កម្ពុជាទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសហគមន៍អន្តរជាតិ! គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការ UNESCO បានសម្រេចអនុម័តជាឯកច្ឆ័ន្ទនូវសេចក្តីសម្រេចជាប្រវត្តិសាស្ត្រមួយ ដោយថ្កោលទោសរាល់ការបំផ្លិ.ចបំផ្លា.ញសម្បត្តិបេតិកភណ្ឌមនុស្សជាតិ ព្រមទាំងបានចាត់វិធានការក្តៅផ្អាកសកម្មភាពយោធាជុំវិញតំបន់ការពារ។

យោងតាមសេចក្តីប្រកាសព័ត៌មានផ្លូវការរបស់គណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា នៅក្នុងសម័យប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោក (WHC) លើកទី៤៦ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុងញូវដេលី សាធារណរដ្ឋឥណ្ឌា គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដឹកនាំដោយឯកឧត្តម សួស យ៉ារ៉ា ប្រធានប្រតិភូអនុគណៈកម្មាធិការអន្តរជាតិនៃអង្គការយូណេស្កូនៅអាស៊ីនិងអាហ្វ្រិក (ICAPP-ACC) បានលើកឡើងយ៉ាងច្បាស់លាស់ពីករណីបំផ្លិចបំផ្លាញបេតិកភណ្ឌ។.jpg)
ជាលទ្ធផល អង្គប្រជុំដែលមានប្រទេសសមាជិកចូលរួមចំនួន ១៦២ បានសម្រេចអនុម័តជាឯកច្ឆ័ន្ទលើសេចក្តីសម្រេចថ្កោលទោសរាល់ការបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌពិភពលោកទាំងអស់ ដោយសង្កត់ធ្ងន់លើកិច្ចការពាររមណីយដ្ឋានប្រាសាទព្រះវិហារ និងតំបន់បេតិកភណ្ឌដទៃទៀត ព្រមទាំងបានអំពាវនាវឱ្យហាមឃាត់ដាច់ខាតការប្រើប្រាស់តំបន់វប្បធម៌ទាំងនេះសម្រាប់គោលដៅយោធា ឬជម្លោះប្រដាប់អាវុធ។

នៅក្នុងព្រឹត្តិការណ៍ដ៏តានតឹងនោះដែរ តំណាងប្រតិភូថៃបានព្យាយាមស្នើសុំធ្វើការតបត និងសុំថ្លែងការណ៍រយៈពេល ១នាទី ដើម្បីបដិសេធចំពោះការចោទប្រកាន់ទាក់ទងនឹងការខូចខាតសំណង់ប្រាសាទ ប៉ុន្តែត្រូវបានប្រធានសម័យប្រជុំច្រានចោលភ្លាមៗ។ ប្រធានអង្គប្រជុំបានបញ្ជាក់យ៉ាងដាច់អហង្ការថា វេទិកានេះគឺសម្រាប់កិច្ចពិភាក្សាលើការការពារបេតិកភណ្ឌរួមរបស់មនុស្សជាតិ មិនមែនជាទីលានសម្រាប់ជជែកវែកញែករឿងនយោបាយ ឬជម្លោះព្រំដែនឡើយ ដោយតម្រូវឱ្យប្រទេសថៃត្រូវតែគោរព និងចូលរួមការពារបេតិកភណ្ឌពិភពលោកស្របតាមសេចក្តីសម្រេចជាសកល។ ទន្ទឹមនឹងនេះ គណៈកម្មាធិការក៏បានលើកទឹកចិត្តឱ្យមានការប្រើប្រាស់ប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) និងរូបភាពផ្កាយរណប ដើម្បីតាមដាន និងអភិរក្សសម្បត្តិវប្បធម៌ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
សេចក្តីសម្រេចរួមដ៏មានឥទ្ធិពលនៅទីក្រុងញូវដេលីនាពេលនេះ មិនត្រឹមតែជាការទះកំផ្លៀងផ្នែកការទូតចំពោះភាគីដែលរំលោភបំពានប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាសក្ខីភាពសកលមួយដែលសហគមន៍អន្តរជាតិរួមគ្នាការពារតម្លៃជាសកលដ៏លេចធ្លោនៃប្រាសាទព្រះវិហាររបស់កម្ពុជា។ នេះជាមោទនភាពជាតិដ៏ខ្លាំងក្លា ដែលបង្ហាញថាវប្បធម៌ និងអធិបតេយ្យភាពរបស់កម្ពុជា តែងតែត្រូវបានការពារយ៉ាងរឹងមាំនៅលើឆាកអន្តរជាតិជានិច្ច៕









