Home ព័ត៌មានអន្តរជាតិ លេចធ្លាយផែនការសម្ងាត់របស់ក្រុមហ៊ូធី ដែលចង់វាទីគ្រប់គ្រងច្រកសមុទ្រក្រហមទាំងស្រុង

លេចធ្លាយផែនការសម្ងាត់របស់ក្រុមហ៊ូធី ដែលចង់វាទីគ្រប់គ្រងច្រកសមុទ្រក្រហមទាំងស្រុង

95
0

ស្របពេលដែលច្រកសមុទ្រហ័រមូសកំពុងស្ថិតក្រោមការគំរាមកំហែងរបស់អ៊ីរ៉ង់ ពេលនេះច្រកទ្វារសេដ្ឋកិច្ចសកលលោកដ៏សំខាន់មួយទៀត ក៏កំពុងតែរង្គោះរង្គើគួរឱ្យតក់ស្លុតផងដែរ! រដ្ឋមន្ត្រីការបរទេសយេម៉ែន បានលាតត្រដាងពីផែនការសម្ងាត់របស់ក្រុមខ្មាន់កាំភ្លើងហ៊ូធី ដែលកំពុងតែប៉ុនប៉ងចម្លងយុទ្ធសាស្ត្រយោធារបស់អ៊ីរ៉ង់ ដើម្បីវា.យលុកដណ្ដើមការគ្រប់គ្រងលើច្រកសមុទ្រក្រហមទាំងស្រុង និងត្រៀមបិទផ្លូវនាវាចរណ៍ទាំងអស់នៅទូទាំងពិភពលោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiC4YTiee_VPGjeowhS0_01Dd2Ut69Yb6CIH_OxHte7SqQ1PhwnMDPlUfAXJ9ZXEuTHcleitb8vwO6XtIq6AkPfIhQHcugQvPV72FpuYpRmmkCaEP5dwC06YgUxwb6C46nSEJKEmRPUvpfpJ4mog5TmsFuGu_RxVIKOjGzXgfLGozmMqwAAxCk1QGrMYxI/s1280/photo_2026-07-30_15-50-23%20(2).jpg
យោងតាមការចុះផ្សាយលម្អិតរបស់សារព័ត៌មានអន្តរជាតិ Al Jazeera និង Reuters លោកស្រី Afrah al-Zouba រដ្ឋមន្ត្រីការបរទេសនៃរដ្ឋាភិបាលយេម៉ែន បានព្រមានយ៉ាងម៉ឺងម៉ាត់ថា ចលនាប្រដាប់អាវុធហ៊ូធី (Houthi) មានគោលដៅចម្លងម៉ូដែលយុទ្ធសាស្ត្ររបស់អ៊ីរ៉ង់ ដើម្បីចូលទៅត្រួតពិនិត្យ និងគ្រប់គ្រងខ្សែសង្វាក់ដឹកជញ្ជូនអន្តរជាតិ នៅក្នុងច្រកសមុទ្រ បាប់ អាល់ម៉ានដេប (Bab al-Mandeb Strait) នៃសមុទ្រក្រហម។ លោកស្រីបានសង្កត់ធ្ងន់ថា ភាពធូររលុង និងការមិនអើពើរបស់សហគមន៍អន្តរជាតិនាពេលកន្លងមក បានធ្វើឱ្យក្រុមឧក្រិដ្ឋជនហ៊ូធីកាន់តែមានចិត្តក្លាហាន និងហ៊ានបង្កើនសកម្មភាពយោធាកាន់តែខ្លាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDGjwTOPUiyvglZ7ewU5fnD7GSofKgK7VOLvF8sVH3kWMK0hIfIHEP4YurDTzx2TZ-iasWaGs8zCOrO9mAb8RZZ7UHMZzRPU50vhJQWAFctPP5zrMEObBVj1qzwiuqQart7v_43Iv6ou6kMiMT-4_h5K90Ssf0W9tCgIomp_g2_sRcqSlA05zsK3M6oF0/s1280/photo_2026-07-30_15-50-23%20(3).jpg
ប្រសិនបើយុទ្ធសាស្ត្រដ៏គ្រោះថ្នាក់នេះទទួលបានជោគជ័យ វានឹងបិទផ្លូវច្រកសមុទ្រសំខាន់ៗទាំងពីរ ដែលជាទ្វារសេដ្ឋកិច្ចឆ្ពោះទៅកាន់ឈូងសមុទ្រពែរ្ស និងសមុទ្រក្រហមទាំងមូល ដែលជាបេះដូងនៃខ្សែសង្វាក់ផ្គត់ផ្គង់ប្រេង និងទំនិញសកលលោក។ ការព្រមានដ៏តក់ក្រហល់នេះ ធ្វើឡើងស្របពេលដែលមានការរាយការណ៍ថា ក្រុមហ៊ូធីបានបង្កើនការវាយប្រហារឆ្លងដែន និងបានអះអាងពីការបាញ់ទម្លាក់ដ្រូនយោធារបស់អារ៉ាប៊ីសាអូឌីត នៅភាគពាយព្យនៃប្រទេសយេម៉ែន ដែលនេះកំពុងតែបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខថាមពល និងសេដ្ឋកិច្ចរបស់បណ្តាប្រទេសមហាអំណាចទូទាំងពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgL6SzlCmjxrWAX8S9rzTvklHsV5wKV5KPNQ9M8-H-8C6SadxTSUH7Bzz1tGf4orFhgWWB3bkhnCaADsISC3C4d02GsRg3F23LBHLms_f82bgf4RG8yC9V-gq9z-mQvlEKaW9toHp3AlqNOv3vYEpy4bdvEzl6m8IBpFBq1UHkTJIuZWqhTthNi6ZiJpF8/s1080/photo_2026-07-30_15-50-23.jpg

ការលាតត្រដាងពីផែនការកូពីយុទ្ធសាស្ត្រអ៊ីរ៉ង់របស់ក្រុមហ៊ូធី គឺជាការដាស់តឿនមួយដ៏មានឥទ្ធិពលដល់កងកម្លាំងចម្រុះអន្តរជាតិ ឱ្យបង្កើនវិធានការការពារផ្លូវទឹកឱ្យបានម៉ឺងម៉ាត់។ បញ្ហាសមុទ្រក្រហមលែងគ្រាន់តែជាជម្លោះផ្ទៃក្នុងរបស់យេម៉ែនទៀតហើយ ប៉ុន្តែវាបានក្លាយជាសមរភូមិសេដ្ឋកិច្ចការបរទេសដ៏ស្រួចស្រាវ ដែលទាមទារឱ្យមានចំណាត់ការរួមគ្នាជាបន្ទាន់ ដើម្បីធានាថាផ្លូវនាវាចរណ៍សកលលោក មិនត្រូវធ្លាក់ក្នុងកណ្ដាប់ដៃនៃក្រុមប្រដាប់អាវុធខុសច្បាប់នោះឡើយ៕