Home តារាជាតិ សំលៀកបំពាក់របស់ ហុក សារិតុលា ត្រូវគេចោ.ទប្រកាន់ថាចម្លងម៉ូត Beyoncé

សំលៀកបំពាក់របស់ ហុក សារិតុលា ត្រូវគេចោ.ទប្រកាន់ថាចម្លងម៉ូត Beyoncé

84
0

សំលៀកបំពាក់របស់ ហុក សារិតុលា Miss Supranational Cambodia 2026 ត្រូវបានអ្នកលេងបណ្តាញសង្គមសៀមជាច្រើននាក់បានចោទប្រកាន់ថាលួចចម្លងម៉ូតរបស់តារាចម្រៀង Beyoncé ។ រងនូវការចោទប្រកាន់បែបនេះមានអ្នកគាំទ្រមួយចំនួនស្នើឱ្យអ្នកច្នៃសំលៀកបំពាក់ចេញមុខបកស្រាយភាពចម្រូងចម្រាសនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNEt_xKkOg5kZMJyOsOlGm8Iz5ciOlCVbxdQ0ohmZ4WeUbVpvAvFPjO6FH40miUqnLG8vdR8RgqQ_odeYd3pmt6sJ6kLsE64wdZ2OAtFRp8cYfffVzyOio3UhbzLHro_uV-8L-lnRdHqgcF9kWVui_7yi0KaYB-qyZm_i6nV5xN-94rqWuuw0GmDusY4M/s2048/image_2026-07-28_10-33-39.png
ហុក សារិតុលា បាននិងកំពុងប្រកួតយ៉ាងស្វិតស្វាញនៅឯការប្រកួតនៅលើទឹកដីប៉ូឡូញជាមួយនឹងសកម្មភាពដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើន។ អ្វីដែលសំខាន់ តុលា គឺផាត់មុខធ្វើសក់ដោយខ្លួនឯងនៅក្នុងកម្មវិធី Supra Model of The Year។ ការដើររបស់ Miss Supranational Cambodia 2026 ទទួលបាននូវការចាប់អារម្មណ៍ជាច្រើនពីសំណាកហ្វេនៗជាមួយនឹងទំនុកចិត្តខ្ពស់របស់នាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKK-872IrojwtEJ2tlDheB-ZrNQ50Z-yg8S-qDaNxTVXw_MdxOwn0kQ4wR4aHoz81BHWxNXwJp1PtUuWsnynKwC1-fY_9Q5RG89mGA5JFMVITO8cMOaMie56RIGOoCMbSwRIdH5tKIUAVEwNGPYYSESChc1Qbp_uaTT2d_Ytu4l6b3XUSySshfED0zm9s/s2048/image_2026-07-28_10-33-40.png
យ៉ាងណាមិញភាពចម្រូងចម្រាសបានចាប់ផ្តើមបន្ទាប់ពី ហុក សារិតុលា បង្ហាញខ្លួននៅក្នុងសំលៀកបំពាក់មួយដែលត្រូវគេចោទប្រកាន់ថាលួចចម្លងម៉ូតសំលៀកបំពាក់របស់តារាចម្រៀងអាម៉េរិក Beyoncé។ នៅលើបណ្តាញសង្គមរបស់ ហុក សារិតុលា គឺពោរពេញដោយមតិអវិជ្ជមានរបស់ជនជាតិសៀមជាមួយនឹងការកាត់តរូបភាពនាងនិង Beyoncé ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjB21GLpbJ4yfTt25xorqSI6mqSbXK2lRAnMh0lMPenevZg33_3qaH44sLs42KLYYfIpRx7DwxIasrbNqQAhWS9uOWmtjeewuCA8VHK7WRD5Y85yCYirHPE5CeHF2EeEKLhHwJGtatcOxhyFlcUPloVW_TtY3egEI-kJGd0LuT9JLLnZ2umxD3_jtxBeF8/s2048/image_2026-07-28_10-33-41.png

ជុំវិញការចោទប្រកាន់យ៉ាងផុសផុលនេះអ្នកលេងបណ្តាញសង្គមកម្ពុជាមួយចំនួនចង់ឱ្យអ្នកច្នៃម៉ូតនិងជាអ្នកធ្វើឈុតឱ្យ ហុក សារិតុលា បកស្រាយដើម្បីឱ្យដឹងច្បាស់ថាតើរឿងនេះយ៉ាងណា។ ជុំវិញចង្ងល់របស់អ្នកគាំទ្រនិងការចោទប្រកាន់ពីជាតិសាសន៍ដទៃគិតមកទល់នឹងព្រឹកថ្ងៃទី២៨ ខែកក្កដា ទាំងអ្នកច្នៃម៉ូតឱ្យ ហុក សារិតុលា ពុំទាន់ចេញបកស្រាយឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgc0jaeQ_nZS3WjS83E0Hrub3QXfFSEpFM92pexGgLC2s-MxR1pXJDVe86A_-r1eUT9Hu5ngLBouFgXQ6ZXkRU0-HakqxkQ15XwGJaY79k9cYeIHKEgF25C2-mKifUqVpnx3IS1J2sBA77fcnMtyYp5XibkCWJ9aW4yb80q1OkF3Uh3B47c6gh_Hrly_pc/s1440/image_2026-07-28_10-33-46.png

គួរបញ្ជាក់ផងដែរថា វគ្គផ្តាច់ព្រ័ត្រ Miss Supranational 2026 នឹងប្រព្រឹត្តទៅនៅថ្ងៃទី ៣១ ខែកក្កដា និងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ ទៅលើកម្មវិធី Mister Supranational ដោយកម្មវិធីផ្នែកបុរសគឺ យូ ថនវណ្ណៈ ជាអ្នកតំណាងកម្ពុជា៕