Home ព័ត៌មានអន្តរជាតិ ថៃព្រ.មានតៃវ៉ាន់កុំឲ្យប្រើសម្ដីជ្រុលហួសហេតុ នៅពេលខ្លួនបង្ហាញគោលជំហរគាំទ្រចិន

ថៃព្រ.មានតៃវ៉ាន់កុំឲ្យប្រើសម្ដីជ្រុលហួសហេតុ នៅពេលខ្លួនបង្ហាញគោលជំហរគាំទ្រចិន

131
0

ចំណងមិត្តភាពចាស់ត្រូវបំផ្លា.ញក្រោយថៃសម្រេចរត់ទៅរកបង្អែកចិន! ឆ្លើយតបនឹងការរិះគ.ន់ និងក្ដីខកចិត្តរបស់កោះតៃវ៉ាន់ ជុំវិញករណីដែលទីក្រុងបាងកកប្រកាសគាំទ្រនយោបាយចិនតែមួយ ពេលនេះប្រមុខការបរទេសថៃបានចេញមុខមកព្រមា.នបកទៅតៃវ៉ាន់វិញចំៗថា ការចេញសេចក្តីថ្លែងការណ៍ប្រឆាំងតវ៉ារបស់តៃវ៉ាន់មកលើភាគីថៃ គឺកំពុងប្រើប្រាស់ពាក្យសម្តីតឹងរ៉ឹងជ្រុលហួសហេតុពេកហើយ ខណៈជំហរគាំទ្រចិនតែមួយនេះ គ្រាន់តែជាការអនុវត្តតាមឃ្លាចាស់នៃគោលនយោបាយការបរទេសដែលមានស្រាប់គ្រប់អាណត្តិរដ្ឋាភិបាលតែប៉ុណ្ណោះ!

យោងតាមការចុះផ្សាយលម្អិតរបស់សារព័ត៌មាន THE STANDARD ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក Sihasak Phuangketkeow បានបញ្ជាក់ទៅកាន់ក្រសួងការបរទេសកោះតៃវ៉ាន់ នៅថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២៦ នេះថា៖ «បច្ចុប្បន្ននេះ ក្រសួងការបរទេសកោះតៃវ៉ាន់ បានចេញសេចក្តីថ្លែងការណ៍ប្រឆាំងថៃ និងសម្តែងការខកចិត្តជាមួយនឹងប្រទេសថៃ ជុំវិញករណីដែលប្រទេសថៃ បង្ហាញការគាំទ្រនយោបាយចិនតែមួយ»។ លោកបានបន្ថែមពន្យល់ពីជំហរការទូតរបស់ខ្លួនថា៖ «ប្រទេសថៃប្រើប្រាស់ពាក្យសម្តីគាំទ្រនយោបាយ “ចិនតែមួយ” គ្រាន់តែជាឃ្លាចាស់ ដែលរដ្ឋាភិបាលថៃ គ្រប់ៗអាណត្តិធ្លាប់បានប្រើប្រាស់វា នាពេលកន្លងមកហើយ»។

 

ការចេញមុខឆ្លើយតបយ៉ាងក្តៅគគុកពីសំណាក់ប្រមុខការបរទេសថៃនៅក្នុងពេលនេះ ធ្វើឡើងបន្ទាប់ពីតៃវ៉ាន់បានប្រតិកម្មខ្លាំងៗចំពោះសេចក្តីថ្លែងការណ៍រួមរវាងថៃនិងចិន ក្នុងអំឡុងទស្សនកិច្ចផ្លូវការរបស់លោក អនុទិន ឆានវីរៈកូល។ ជុំវិញការរិះគន់ដ៏រឹងរូសពីភាគីកោះតៃវ៉ាន់ លោក Sihasak បានសង្កត់ធ្ងន់បន្ថែមចំៗដេញដោលទៅវិញថា៖ «កោះតៃវ៉ាន់ខ្លួនឯង ក៏ត្រូវតែជ្រាបផងដែរថា៖ ការចេញសេចក្តីថ្លែងការណ៍របស់ខ្លួនប្រឆាំងនឹងថៃបែបនេះ វាហាក់បីដូចជា តៃវ៉ាន់ កំពុងតែប្រើប្រាស់ពាក្យសម្តី “តឹងរ៉ឹង” មកលើប្រទេសថៃ ជ្រុលហួសហេតុពេកហើយ»។ លោកបានបន្ថែមថា ថៃមិនបានបង្កើតកាតព្វកិច្ចថ្មីណាមួយឡើយ ហើយថែមទាំងបានបន្ថែមឃ្លា «ដោយសន្តិវិធី» នៅចុងសេចក្តីថ្លែងការណ៍នោះទៀតផង ដើម្បីបញ្ជាក់ពីភាពស្មោះត្រង់។

សេចក្ដីថ្លែងការណ៍តបតដ៏មុតស្រួចរបស់រដ្ឋមន្ត្រីការបរទេសថៃទៅកាន់កោះតៃវ៉ាន់នៅក្នុងថ្ងៃនេះ ឆ្លុះបញ្ចាំងឱ្យឃើញពីការការពារអធិបតេយ្យភាពការទូតរបស់ថៃយ៉ាងដាច់ខាត។ ទោះបីជាមានការខឹងសម្បារ ឬការចេញមុខតវ៉ាដោយប្រើពាក្យសម្តីតឹងរ៉ឹងពីភាគីតៃវ៉ាន់យ៉ាងណាក៏ដោយ ក៏រដ្ឋាភិបាលថៃបានបង្ហាញជំហរច្បាស់លាស់ថានឹងមិនរុញរាក្នុងការបន្តប្រកាន់ខ្ជាប់នូវ «គោលនយោបាយចិនតែមួយ» ដែលជានិន្នាការនយោបាយការបរទេសជាប្រពៃណីរបស់ខ្លួនគ្រប់អាណត្តិ ដើម្បីរក្សាផលប្រយោជន៍ជាតិ។