Home តារាជាតិ ខន សូរិយា ត្រូវគេនិយាយបង្ខូចកេរ្តិ៍ឈ្មោះថា «មានអ្នកចិញ្ចឹម»

ខន សូរិយា ត្រូវគេនិយាយបង្ខូចកេរ្តិ៍ឈ្មោះថា «មានអ្នកចិញ្ចឹម»

97
0

តារាសម្តែង ខន សូរិយា ត្រូវបានគេលាបពណ៌យ៉ាងចាស់ដៃនិយាយដើមនាងថា «មានអ្នកចិញ្ចឹម»។ ការចោទប្រកាន់នេះបានធ្វើឱ្យអតីត Miss Would Cambodia 2026 ចេញមកបញ្ជាក់ជាសាធារណៈដោយទទួលស្គាល់ថានាងមានអ្នកចិញ្ចឹមពិតមែនប៉ុន្តែនោះគឺម្តាយឪពុកនាង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSNLcW7iH0E7OxaFT3NIyKNt0lOQ0NG8lsI8S1kmGQyOPduj7egIvyn-Jfl4nCh6w0GDXHMliADkgQp6OdYfMkayZIdgf41ieVkXMS_M_DV4Ogvu0fevVa8wCPluzzxv2WelCr6dBR_PalJrkiyKBQw003i43gXh-JqrQqmwRa1JsYuE8LwiGyvX3TMbk/s2048/image_2026-07-28_09-20-40.png

នៅថ្ងៃទី២៧ ខែកក្កដា កញ្ញា ខន សូរិយា បានចេញវីដេអូមួយនៅលើបណ្តាញសង្គមព្រមទាំងទម្លាយថានាងបានឮជាយូរមកហើយពីពាក្យសម្តីដែលគេនិយាយថានាងមានអ្នកចិញ្ចឹម។ ព្យាយាមមិនចង់តបតប៉ុន្តែថ្មីៗនេះ ខន សូរិយា ថានាងក៏បានឮពាក្យនេះម្តងទៀតដូច្នេះទើបចេញជាវីដេអូមកបញ្ជាក់តែម្តង។ ខន សូរិយា ថានាងគ្មានអ្នកចិញ្ចឹមនោះទេ បើមានអ្នកចិញ្ចឹមគឺជាម៉ាក់ប៉ារបស់នាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKt1NIRhFra9fNETRCEAmwfrZSZ0b5X3dT3lLuN34kOYmTpQvGPqi3RtV_CxVnmlGAQt1qVbLVrotbOe5TkiTcmeKsmjTgIVLg2Ng2uYLc6THG20nOLnimZsxzEGcuE5fTJJD_MizSYwR1Y1Cn7xMsEH_MGLfuheSrzPWmslsPY9UqgwLdRyPth7m-glQ/s2048/image_2026-07-28_09-20-34%20(2).png
តារាសម្តែងរូបនេះបានផ្តាំផ្ញើទៅបុគ្គលដែលនិយាយពាក្យមិនពិតឱ្យបញ្ឈប់សកម្មភាពរបស់ខ្លួន ពីព្រោះការដែលដើរនិយាយបង្ខូចកេរ្តិ៍ឈ្មោះរបស់គេគឺបាបណាស់។ សូរិយា បញ្ជាក់ទៀតថានាងក៏ជូនពរប្រសិនជាមានឡានទំនើបជិះ មានផ្ទះវីឡា King ឬ Queen មានលុយចាយរាប់ម៉ឺនដុល្លារក្នុង១ខែ។ យ៉ាងណា សូរិយា ថាឆ្នាំរបស់នាងកើតមកគឺត្រូវតែស៊ូខិតខំធ្វើការបើមិនដូច្នេះទេគឺគ្មានលុយចាយនោះទេ ហើយក៏គ្មានអ្នកណាទំនេរបោះលុយមកចិញ្ចឹមនាងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBFHz2vqQFuj-5khnCyTuC4O_3jV0cQwMm2PRi6qjVKMcutBWNEJVvyEpNoJnjBPZ7fYwIXM6h9TlqbtOW7g41dd3CiMsqrPYcJaa2av4DrIs69YYYdp0GDNd20N2Ij-7BHkE_msNgZzKjRN2P4g83ThbC7ZoqBJ2jInrqiSMTC6cgqtdEk_ho_5bWbw0/s2048/image_2026-07-28_09-20-34.png

ក្រោយពី ខន សូរិយា ចេញមកបញ្ជាក់ថាគ្មានអ្នកចិញ្ចឹមនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនលើកឡើងថាហេតុអ្វីអ្នកមួយចំនួនចូលចិត្តគិតអ៊ីចឹងម្ល៉េះទៅលើមនុស្សស្រី។ ចំណែកមតិខ្លះទៀតក៏និយាយថា សូរិយាស្អាតឆ្លាតពូកែដោយមានសមត្ថភាពហេតុអីបានគិតថាឱ្យតែស្រីស្អាតមានគេចិញ្ចឹម៕