តារាល្បីៗជាច្រើនរួមមាន ជី ដេវីត ទេព បូព្រឹក្ស ហ្វីយ៉ាតា ប៉ូគីមថេង សុតធីតា រួមទាំងម្ចាស់ប្រ៊េននិងហាងមួយចំនួនបានប្រកាសគាំទ្រដល់ អ៊ិន លក្ខិណា ក្នុងការជួយជាថវិកាសម្រាប់ការបោះឆ្នោតនៅក្នុងការប្រកួត Miss World ។
តាមការចែករំលែករបស់ អ៊ិន លក្ខិណា Miss World Cambodia 2026 ដែលកំពុងតែប្រកួតនៅឯប្រទេសវៀតណាម តារាចម្រៀង ជី ដេវីត និង ទេព បូព្រឹក្ស បានជួយជាថវិកាសម្រាប់ការបោះឆ្នោតដើម្បីមានឱកាសចូល TOP នៅក្នុងកម្មវិធីដោយស្វ័យប្រវត្តិ។ លក្ខិណា បានបង្ហាញថា តារាចម្រៀង ទេព បូព្រឹក្ស និង ជី ដេវីត ជាបងប្រុសបងស្រីដែលតែងតែមិន ភ្លេចប្អូននិងតែងតែនៅក្បែរជួយនាងគ្រប់ពេល។ ជាពិសេស ចំនួនទឹកប្រាក់១៥០០ដុល្លារ ការជួយ vote ឱ្យនាងពិតជាមានន័យនិងមានតម្លៃសម្រាប់នាងខ្លាំងណាស់។
ក្រៅពីតារាចម្រៀងល្បីឈ្មោះទាំងពីររូប ហ្វីយ៉ាតា បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ បានជួយ អ៊ិន លក្ខិណា នូវទឹកប្រាក់ចំនួន១០០០ដុល្លារ។ ហ្វីយ៉ាតា មិនត្រឹមតែជួយជាថវិកាប៉ុណ្ណោះទេតែក៏លើកទឹកចិត្តមកកាន់ អ៊ិន លក្ខិណា ដូចគ្នាដោយសារតែដឹងថាការតំណាងឱ្យប្រទេសមិនមែនជាភាពងាយស្រួលទេវាជាសម្ពាយដ៏ធ្ងន់ តែក៏ជាមោទនភាពនៃជីវិតផងដែរ។ បវរកញ្ញារូបនេះបានលើកទឹកចិត្ត អ៊ិន លក្ខិណា ខំប្រឹងបន្តទៀតធ្វើឱ្យអស់ពីសមត្ថភាពអំពើល្អរបស់យើងទោះទៅថ្ងៃមុខមានអ្នកចាំមិនច្រើនតែក៏មានអ្នកដែលនឹងចងចាំវា ពេញមួយជីវិតរបស់គេដូចគ្នា។
ងាកមកកាន់ ប៉ូគីមថេង សុតធីតា វិញនាងបានជួយថវិកាចំនួន៣០០ដុល្លារសម្រាប់ការបោះឆ្នោតឱ្យ អ៊ិន លក្ខិណា។ សុតធីតា ថានាងអាចជួយបានត្រឹមតែ៣០០នេះទេដោយសារតែខ្លួនឯងទើបប្រកួតចប់អស់ជាង១ដុំដែរ។

មិនត្រឹមតែ ទេព បូព្រឹក្ស ជី ដេវីត ហ្វីយ៉ាតា សុតធីតា ប៉ុណ្ណោះទេប៉ុន្តែនៅមានម្ចាស់ប្រ៊េន Miss រួមទាំងអ្នកមួយចំនួនទៀតបានជួយ អ៊ិន លក្ខិណា សម្រាប់ការបោះឆ្នោត។ ប្រសិនជា លក្ខិណា ឈ្នះក្នុងការបោះឆ្នោតជុំចុងក្រោយនាងនឹងមានឱកាសឡើងទៅកាន់៦នាក់ចុងក្រោយដោយស្វ័យប្រវត្តិ៕










