ប្រិយមិត្តមួយចំនួនជ្រាបមកហើយថា តារាម៉ូដែល Georgina និង Ronaldo បានរៀបចំពិធីមង្គលការនៅក្នុងបន្ទាប់ទទួលភ្ញៀវនៃផ្ទះរបស់ពួកគេនៅប្រទេសព័រទុយហ្គាល់នៅថ្ងៃទី១១ ខែសីហា បន្ទាប់ពីទំនាក់ទំនង ១០ឆ្នាំ។ ទោះបីជាការរៀបការមានលក្ខណៈសាមញ្ញប៉ុន្តែអ្វីដែលធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើលគឺគ្រឿងអលង្ការដែល Georgina ពាក់នោះមានតម្លៃរហូតដល់៧៥លានដុល្លារ។

នៅក្នុងបទសម្ភាសន៍ជាមួយ Vogue Georgina បាននិយាយថានាងចង់ឱ្យពិធីមង្គលការនេះមានភាពស្និទ្ធស្នាល ដោយប្រារព្ធឡើងនៅតុតែមួយដែលគូស្នេហ៍និងកូនៗរបស់ពួកគេញ៉ាំអាហារជាមួយគ្នា ជាជាងពិធីមង្គលការដ៏ធំប្រណីត។ កូនក្រមុំបានស្លៀករ៉ូបសូត្រពណ៌សសាមញ្ញមួយឈុត និងស្បែកជើងម៉ាក Gucci ។ ចំណុចលេចធ្លោនៃសម្លៀកបំពាក់របស់នាងគឺខ្សែក Chopard Garden of Kalahari ដែលមានពេជ្រកាត់ភ្លឺចែងចាំងទំហំ ៥០ ការ៉ាត់។ ពេញមួយការថតរូបអាពាហ៍ពិពាហ៍នៅផ្ទះ Georgina ក៏បានពាក់ខ្សែដៃ និងចិញ្ចៀនផងដែរ។ឈុតគ្រឿងអលង្ការដ៏មានតម្លៃនេះគឺត្រូវចំណាយពេល១ឆ្នាំសម្រាប់ការធ្វើខណៈដែលវាមានតម្លៃប្រហែល ៧៥ លានដុល្លារ។

ការរចនាទាំងនេះត្រូវបានផលិតចេញពីពេជ្រដើមមួយទម្ងន់ ៣៤២ ការ៉ាត់ ដែលត្រូវបានរកឃើញនៅអណ្តូងរ៉ែ Karowe ក្នុងប្រទេសបុតស្វាណា(Botswana )កាលពីជិត ១០ ឆ្នាំមុន។ ពេជ្រដើមនោះត្រូវបានកែច្នៃជា ពេជ្រ ២៣ គ្រាប់ ហើយពេជ្រធំៗចំនួន ៥មានទម្ងន់លើស ២០ ការ៉ាត់។ បន្ទាប់មកពេជ្រទាំងនេះត្រូវបានប្រើជាគ្រឿងតុបតែងសម្រាប់គ្រឿងអលង្ការលំដាប់ខ្ពស់ចំនួន៥មួយ រួមទាំងខ្សែក ខ្សែក ក្រវិល ខ្សែដៃដ៏ទាក់ទាញ ចិញ្ចៀន និងនាឡិកាដៃ។
នេះមិនមែនជាលើកទីមួយទេដែល Georgina បានពាក់នាឡិការចនាដោយ Chopard ដែលជាម៉ាកយីហោកម្រិតខ្ពស់។ នៅឯមហោស្រពភាពយន្ត Cannes ក្នុងខែឧសភា នាងបាន ពាក់គ្រឿងអលង្ការដែលផលិតឡើងពីមាសស ១៨K តុបតែងដោយត្បូងមរកតចំនួន ២៣៤.២ ការ៉ាត់ និងពេជ្រចំនួន ៥៧.៤៤ ការ៉ាត់។ 
យោងតាមប្រព័ន្ធផ្សព្វផ្សាយ Ronaldo និងភរិយារបស់លោកសុទ្ធតែមានចំណង់ចំណូលចិត្តចំពោះគ្រឿងអលង្ការប្រណីត។ Georgina មានការប្រមូលផ្តុំ ចិញ្ចៀន ខ្សែដៃ និងក្រវិលដែលមានតម្លៃជាង 5 លានដុល្លារ ដែលគ្រប់គ្រាន់ដើម្បីទិញវីឡាមួយនៅសហរដ្ឋអាមេរិក។ នៅលើទំព័រផ្ទាល់ខ្លួនរបស់នាង តារាម៉ូដែលរូបនេះតែងតែចែករំលែករូបថតរបស់នាងដែលពាក់ខ្សែក ក្រវិល និងចិញ្ចៀនពេជ្រ និងត្បូងទទឹម ខណៈពេលនៅផ្ទះមើលថែកូនៗ ហែលទឹក និងសម្រាក៕










