Home តារាជាតិ ជា ស្រីនា និង ពេជ្រ វត្តីសារ៉ាវឌ្ឍី លើកទឹកចិត្តនិងផ្តល់កម្លាំងចិត្តទៅកាន់បេក្ខជនប្រលងបាក់ឌុប

ជា ស្រីនា និង ពេជ្រ វត្តីសារ៉ាវឌ្ឍី លើកទឹកចិត្តនិងផ្តល់កម្លាំងចិត្តទៅកាន់បេក្ខជនប្រលងបាក់ឌុប

210
0

ក្នុងឱកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៦ ត្រូវបានប្រកាសទូទាំងប្រទេស Influencer ជា ស្រីនា និង ពេជ្រ វត្តីសារ៉ាវឌ្ឍី បានចូលរួមផ្ញើសារលើកទឹកចិត្ត និងផ្តល់កម្លាំងចិត្តដល់សិស្សានុសិស្សទាំងអស់មិនថាទទួលបានលទ្ធផលជាប់ឬមិនបានដូចបំណងក្តី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhV5Y7n4uLZhtWlpG27MEgRrYO7dC9lJ9mHVX7vHJseFwvUJl5D-pOtYWuMZEcbmYZnwfv9sOOrAVumW8_ghAttwxRrhj3j-vVsQzJOkBJjxsOlLJ4moE6rrQ9YZNGerMPIzJ9uGVoESGSSs9RnXpnC8DPQ0TH55jrVQHQtmzuMgbp8AQiB6go6LopUT4c/s2048/image_2026-09-02_16-03-11.png

អតីតសិស្សនិទ្ទេស A ជា ស្រីនា ដែលបច្ចុប្បន្នជា CEO បានសម្តែងការអបអរសាទរចំពោះប្អូនៗដែលប្រឡងជាប់ និងទទួលបាននិទ្ទេសដែលខ្លួនប្រាថ្នា។ ជាមួយគ្នានេះ ស្រីនា ក៏បានផ្ញើសារលើកទឹកចិត្តទៅកាន់ប្អូនៗដែលមិនទទួលបានលទ្ធផលដូចការរំពឹងទុកដោយស្នើឱ្យកុំបាក់ទឹកចិត្ត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjt4JERGRIWKuq8BaehYt_tqjnLwCn7q9l7Yt6Yt_-oW76EmhHqz6HkyR7QKhACm4AR_q31GSz4fkP4MPPc6LsSdYwAMyUf3SG6TNlMpEKevVo6tF4-4TWEm7zUaTwkWp-o2EQ3Tp20xFCAwxcRGtq9Sv8Re9_jxFUETlK0bJONVcLGNx_C6wHklbETg9g/s2048/image_2026-09-02_16-03-07.png

ជា ស្រីនា បានសរសេរនៅលើបណ្តាញសង្គមនៅថ្ងៃទី២ ខែកញ្ញាថា «អបអរសាទរចំពោះប្អូនៗដែលប្រលងជាប់បាក់ឌុប និងទទួលបាននិទ្ទេសដែលខ្លួនចង់បាន។ សម្រាប់ប្អូនៗដែលមិនសមបំណង សូមកុំបាក់ទឹកចិត្ត ជីវិតយើងនៅវែងឆ្ងាយទៀត។ ងើបឡើង រៀនពីកំហុសចាស់ ហើយបន្តទៅមុខទៀត។ ជីវិតដែលយើងចង់បានវាមិនចប់ទេ ដរាបណាយើងមិនបោះបង់វា។ ស៊ូៗ បន្តទៀតណា»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNh7bocAgBXP-cOL6F77TX5eJzzIpWYe6_sMeMjfgBNwNKIsswVdaLycDA_dfcWOXdOM0tSDax7u7oXpprZPqMuUROebC6xVqzVMRZqDbXdm_Rwt7EqMkseDQP0k_B0NEmvj7fMGjqHXrnO1S91PlQud9i3fOp7JVvEO3MTwwxbxmT9fHvWk3zCmi1MHo/s735/image_2026-09-02_13-44-33.png
ចំណែក ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏បានចូលរួមជូនពរ និងផ្ញើសារលើកទឹកចិត្តដល់បេក្ខជនប្រឡងបាក់ឌុបឆ្នាំ២០២៦ដូចគ្នា។ បវរកញ្ញារូបនេះបានសង្កត់ធ្ងន់ថាលទ្ធផលដែលទទួលបាន មិនថាជាប់ ឬធ្លាក់ គ្រាន់តែជាជំហានមួយក្នុងដំណើរជីវិតប៉ុណ្ណោះ ហើយមិនអាចកំណត់ជោគវាសនារបស់មនុស្សម្នាក់បានទាំងស្រុងឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgN10t9ASevzF1IZnIu-sfRb837-fONgFXJm-M6MB_moPXWvFi5swEDqDIcARTM9zAMbCJ7b8mdakeIAKrXcbzeHEpCbKqfgsPaRm1mfxqxxyp_MU-0-Tp4DQxBoTj1yM1JPUkOgtE76PvP-2jKTXyn2hnpLQJJHYRrDl8cWkjihTjWsKJGO7BkQuRPpk8/s1080/-2147483648_-235962.jpg

ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបញ្ជាក់យ៉ាងដូច្នេះថា «លទ្ធផលថ្ងៃនេះចេញមកបែបណាក៏ដោយ ទោះជាប់ឬធ្លាក់ វាគ្រាន់តែជាកាំជណ្ដើរមួយកាំតែប៉ុណ្ណោះ។ វាមិនបានកំណត់ជោគវាសនាជីវិតប្អូនទាំងស្រុងឡើយ។ បន្តដំណើរជីវិតយើងទៅមុខទៀត ចំណេះ ជំនាញ និងឱកាសល្អៗកំពុងតែរង់ចាំប្អូនចាប់យក»។ «អនាគតយើងមិនបញ្ចប់ត្រឹមលទ្ធផលបាក់ឌុបប៉ុណ្ណឹងឡើយ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRvT3Tn3k7Hrp5kvykTEgwh_m44xMg0ddWHMQ6m2Yknx-g2nrSTLy9aMubF1JnHocPVmavLrLLNtuFFOVNV5mms9jKGjpwoAJRSO7fgupT4v8dxU-38Tj5sv1kXy8hNotkh_IfTcdBeeAx-BB_Z5nkB44PPgzwi27XHaUuK9pH0PN25nU11z96tqPzZl8/s872/photo_2026-09-03_13-32-11.jpg
តាមរយៈសារខាងលើរបស់ ជា ស្រីនា និង ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហាញពីការលើកទឹកចិត្ត និងការផ្តល់កម្លាំងចិត្តដល់យុវជន យុវត្តី កុំឱ្យអស់សង្ឃឹមក្នុងឆាកជីវិត ដោយលទ្ធផលប្រឡងគឺគ្រាន់តែជាជំហានមួយក្នុងជីវិត ខណៈផ្លូវទៅរកក្តីស្រមៃ និងភាពជោគជ័យនៅមានជម្រើស និងឱកាសជាច្រើនទៀត៕