Home តារាជាតិ មុន្នី វិជ្ជរ៉ា បញ្ជាក់ផ្ទាល់មាត់បទរបស់ ឱក សុគន្ធកញ្ញា ទើបចេញគឺថតតាំង៤ឆ្នាំមុនខណៈនាងដើរតួជា ទាវ

មុន្នី វិជ្ជរ៉ា បញ្ជាក់ផ្ទាល់មាត់បទរបស់ ឱក សុគន្ធកញ្ញា ទើបចេញគឺថតតាំង៤ឆ្នាំមុនខណៈនាងដើរតួជា ទាវ

92
0

តារាសម្តែង មុន្នី វិជ្ជរ៉ា ទើបតែចេញវីដេអូមួយបន្ទាប់ពី MV បទរបស់តារាចម្រៀង ឱក សុគន្ធកញ្ញា ទទួលបាននូវការចាប់អារម្មណ៍យ៉ាងច្រើននិងមានការលើកឡើងថានាងស្លៀកពាក់ស្អាតបាតជាងតារាចម្រៀងរូបនេះ។ ជាមួយគ្នានេះដែរ មុន្នី វិជ្ជរ៉ា បានបង្ហាញថា MV នេះគឺថតតាំងពី៤ឆ្នាំមកម្ល៉េះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2bLA_ehpxHSYZYEoiTH-1UWtICSiSAxbHRJKuJzpdv3BcM31UEBHivd5kO6O9R1RmhHgCVFLlKrmUoCl6zjSVkdRrOdyIoBrJegmrEF7dmEhLqiefkdy9-mv99v2oE5AvHvS2RmOnlwaEel7OTaW2fA-W5uaTED9cvK0Hyl2l2QjgQZ-Vcp5sgyi3bMU/s2048/image_2026-07-30_15-27-32.png
នៅល្ងាចថ្ងៃទី២៩ ខែកក្កដា តារាសម្តែង មុន្នី វិជ្ជរ៉ា បានចេញវីដេអូមួយរយៈពេលជិត២នាទីរៀបរាប់ពីអារម្មណ៍រំភើបរបស់ខ្លួនដែលមានឱកាសថត MV ជាមួយនឹងកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា។ តារាសម្តែងរូបនេះបានបញ្ជាក់ថា នៅក្នុង MV «ព្រហ្មលិខិត» រូបនាងគឺដើរតួជា ទាវ ទើបបានជាសំលៀកបំពាក់តុបតែងច្រើនចំណែកឯតារាចម្រៀង ឱក សុគន្ធកញ្ញា គឺដើរតួជា នាងនោ ហើយបទនេះទៀតសោតគឺចង់និយាយពីខ្សែជីវិតរបស់ នាងនោ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAcG1DJIyxLf0C7RV7qtGXOV0iQ7a0AxN_XxmiHPeWDvvxxwFUZQJV_OrITrbguIUy2QXJ7dQ7_VUUCK_SlfK8mBdxzB7In_SBtkiYEMa3WE6M7U8DGLAkgBtELk20w9_TjYk9uJb_k81HwuyJfZ-38JPGEjoAYiDSlXWpRHqqNbI-Adm95oUgbLtkPwk/s960/image_2026-07-30_15-27-33%20(3).png

កញ្ញា មុន្នី វិជ្ជរ៉ា ថាទស្សនិកជនមួយចំនួនអាចនឹងយល់ច្រឡំបន្តិចប៉ុន្តែបើទស្សនាច្រើនដងនឹងដឹងជាក់ជាមិនខាន។ ទាក់ទងនឹងសំណួរថា នាងនោ សម្លាប់ខ្លួនតាមអ្នកណាឱ្យពិតប្រាកដ តាមទាវឬទុំ តួអង្គ ទាវ រូបនេះបញ្ជាក់ថានាងក៏មិនច្បាស់ដូចគ្នាដោយឱ្យទស្សនិកជនជាអ្នកវិនិច្ឆ័យដោយខ្លួនឯង។ លើសពីនេះទៅទៀត មុន្នី វិជ្ជរ៉ា បានបញ្ជាក់ដោយផ្ទាល់មាត់ថាបទចម្រៀងនេះគឺថតប្រហែលជា៤ឆ្នាំមកហើយ ដោយអំឡុងពេលថតគឺចាក់ជា Background ធ្វើឱ្យនាងទន្ទឹងរង់ចាំយ៉ាងអន្ទះសារចង់ស្តាប់បទពេញដោយសារតែបទនេះពីរោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjm8fcuoUwItV9R2mizHic5CDd8Shyphenhyphenn76DIB6mWz5WR1zLk5Av_CyaI8l0oZeokl06RNVWEwvahw-wB9WShHC9Xb7QAd435GvF9B1Wd6-Y_GXkWeP4lsPkfVWDkwwx8vji8V_y4oMxreo19snMKXYCgJBFi3sReH2fk945U00X4Ys5bJEws4pFr3fjuxwo/s2048/image_2026-07-30_15-27-36.png

គួរបញ្ជាក់ផងដែរថា បទ «ព្រហ្មលិខិត» បានចេញផ្សាយជាផ្លូវការនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ខណៈមកទល់នឹងថ្ងៃទី៣០ ខែកក្កដា មានការទស្សនាលើសពី ៥៤០ K នៅលើឆាណែលផ្លូវការរបស់រស្មីហង្សមាស៕