម្មនៃការលបបាញ់បំពានច្បាប់ឈប់បាញ់របស់ថៃ បានបន្សល់ទុកនូវការឈឺចាប់យ៉ាងធ្ងន់ធ្ងរសម្រាប់គ្រួសារកម្ពុជាដ៏ក្រីក្រមួយនេះ។ ទោះបីជាបានរួចជីវិតក្រោយសម្រាកព្យាបាលយ៉ាងយូរក៏ដោយ ប៉ុន្តែយុទ្ធជន សរ៉ាទ្រី ត្រូវបាត់បង់ផ្នែកខ្លះនៃខួរក្បាលរបស់គាត់ ធ្វើឱ្យគាត់ស្ថិតក្នុងស្ថានភាពស្ទើរតែលែងដឹងខ្លួន និងត្រូវរងទុក្ខវេទនាជារៀងរហូត។ បន្ទាប់ពីបានសិក្សាសំណុំរឿងបច្ចេកទេសរបស់យុទ្ធជនរូបនេះយ៉ាងលម្អិត លោក Jean-Luc Moreau Deleris បានមើលឃើញនិងសង្កត់ធ្ងន់ជាថ្មីថា ទង្វើរបស់យោធាថៃមកលើភាគីកម្ពុជា អាចមានកម្រិតស្មើនឹងឧក្រិដ្ឋកម្មសង្គ្រាមយ៉ាងពិតប្រាកដ។ សក្ខីកម្មដ៏មានទម្ងន់នេះ កំពុងត្រូវបានដាក់បង្ហាញជាសាធារណៈនៅក្នុងពិព័រណ៍រូបថតព័ត៌មានអន្តរជាតិដ៏ធំ «Visa pour l’image» នៅប្រទេសបារាំង គិតត្រឹមថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ នេះ ដែលធ្វើឱ្យមហាជនបរទេសស្រឡាំងកាំងយ៉ាងខ្លាំង។
ការចេញមុខទម្លាយភស្តុតាង និងការផ្តល់តម្លៃផ្លូវច្បាប់ពីអ្នកកាសែតស៊ើបអង្កេតបារាំង លោក Jean-Luc Moreau Deleris គឺជាសាលក្រមអន្តរជាតិដ៏រឹងមាំ ដែលបានហែកកេរ្តិ៍ និងបកស្បែកមុខទង្វើឈ្លានពានល្មើសច្បាប់របស់យោធាថៃចំពោះមុខពិភពលោក។ សំណុំរឿងដ៏រំជួលចិត្តរបស់យុទ្ធជន សរ៉ាទ្រី មិនត្រឹមតែលាតត្រដាងពីភាពព្រៃផ្សៃរបស់ខ្មាន់កាំភ្លើងស៊ីបថៃប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាភស្តុតាងគតិយុត្តដ៏មានតម្លៃមហាសាលសម្រាប់កម្ពុជា ក្នុងការប្រើប្រាស់លើឆាកអន្តរជាតិ ដើម្បីស្វែងរកយុត្តិធម៌ជូនយុទ្ធជនស្នេហាជាតិ និងការពារការពិតនៃជម្លោះព្រំដែននេះ៕
Home ព័ត៌មានអន្តរជាតិ អ្នកកាសែតបារាំង ទម្លា.យភស្តុតាងដែលថៃល្មើ.សបទឈប់បា.ញ់ និងប្រព្រឹត្តឧ.ក្រិ.ដ្ឋកម្មសង្គ្រា.ម









