Home ព័ត៌មានជាតិ ថៃលួ.ចពឹងទូតប្រទេសទីបីមួយ ឱ្យជួយអង្វរទូតខ្មែរកុំលើករឿងជម្លោះព្រំដែនក្នុងកិច្ចប្រជុំហ្វ្រង់កូហ្វូនី

ថៃលួ.ចពឹងទូតប្រទេសទីបីមួយ ឱ្យជួយអង្វរទូតខ្មែរកុំលើករឿងជម្លោះព្រំដែនក្នុងកិច្ចប្រជុំហ្វ្រង់កូហ្វូនី

824
0

លោក លុយ ដាវីដ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង បានលាតត្រដាងឱ្យពិភពលោកដឹងពីល្បិចកលការទូតដ៏គួរឱ្យអស់សំណើចរបស់ភាគីថៃ (ផ្ទះលេខ២) ដែលបានស្វែងរកឆានែលការទូតតាមរយៈប្រទេសទីបី ដើម្បីមកសុំអង្វររូបលោកកុំឱ្យដុតរោលរាលរឿងសង្គ្រាមព្រំដែន នៅក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie) ដែលហៀបនឹងឈានចូលមកដល់។
____________________ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQKYTNnoggxe3PLIUzipru1YxbEYxXPCscrkB8RgcooB93LdwxxevU-Wv4l7KF6H_QJJtCQzD39QkgFeSnIPvfEIBSEhEwexEOTSL3nmgmo1Hg1vxYoeD-0dO2UiTmglYMj7Tw95oeMO9wA_KudE3PAI-oMxEGCyHAJ4x1B9ME5S4uVGyhXVuUsOoy-Es/s1280/photo_2026-09-02_09-13-56%20(2).jpg
ពិតជាមិនចេះអៀនខ្មាសមែន! ដើម្បីតែចង់បិទបាំងទង្វើឈ្លានពានរបស់ខ្លួននៅលើឆាកអន្តរជាតិ ឯកអគ្គរាជទូតថៃ បានប្រើល្បិចការទូតផ្លូវកាត់ដោយលួ.ចលាក់ពឹងពាក់ឯកអគ្គរាជទូតនៃប្រទេសទីបីមួយ ឱ្យជួយអន្តរាគមន៍និងបញ្ចុះបញ្ចូលអ្នកការទូតខ្មែរ កុំឱ្យលើកឡើងពីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃនៅក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីដ៏សំខាន់ តែត្រូវបានទូតកម្ពុជាទម្លាយខ្ទេចគ្មានសល់ និងវាយបកទៅវិញយ៉ាងចាស់ដៃបំផុត។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIqRn3nB6DOnrCG17lLgdWNv6SGvDnOzxAIzUPHDBRFvxPNQyFvZeTR4ZeWOGxZ92z-5yuRdc3V-0B4p6lse1LMNOZixg7D3PPSFgUBxWfIXoDs7FEEN88zjgGcv0fPL8qcGgCP0EABcxixGf8h4LqAdPd2KQA7xp9ySA1xjtcLV9MhOPD8zpEQKgv0SU/s678/photo_2026-09-02_09-13-57.jpg
    យោងតាមការបង្ហោះនៅលើបណ្ដាញសង្គម នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ លោក លុយ ដាវីដ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង បានលាតត្រដាងឱ្យពិភពលោកដឹងពីល្បិចកលការទូតដ៏គួរឱ្យអស់សំណើចរបស់ភាគីថៃ (ផ្ទះលេខ២) ដែលបានស្វែងរកកិច្ចអន្តរាគមន៍ការទូតតាមរយៈប្រទេសទីបី ដើម្បីមកសុំអង្វររូបលោកកុំឱ្យដុតរោលរាលរឿងសង្គ្រាមព្រំដែន នៅក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie) ដែលហៀបនឹងឈានចូលមកដល់។ ទោះជាយ៉ាងណា លោក លុយ ដាវីដ បានប្រកាសបដិសេធចំពោះការសុំអង្វរលាក់មុខនេះភ្លាមៗ ដោយគ្មានការរុញរាឡើយ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPUfP9jsuw9UUOme0loVbZMuS28mFhmy-HDmkMeRHB02hOzwZWwqR0X7eE0UI7VR5bJ-G1Rd1EZ6G1iS7rqrLCc2zIMAzzYfr4EB1CiT9LFF8M-dbuNNOuWuNPEGpCzvEOI3qs08fxXOo-Y-LoPGbn-Reo7t5K1xuyCrUAdPXoLGgt2oGA767P1U6hayE/s1280/photo_2026-09-02_09-13-58.jpg
    នៅក្នុងការឆ្លើយតបយ៉ាងមុតស្រួច ​ទូតកម្ពុជារូបនេះបានសង្កត់ធ្ងន់ទៅកាន់ភាគីថៃវិញថា ប្រទេសថៃគឺជាអ្នកឈ្លានពានទឹកដីកម្ពុជាពិតប្រាកដមែន ហើយថែមទាំងព្យាយាមបំប្លែងការពិតដោយប្រែក្លាយ «សទៅជាខ្មៅ នឹងខ្មៅទៅជាស» ទៀតផង។ លោកបានបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ថា ក្នុងនាមជាតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា លោកមានកាតព្វកិច្ចខ្ពង់ខ្ពស់ក្នុងការការពារផលប្រយោជន៍ជាតិ ការពារការពិត និងត្រូវតែប្រើប្រាស់វេទិកាអន្តរជាតិមួយនេះ ដើម្បីប្រាប់សហគមន៍ពិភពលោកឱ្យដឹងច្បាស់ថា ភាគីណាជាអ្នកឈ្លានពាន និងភាគីណាជាជនរងគ្រោះ ដូច្នេះគ្មានហេតុផលណាមួយដែលលោកត្រូវនៅស្ងៀមតាមការចង់បានរបស់ថៃឡើយ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimLepmFN1MAhj2R1d17v-L-VyseCtJVV2_x7gxHje4bV-E0lzA-lhENR_FQadYsTTQj4740MlpaChNcOLpUxiKq5xuryUlSSDFUEFq9_ltFeTyI_TQJy69cvkEHTVETwZG2ErMWzvRRRYUFXcOLMVRuxVWeMV-4FdTsHvyljFouj3Hf9kdZ9ZKDup-Jt4/s785/photo_2026-09-02_09-13-56.jpg
    ជារួមមក ជំហរការទូតដ៏រឹងមាំ និងមុតស្រួចរបស់លោក លុយ ដាវីដ មិនត្រឹមតែបានវាយបំបែកម៉ាស៊ីនឃោសនាភូតភររបស់ថៃប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសាលក្រមបង្ហាញពីស្មារតីស្នេហាជាតិដ៏ខ្ពង់ខ្ពស់របស់អ្នកការទូតខ្មែរផងដែរ។ ចំណាត់ការលាតត្រដាងទាំងកណ្តាលអាធ្រាត្រនេះ បានបញ្ជាក់ច្បាស់ប្រាប់ទៅភាគីថៃថា កម្ពុជានឹងមិនចុះញ៉ម ឬព្រងើយកន្តើយចំពោះការប៉ុនប៉ងលាក់បាំងទង្វើឈ្លានពានណាមួយឡើយ ហើយយុត្តិធម៌របស់កម្ពុជានឹងត្រូវបន្លឺឡើងលើឆាកអន្តរជាតិយ៉ាងពេញទំហឹង៕