បទថ្មីរបស់ រ៉េត ស៊ូហ្សាណា ដែលមានការសហការជាមួយនឹង វណ្ណដា បានយកឈ្នះកំណត់ត្រាលើបទដែលនាងសហការជាមួយនឹង យូហៃ។ «Tiki Tiki»ចំណាយពេលត្រឹមតែ១០ថ្ងៃប៉ុណ្ណោះមានការស្តាប់២លានដង ខណៈ «2AM» មកទល់នឹងពេលនេះមានការស្តាប់១.៧លានដង។.png)
ក្នុងពេលដែល រ៉េត ស៊ូហ្សាណា ទើបតែឈានចូលទៅក្នុងផលិតកម្មបារមី «2AM» ដែលជាការសហការលើកដំបូងរបស់នាងជាមួយនឹង យូហៃ ទទួលបាននូវការគាំទ្រខ្លាំងជាងគេក្នុងចំណោមបទផ្សេងទៀតដែលបានចេញផ្សាយ។ មិនត្រឹមតែប៉ុណ្ណោះកន្លងមកសកម្មភាពតារាចម្រៀងទាំងពីររូបនេះក៏បង្កឱ្យមានពាក្យចចាមអារ៉ាមស្នេហាទៀតផង។ «2AM» បានចេញផ្សាយកាលពីថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ខណៈនៅថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២៥ បទនេះទទួលបានការស្តាប់១លានដង។ 
ទោះបីជា «2AM» ត្រូវការចំណាយពេលច្រើនខែដើម្បីទទួលបានចំនួន១លានដងក្តីប៉ុន្តែនេះគឺជាបទដំបូងរបស់ ហ្សាណា ដែលមានការស្តាប់ដល់តួលេខនេះក្នុងពេលដែលទើបបោះជាមួយនឹងផលិតកម្មថ្មី។ គិតមកទល់នឹងល្ងាចថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ «2AM» មានការស្តាប់១.៧លានដង។
អ្វីដែលកាន់តែធ្វើឱ្យមានការចាប់អារម្មណ៍ថែមទៀតគឺការសការរបស់ ហ្សាណា ជាមួយនឹង វណ្ណដា បានបំបែកកំណត់ត្រាចាស់និងសាងសមិទ្ធផលថ្មី។ «Tiki Tiki» បានចេញផ្សាយជាផ្លូវការនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ និងទទួលបានចំនួន១លានដងនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦។ ជាងនេះទៅទៀត «Tiki Tiki» បានចំណាយពេលត្រឹមតែ១០ថ្ងៃប៉ុណ្ណោះមានការស្តាប់២លានដង។ សមិទ្ធផលនេះបានជំរុញឱ្យបទនេះក្លាយជាបទរបស់ ហ្សាណា ដែលមានការស្តាប់ច្រើនជាងគេនៅលើឆាណែលរបស់នាង៕










