Home ព័ត៌មានអន្តរជាតិ មេធំអនឡាញស្កេម Chen Zhi ប្រឈមនឹងទោ.សប្រ.ហារជីវិតនៅប្រទេសចិន

មេធំអនឡាញស្កេម Chen Zhi ប្រឈមនឹងទោ.សប្រ.ហារជីវិតនៅប្រទេសចិន

86
0

ផ្អើលពេញបណ្ដាញសារព័ត៌មានអន្តរជាតិ រដ្ឋអាជ្ញាចិនបានសម្រេចបន្ថែមបទចោទប្រកាន់ថ្មីដ៏ធ្ងន់ធ្ងរបំផុត ពាក់ព័ន្ធនឹងការធ្វើទារុ.ណក.ម្មកម្មករក្នុងសម្បុកឆបោ.ក ទៅលើមេខ្លោងធំបណ្ដាញឆបោ.កអនឡាញស្កេន លោក ចិន ហ្ស៊ី (Chen Zhi) ស្ថាបនិកក្រុមហ៊ុន Prince Group។ ការកែប្រែទម្ងន់ទោ.សដ៏តក់ក្រហល់នេះ បាននិងកំពុងរុញច្រានឱ្យអាណាចក្រឧក្រិដ្ឋកម្មរបស់ស្ដេចស្កេមរូបនេះ ឲ្យដើរដល់ផ្លូវទាល់ និងប្រឈមមុខនឹងទោ.សកម្រិតអតិបរមា គឺការប្រ.ហារជីវិតដាច់ខាត។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNJa-T9Wt8Ksa8SIwHDthyLolgB7HbuyK6aMVfBJbWwv0l3yb8ZoAtlLch3yZKpyj8rSiACJQmOlYoloQZIUX_Jc1MqUxPB2BitIRa0Vvgt3QSSx-G3VlGdzYaB0snkMknsjF826z9SYXN1xNfau2evibEbkId76iiSSDGCNkvmrEs34t8wsmXsKD16cc/s768/photo_2026-07-29_09-56-09%20(2).jpg

    យោងតាមការចុះផ្សាយលម្អិតរបស់ទស្សនាវដ្តីធុរកិច្ចចិន Caixin និងសារព័ត៌មានល្បីៗដូចជា South China Morning Post រដ្ឋអាជ្ញានៃប្រទេសចិនបានសម្រេចបន្ថែមបទចោទប្រកាន់ថ្មីដ៏ធ្ងន់ធ្ងរ គឺ «បទបង្ករបួសស្នាមដោយចេតនា» ទៅលើលោក Chen Zhi បន្ទាប់ពីការឃុំខ្លួនអស់រយៈពេលជាង ៦ខែ។ បទល្មើសថ្មីនេះ គឺពាក់ព័ន្ធទៅនឹងសកម្មភាពប្រើប្រាស់អំពើហិង្សា និងការធ្វើទារុណកម្មយ៉ាងព្រៃផ្សៃទៅលើកម្មករ ឬជនរងគ្រោះនៅក្នុងសម្បុកឆបោកអនឡាញ ដែលយោងតាមក្រមព្រហ្មទណ្ឌនៃសាធារណរដ្ឋប្រជាមានិតចិន ទម្ងន់ទោសនៃបទល្មើសបង្ករបួសស្នាមរហូតដល់មានមនុស្សស្លាប់ ឬធ្លាក់ខ្លួនពិការក្នុងករណីឧក្រិដ្ឋកម្មរៀបចំទុកជាមុនបែបនេះ គឺត្រូវប្រឈមមុខនឹងទោសកម្រិតអតិបរមា គឺការប្រហារជីវិតដាច់ខាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoEhTHTx4SF9uH1hgRBdlXPQgRYGRk4nil3wE2weaECocbdM4keZI9ZGP357Fi6dsBMqZRGZnJltarGPuEVdqz-P86sfGUk_mbH734jlCEQ4BMR0f044alz-aAwXWZoIHFS2CgWwVme3lYb0qp3dlFuCcis1cv6fOO-hYUjBhvKHbGqZ_fvpFvwYcwT3E/s1020/photo_2026-07-29_09-56-09.jpg

    គួររំលឹកផងដែរថា លោក Chen Zhi ត្រូវបានអាជ្ញាធរកម្ពុជាធ្វើបត្យាប័នបញ្ជូនត្រឡប់ទៅកាន់ប្រទេសចិនវិញ កាលពីដើមឆ្នាំ២០២៦ នេះ និងត្រូវបានចាប់ខ្លួនជាផ្លូវការនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅ ក្រោមការចោទប្រកាន់ពីបទជួញដូរមនុស្ស និងដឹកនាំបណ្តាញល្បែងស៊ីសងខុសច្បាប់។ ក្រៅពីការតាមប្រមាញ់ពីរដ្ឋាភិបាលទីក្រុងប៉េកាំង មេខ្លោងរូបនេះក៏កំពុងតែស្ថិតនៅក្រោមរ៉ដារបស់សហរដ្ឋអាមេរិក ជុំវិញការស៊ើបអង្កេតពីបទលាងលុយកខ្វក់រាប់ពាន់លានដុល្លារផងដែរ។ កិច្ចសហការអន្តរជាតិរវាងចិន អាមេរិក និងបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ បាននិងកំពុងក្លាយជាខ្នាតវាស់វែងដ៏មានឥទ្ធិពល ក្នុងការបោសសម្អាត និងកម្ទេចអាណាចក្រស្កេមអនឡាញឱ្យដល់ឫសគល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxlj92CamAwS1xO5GFFR-yqESDV3IVPz43nC7tDHxOlaSewlqYACp3eG1FqojjnYj4ZHpgQofb-4z9qbQa7-aCAWXyfToziviqUntxKGkRYQQAStRWErcTUmbWnWS0pwP04OkgK0w1SnlzXu-PrhAI1uamo2MR0pbrApolai1O6Ful1B9hpFtNXYYpmp4/s773/photo_2026-07-29_09-56-09%20(3).jpg

    ករណីដែលលោក Chen Zhi ប្រឈមនឹងទោសប្រហារជីវិតនៅក្នុងប្រទេសចិននេះ គឺជាសារព្រមានដ៏មានឥទ្ធិពល និងរន្ធត់បំផុតមួយទៅកាន់មេខ្លោង ក៏ដូចជាបណ្ដាញឧក្រិដ្ឋកម្មឆបោកអនឡាញឆ្លងដែនទាំងអស់ ឱ្យដឹងខ្លួនថា ពួកគេមិនអាចប្រើប្រាស់អំណាចទឹកប្រាក់ដើម្បីគេចផុតពីសំណាញ់ច្បាប់បានឡើយ។ ការដួលរលំនៃអាណាចក្រ Prince Group និងការកាត់ទោសកម្រិតអតិបរមារបស់មេខ្លោងរូបនេះ នឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ក្នុងការស្តារឡើងវិញនូវសន្តិសុខ យុត្តិធម៌ និងការការពារជនរងគ្រោះរាប់ម៉ឺននាក់ពីអន្ទាក់ស្កេមអនឡាញនៅលើឆាកអន្តរជាតិ៕