Home តារាជាតិ ពលរដ្ឋចោទជាសំណួរ៖ តើច្បាប់ចរាចរណ៍កម្ពុជាអាចមានឥទ្ធិពលលើកូនចៅអ្នកមានអំណាចដែរឬទេ?

ពលរដ្ឋចោទជាសំណួរ៖ តើច្បាប់ចរាចរណ៍កម្ពុជាអាចមានឥទ្ធិពលលើកូនចៅអ្នកមានអំណាចដែរឬទេ?

82
0

តើច្បាប់ចរាចរណ៍ពិតជាមានភាពស្មើគ្នាចំពោះមុខពលរដ្ឋគ្រប់រូបមែនដែរឬទេ? ផ្ទុះការជែកវែកញែកពេញបណ្ដាញសង្គម ករណីកូនស្រីអ្នកមានអំណាចម្នាក់ បើករថយន្តទំនើបបុ.កមន្ត្រីសាធារណការស្លា.ប់យ៉ាងអាណោចអាធ័មនៅខណ្ឌសែនសុខ កំពុងធ្វើឲ្យមហាជនរង់ចាំអ៊ុតមើលយ៉ាងយកចិត្តទុកដាក់បំផុត ថាតើចំណាត់ការច្បាប់ចំពោះស្ថានទម្ងន់ទោស «បុ.កមនុស្សស្លាប់ហើយរត់» នឹងត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់ ឬក៏ត្រូវស្ងប់ស្ងាត់ទៅវិញដូចករណីមុនៗ!
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtvokHzCa4jUQ-7nfAR6ZGNgb8AvzvDkVIC45qgCweBrKGQO_-DnkwPK9QPvgT8bQ5CS04szuLy_Tur8pEbIU13ZxCosCyDsvZsspPRqCF0E19NxXweKG8oCx7g0dRhKcpACNh-oHe3H0xIXvoH_7i0l9DOC3oRZPx9LM9nQy0G4byzyKHbMiIHg1csDs/s1280/photo_2026-07-30_14-39-16%20(2).jpg
ផ្អែកលើទិដ្ឋភាពច្បាប់នៃព្រះរាជាណាចក្រកម្ពុជា យោងតាមមាត្រា ៨៥ នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក បទល្មើសបើកបរខ្វះការប្រុងប្រយ័ត្នបណ្តាលឱ្យអ្នកដទៃស្លាប់ ត្រូវប្រឈមមុខនឹងទោសពន្ធនាគារពី ១ ឆ្នាំ ទៅ ៣ ឆ្នាំ។ ប៉ុន្តែសម្រាប់ករណីជាក់ស្ដែងដែលទើបតែប្រព្រឹត្តឡើងដោយនារីបង្កហេតុឈ្មោះ សាម ម៉ីនី ដែលបានបើករថយន្តទំនើបម៉ាក AVATAR 11 បុកជនរងគ្រោះស្លាប់ រួចបើករត់គេចខ្លួននោះ គឺបានធ្លាក់ចូលក្នុង «ស្ថានទម្ងន់ទោសធ្ងន់ធ្ងរ» ភ្លាមៗ ពីព្រោះការរត់គេចខ្លួនពីកន្លែងកើតហេតុក្នុងបំណងគេចវេសពីការទទួលខុសត្រូវ នឹងត្រូវរុញទម្ងន់ទោសឱ្យកើនឡើងទ្វេដង គឺត្រូវប្រឈមមុខនឹងការជាប់ពន្ធនាគារពី ២ ឆ្នាំ ទៅ ៥ ឆ្នាំ និងពិន័យជាប្រាក់ចូលរដ្ឋរហូតដល់ ២៥ លានរៀល ព្រមទាំងកាតព្វកិច្ចសងសំណងរដ្ឋប្បវេណីដល់គ្រួសារសព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcNYZMX_Gcuce1G1jl9_a369BpLgsmaWj9uhgs9lYfoTrAao_IPU0lWqjnQr08Zwt9q9o_RAiZIFoWuJ1vuydMlb-JY8HoUNiNzXfJrfzRYlocHy8AQ2xEs-gLXaSOAK-QRzNWawsT11sYYusrt_RbK7V4f2Vjuwon4cg70qql4amt6NKMBwr1560KlBg/s720/photo_2026-07-30_14-39-16.jpg

