Home ព័ត៌មានជាតិ កុំភ្លេចដានប្រវត្តិសាស្ត្រ! ថ្ងៃនេះ ១ឆ្នាំមុន ថៃបានប្រើល្បិច «ចាប់ដៃដ៏គ្រោះថ្នាក់» បោ.កបញ្ឆោតទាហានខ្មែរ

កុំភ្លេចដានប្រវត្តិសាស្ត្រ! ថ្ងៃនេះ ១ឆ្នាំមុន ថៃបានប្រើល្បិច «ចាប់ដៃដ៏គ្រោះថ្នាក់» បោ.កបញ្ឆោតទាហានខ្មែរ

81
0

មេរៀនប្រវត្តិសាស្ត្រដ៏ជូរចត់ដែលកូនខ្មែរគ្រប់រូបមិនត្រូវបំភ្លេចដាច់ខាត! អស់រយៈពេល ១ឆ្នាំមកហើយ ដែលព្រឹត្តិការណ៍បោ.កបញ្ឆោតសុំចាប់ដៃក្រោយបទឈប់បា.ញ់របស់យោធាថៃបានបំផ្លា.ញទឹកចិត្ត និងបន្សល់ស្លាកស្នាមលើបេះដូងខ្មែរ។ ឆ្លៀតនៅក្នុងឱកាសនេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានផ្ញើសារដើម្បីដាស់តឿនកូនខ្មែរគ្រប់រូបឲ្យភ្ញាក់រលឹក និងចងចាំជានិច្ចនូវល្បិចកលពិសពុល ដែលភាគីថៃបានបន្លំចូលមកសុំចាប់ដៃបង្កើតភាពស្និទ្ធស្នាល ប៉ុន្តែបែរជាប្រែក្រឡាស់បញ្ចេញក្រញ៉ាំហ៊ំព័ទ្ធស្ទាក់ចាប់យោធិនខ្មែរធ្វើជាចំណាប់ខ្មាំងទាំងអយុត្តិធម៌បំផុត!
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmWY1IXcurmqEtL-mDJ1zfHLD6JD0MxT99emZAjHkMXI3aJD3vGajrU74NcyzkgsEejWw-TbRzeHxasl8tkq4_99-QO563MXfmgyMkH2uCKPV1csdPGKP2y0IzyTPQKYyJ8MK5JXAi5gF-p8_ptSkPpjfN_hIbVB60lwsBfTp4KCdQfWXMvp_66un_5B8/s540/photo_2026-07-28_13-44-44%20(2).jpg
យោងតាមការចុះផ្សាយលើគណនីហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម នេត្រ ភក្ត្រា នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នេះ លោកបានលាតត្រដាងពីព្រឹត្តិការណ៍ដ៏ជូរចត់កាលពីអំឡុងសង្រ្គាមថៃឈ្លានពានលើកទី១ថា ក្រោយពីបទឈប់បាញ់ដែលភាគីកម្ពុជា និងថៃបានឯកភាពគ្នា ចូលជាធរមាននៅវេលាម៉ោង ០០:០០ នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ប្រជាជនកម្ពុជា និងកងកម្លាំងជួរមុខសង្ឃឹមថា ការបង្ហូរឈាមនឹងត្រូវបញ្ចប់ ហើយសន្តិភាពនឹងចាប់ផ្តើមវិលត្រឡប់មកវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNntZExTkzr6PgNEtkA9MzYvRygsp2Y6dwuvib89vdCuve_aJyIRftzLz2fdylfOUWoFckWkZTI7j9thyDg6XxeTghG_Lh00kS0tPU6jEy0VN5hzeqSzkQNoPm-n5wvtSEweT246ay1dPAVeZCe7aPrK_UjHW6ufATET_92hd4HwpYoZdf29Fc0_VtC_A/s1200/photo_2026-07-28_13-44-45.jpg

ឯកឧត្តមរដ្ឋមន្រ្តីបានបន្ថែមទៀតថា ប៉ុន្តែ នៅព្រឹកថ្ងៃដដែលនោះ មានការរាយការណ៍ថា ទាហានថៃបានចូលមកស្នើចាប់ដៃជាមួយទាហានកម្ពុជា បង្កើតបរិយាកាសដូចជាការផ្សះផ្សា និងការបញ្ចប់ការប្រឈមមុខដាក់គ្នា។ បន្ទាប់ពីនោះ ភាគីថៃបានធ្វើការលោមព័ទ្ធ និងចាប់ខ្លួនយោធិនកម្ពុជាតែម្តង។ ក្នុងចំណោមយោធិនកម្ពុជាចំនួន ២០ នាក់ មាន ១៨ នាក់ត្រូវបានចាប់ខ្លួន ម្នាក់បានស្លាប់ និងម្នាក់ទៀតអាចរួចផុតពីការចាប់ខ្លួន។ បន្ទាប់មក យោធិនទាំង ១៨ នាក់ត្រូវបានឃុំខ្លួនក្នុងនាមជា អ្នកទោសសង្គ្រាម (Prisoners of War – PoWs) រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ទើបត្រូវបានដោះលែងវិញ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងសហគមន៍អន្តរជាតិ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrO0KNZ-Qb0Ej20PjsNvc6NJP4U_-g50Jx7UwwL0MlakawhhGwkieCzycw9NeBmuj_6F22fWQuTfxi1AEJtwrFVWTdIrdHR9ZrwK6m0bzHkKLUTG5yByBPxAOUMpRuEhi3ipmcBQfDqhAsbQC8vTWasnPR6TQmcRy_Zp0gUQurH9PyvCQHeT_wWSLPSHw/s1280/photo_2026-07-28_13-44-45%20(2).jpg

