Home តារាអន្តរជាតិ ទ្រព្យសម្បត្តិរបស់ Huang Xiaoming បានកើនឡើងយ៉ាងខ្លាំងក្រោយលែងលះពី Angelababy

ទ្រព្យសម្បត្តិរបស់ Huang Xiaoming បានកើនឡើងយ៉ាងខ្លាំងក្រោយលែងលះពី Angelababy

94
0

ជាង៤ឆ្នាំបន្ទាប់ពី Huang Xiaoming និងតារាសម្តែង Angelababy ប្រកាសបញ្ចប់ជីវិតអាពាហ៍ពិពាហ៍នៅថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២២ អ្នកទាំងពីរបានបន្តដំណើរជីវិត និងអាជីពរបស់ខ្លួនទៅតាមទិសដៅរៀងៗខ្លួន។ យ៉ាងណាមិញ Huang Xiaoming កំពុងទាក់ទាញការចាប់អារម្មណ៍ខណៈទ្រព្យសម្បត្តិរបស់លោកកំពុងមានការកើនឡើងយ៉ាងខ្លាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2sl_smFxUB9TQeO4yBia9s4Gfr_gccqPyAbSmOCfMKS8v8sNQT7LS6gtn8Da8hekndM3oIsdUfrqL3g-_GacoufFphW1YE_RAq9gAxKWrVQCwQLdOdiVKc610dmI3xyL4QJVHtpComNGsX4LZ7y3PYtZK56gDzJqZUSF3toSum7fKFr-XHCj7A47NCik/s4608/image_2026-08-21_11-52-07.png
នៅក្នុងវិស័យសិល្បៈ Huang Xiaoming ទទួលបានការវាយតម្លៃវិជ្ជមានចំពោះការសម្តែងក្នុងខ្សែភាពយន្ត «Mostly Sunny»។ ក្នុងមហោស្រពភាពយន្តអន្តរជាតិសៀងហៃឆ្នាំ២០២៤លោកបានឈ្នះពានតារាសម្តែងប្រុសឆ្នើមនៃកម្មវិធីពានរង្វាន់ Golden Goblet។ សម្រាប់តួនាទីនេះតារាសម្តែងវ័យ៤៨ ឆ្នាំរូបនេះបានផ្លាស់ប្តូររូបរាងយ៉ាងខ្លាំងដោយមានប្រភពរាយការណ៍ថាលោកបានឡើងទម្ងន់ប្រមាណ ១៤ គីឡូក្រាម ដើម្បីឱ្យសមស្របនឹងតួអង្គ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghTj3-lT2gbXksH550lHDq772E16koaSmciExFAdtintx2udKFafolhp6_tfGCT4jYcuCNDAyQq8biLvnrnxjNjX5c9FFzwzFdbuO_EweVykSpkedgarEsogFyCnywvJI6Ep9tWpcmkhDEoRce_V1gqhAapn15k3a32MSzt3h3Y_DpvpLoWwkJWjJ_8hQ/s3600/image_2026-08-21_11-52-13.png
ក្រៅពីសិល្បៈ Huang Xiaoming ក៏បានបន្តការសិក្សាថ្នាក់បណ្ឌិត។ នៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៦ សាលា Shanghai Theatre Academy បានប្រកាសបញ្ជីបេក្ខជនដែលត្រូវបានទទួលស្គាល់ជាបេក្ខជនបណ្ឌិត ហើយមានឈ្មោះ Huang Xiaoming ក្នុងនោះផងដែរ។ លោកទទួលបានពិន្ទុសរុប ២៧១.៣៤ ពិន្ទុ ក្នុងជំនាញពាក់ព័ន្ធនឹងការគ្រប់គ្រងសិល្បៈ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgicT7ReQ03S6Y377jjlYzv5z_8ceQ1Q2w_Nbl1r6335znFCJMqRwNmV-_BAJaA0jlurYdZGubzgoNqZyNA48EwbWpEwDAg4_XsTNg-tzDPWoZ5b7wG4tL4OaEkQmt9fxL6WSV871v1LwywkmjajicVSqj_LUL2DJGh9VxQGBGy4bgnig-5oXJrkgv0Il4/s3600/image_2026-08-21_11-52-15.png