ទោះបីជាតថភាពគតិយុត្តិបានចែងច្បាស់ៗយ៉ាងណាក៏ដោយ ក៏មហាជន និងប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស បាននិងកំពុងសម្តែងនូវក្តីបារម្ភ និងមន្ទិលសង្ស័យយ៉ាងខ្លាំងចំពោះប្រសិទ្ធភាពនៃការអនុវត្តច្បាប់ជាក់ស្ដែង។ ការព្រួយបារម្ភនេះកើតឡើងដោយសារតែក្នុងពេលកន្លងមក ឱ្យតែមានករណីអ្នកមានលុយ ឬកូនអ្នកមានអំណាចបើកបររថយន្តល្បឿនលឿនបុកពលរដ្ឋស្លូតត្រង់ស្លាប់ រួចរត់គេចខ្លួនបែបនេះ គឺច្រើនតែបញ្ចប់ទៅវិញដោយស្ងប់ស្ងាត់ តាមរយៈការសម្របសម្រួលសងលុយក្រៅប្រព័ន្ធតុលាការ ឬជនបង្កអាចរួចខ្លួនពីការជាប់ពន្ធនាគារ ដែលទង្វើនេះបានបន្សល់ទុកនូវភាពអយុត្តិធម៌ និងការមិនជឿជាក់លើប្រព័ន្ធច្បាប់។ មហាជនបានសង្កត់ធ្ងន់ថា ករណីនៅខណ្ឌសែនសុខនេះ គឺជាខ្នាតវាស់វែងដ៏សំខាន់ ថាតើស្ថាប័នតុលាការអាចជម្រុះពាក្យរិះគន់ និងហ៊ានវាយខ្នោះជនបង្កមកផ្តន្ទាទោសកម្រិតអតិបរមា ៥ ឆ្នាំពេញ ដើម្បីផ្តល់យុត្តិធម៌ពិតប្រាកដដល់ជនរងគ្រោះដែរឬទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjC5_cblPQJQ54o_FcvXh3BBrsk9OCRq8a0gi4XnYvMBuLOfR-ctCXc68LqH_fbUWBG02fAIE1KARM0qvsfQ8L-QtwfcSPyqQqH9EG4mmiCmNpmkUTAVLrHq6M-0Rsk5m1Ll5sCkGnpT5Ayi2cUVr7cuMkjHzRvHgEjs_OH-m4ihMljQthtMi03qCunbSg/s1152/photo_2026-07-30_14-39-16%20(3).jpg

ជារួមមក គ្រោះថ្នាក់ចរាចរណ៍បុកមនុស្សស្លាប់ហើយរត់ មិនមែនជារឿងដែលអាចដោះស្រាយត្រឹមការសងលុយដើម្បីបញ្ចប់ទោសព្រហ្មទណ្ឌនោះឡើយ ពីព្រោះជីវិតមនុស្សម្នាក់ៗមិនអាចកាត់ថ្លៃបានទេ។ ចំណាត់ការដ៏ម៉ឺងម៉ាត់របស់ប្រមុខស្នងការក្រុងភ្នំពេញ លោក ជួន ណារិន្ទ ក្នុងការផ្សព្វផ្សាយមុខមាត់ជនបង្ក និងការតាមប្រមាញ់ទាំងយប់ គឺជាសញ្ញាណវិជ្ជមានមួយដ៏ល្អ ប៉ុន្តែលទ្ធផលចុងក្រោយនៅក្នុងដៃតុលាការ នឹងក្លាយជាចម្លើយជាក់ស្តែង ថាតើច្បាប់នៅកម្ពុជាត្រូវបានអនុវត្តស្មើភាពគ្នា ជៀសវាងវប្បធម៌ «បុកស្លាប់ សងលុយ រួចខ្លួន» ដើម្បីពង្រឹងនីតិរដ្ឋពិតប្រាកដ និងដាស់តឿនស្មារតីអ្នកបើកបរគ្រប់រូបឱ្យមានការទទួលខុសត្រូវខ្ពស់៕