ហេតុការណ៍នេះបានបង្កឱ្យមានសំណួរមួយចោទឡើងថា៖ ប្រសិនបើបទឈប់បាញ់បានចូលជាធរមានរួចហើយ ហើយការប្រយុទ្ធបានបញ្ឈប់ តើការចាប់ខ្លួនយោធិនដែលស្ថិតនៅក្នុងតំបន់ដែលកម្ពុជាចាត់ទុកថាជាទឹកដីរបស់ខ្លួន អាចត្រូវបានចាត់ទុកជាការចាប់អ្នកទោសសង្គ្រាមដែរឬទេ? សម្រាប់កម្ពុជា ហេតុការណ៍នេះត្រូវបានមើលឃើញថា មិនមែនជាការចាប់ខ្លួនក្នុងស្ថានភាពប្រយុទ្ធទៀតទេ ប៉ុន្តែជាការប្រើប្រាស់ភាពជឿទុកចិត្តក្រោមបរិយាកាសបទឈប់បាញ់ ដើម្បីនាំទៅដល់ការចាប់ខ្លួនយោធិនកម្ពុជា។ ការឃុំខ្លួនរយៈពេលជាងប្រាំខែ បានបន្សល់ទុកនូវស្នាមរបួសផ្លូវចិត្តដល់យោធិន ក្រុមគ្រួសារ និងសង្គមកម្ពុជាទាំងមូល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsx7QB2jYfoJ3wqp9XZhVVP7FJPtJbCjzzGrE-a64BnDSl0hb5tZ7uZ7eIg33hlWo69Q82smm4omDpXp6Ltv7R2Cj1whfJ1DCtGFXmlbGiiMc30pE2JPYu9dNexdEvA3ie3LFTGonu5KQPcxGuLvZeFhb7OlWUv8SuJnd-1NZ582p5qsHZpv3JspZzMtU/s960/photo_2026-07-28_13-44-45%20(3).jpg
«ការចាប់ដៃ» គួរតែជានិមិត្តរូបនៃសន្តិភាព និងការជឿទុកចិត្ត។ ប៉ុន្តែបើការចាប់ដៃត្រូវបានប្រើជាមធ្យោបាយនាំទៅរកការចាប់ខ្លួន វានឹងក្លាយជានិមិត្តរូបនៃការបាត់បង់ទំនុកចិត្ត ដែលអាចប៉ះពាល់យ៉ាងខ្លាំងដល់ការកសាងសន្តិភាព និងការជឿជាក់រវាងភាគីនាពេលអនាគត។ ហេតុការណ៍នេះនៅតែជាប្រធានបទដែលទាមទារការបំភ្លឺដោយតម្លាភាព ការពិនិត្យដោយឯករាជ្យ និងការទទួលខុសត្រូវ ដើម្បីធានាថា ការអនុវត្តបទឈប់បាញ់ និងការការពារយោធិននឹងត្រូវបានគោរពស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ និងដើម្បីកុំឱ្យហេតុការណ៍បែបនេះកើតឡើងម្ដងទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3VfqYnFE57tRE5PseCK10-5EMmwuEKUrTgG_P3U0-ljdgmY8cOyLNTvbT5mDRbeIqgAkbcOudDTQfw-M3jRiv1jcUqP6fUjfa4N92W1ge3ibyU4mAbQbhp47vnYs3WpctVAuAhjNjlcd5nLhQRDtAW4hLXXa_rijl5PUxcG5N_VsvVSvz4K9-ySlTSuo/s960/photo_2026-07-28_13-44-44.jpg
សរុបជារួមមក សារដាស់តឿនស្មារតីរបស់ឯកឧត្តម នេត្រ ភក្ត្រា គឺជាការដាស់រំលឹកកូនខ្មែរគ្រប់រូបឱ្យយល់ច្បាស់ថា សន្តិភាព និងបូរណភាពទឹកដី មិនមែនបានមកដោយសារការជឿជាក់លើសម្តីផ្អែមល្ហែម ឬការចាប់ដៃរបស់អ្នកដទៃនោះទេ ប៉ុន្តែវាបានមកដោយសារភាពរឹងមាំ និងការភ្ញាក់រលឹករបស់ប្រជាជាតិខ្មែរខ្លួនឯង។ ការចងចាំនូវការឈឺចាប់ប្រវត្តិសាស្ត្រនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃមួយនេះ នឹងក្លាយជាខែលការពារស្មារតីដ៏មានតម្លៃ ក្នុងការថែរក្សាការពារអធិបតេយ្យភាពជាតិឱ្យបានគង់វង្ស និងរឹងមាំជារៀងរហូត៕