ទន្ទឹមនឹងការងារសិល្បៈ និងការសិក្សាសកម្មភាពអាជីវកម្ម និងការវិនិយោគរបស់ Huang Xiaoming ក៏ទទួលបានការចាប់អារម្មណ៍ដូចគ្នា។ អត្ថបទដែលបានចុះផ្សាយនៅថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៦ បានរាយការណ៍ថាទ្រព្យសម្បត្តិពាក់ព័ន្ធនឹងការវិនិយោគរបស់លោកត្រូវបានគេនិយាយថាបានកើនឡើងពីប្រមាណ ៣ពាន់លានយ័ន ទៅ ៧ ពាន់លានយ័នប្រមាណ៤៤៦លានដុល្លារទៅ១ពាន់លានដុល្លារ។ ទោះជាយ៉ាងណា តួលេខនេះដែលកំពុងចរាចរ មិនមែនជាតួលេខទ្រព្យសម្បត្តិដែលមានការបញ្ជាក់ជាផ្លូវការទេ។ ប្រភពដដែលបានរាយការណ៍ថា លោកបានចូលរួមក្នុងការវិនិយោគលើវិស័យជាច្រើន រួមមានបច្ចេកវិទ្យា មនុស្សយន្ត និងបញ្ញាសិប្បនិម្មិត តាមរយៈសកម្មភាពវិនិយោគរបស់លោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgP4hOAGfcnHp2k2YXhv4HVV9tId9D-d42boVo0iCnzf22Pm34t_xoSyBgOo0z-WeUrEz7W7icsVeT8TZPO4zqiskNHXBUrIi91sH4VLYJXFVwgJFbN7-13Er9D6cbgPRcpWVBsHcmYwlf4fwT56B_bCA4xmeMmd2Ry57GN-Nf9v0rNXHGCFBbvuyjCG_Y/s1920/image_2026-08-21_11-52-19%20(2).png

ចំណែក Angelababy ក៏កំពុងបន្តសកម្មភាពក្នុងវិស័យម៉ូត ការផ្សព្វផ្សាយពាណិជ្ជកម្ម និងបណ្តាញសង្គម ដោយព្យាយាមស្តារសន្ទុះអាជីពរបស់នាងឡើងវិញ។ ជាង ៤ ឆ្នាំក្រោយការបែកបាក់ជាមួយនឹង Huang Xiaoming Angelababy ហាក់ដូចជាបានឈានចូលដំណាក់កាលថ្មីនៃជីវិត។ ខណៈ Huang Xiaoming កំពុងពង្រីកសកម្មភាពក្នុង ភាពយន្ត អាជីវកម្ម និងការសិក្សា Angelababy ក៏កំពុងកសាងផ្លូវអាជីពរបស់នាងឡើងវិញតាមរបៀបផ្ទាល់ខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEio_qtCoCCxCHoHWTh-2s-MJjGuq8C-mW6DFEI5165a5pmDLVP_vFWW9PpLHilG5fgYL60arBRU-K7_4lrSMJp2iuzLDHAn1ykTSkH_Ts3fAMMiSVD8Hf8Yl3eC6tj3XILdMKiS7zPAwe-IJiYWUnccx1bf8loWTfQW2KNCqbE9CPGlhOoxn0b_t2mJVvk/s1440/image_2026-08-21_11-52-19.png
រឿងរ៉ាវរបស់អ្នកទាំងពីរបង្ហាញថាការបញ្ចប់ជីវិតអាពាហ៍ពិពាហ៍មិនមែនមានន័យថាអាជីព ឬជីវិតរបស់មនុស្សម្នាក់ត្រូវបញ្ចប់នោះទេ។ ផ្ទុយទៅវិញអ្នកទាំងពីរកំពុងបន្តបង្កើតជីវិត និងអត្តសញ្ញាណផ្ទាល់ខ្លួននៅក្នុងដំណាក់កាលថ្មី៕