Home តារាជាតិ ជី ដេវីត ឈានដល់កម្រិតថ្មីមួយបើកទីផ្សារតន្រ្តីកម្ពុជាទៅកាន់ឆាកអន្តរជាតិ

ជី ដេវីត ឈានដល់កម្រិតថ្មីមួយបើកទីផ្សារតន្រ្តីកម្ពុជាទៅកាន់ឆាកអន្តរជាតិ

82
0

តារាចម្រៀងល្បីឈ្មោះ ជី ដេវីត បានធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីលោកប្រកាសពីដំណើរទេសចរណ៍របស់ខ្លួនទៅកាន់ឆាកអន្តរជាតិពីទីក្រុងភ្នំពេញទៅកាន់ប្រទេស ហ្វីលីពីន កូរ៉េខាងត្បូង រួមទាំងពីរផ្សេងទៀតដែលមិនទាន់បញ្ជាក់។ ជាងនេះទៅទៀត ជី ដេវីត ត្រៀមសហការជាមួយក្រុមចម្រៀងហ្វីលីពីន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgU4FcG_74CRtDfwO29JJ6VD99ajl66ORCW8wvJFzOn5i4sa5mNmCX72bd84mjGjMXjw5wkMA4eG23tz5Xp8vOx6vJ7h_0cnLvKZprzmX8EAkX1BYWUUGKE-G92TyQ8cvkheO9BCcc544YE2Aesh_PU_pWVZFLNv8w-AALMnmwKG5lZei_SAczC_h-pDxE/s2048/image_2026-07-27_16-21-02.png

ដូចប្រិយមិត្តជ្រាបមកហើយថាកាលពីកន្លងមកថ្មីៗនេះ តារាចម្រៀង ជី ដេវីត និង ទេព បូព្រឹក្ស បានបង្ហើបដំណឹងដ៏រំភើបមួយសម្រាប់ការរៀបចំប្រគំតន្រ្តីបែបសហសម័យលាយឡំជាមួយនឹងទស្សនីយភាពបង្ហាញពីវប្បធម៌ដោយប្រើទីតាំងនៅពហុកីឡដ្ឋានមរតកតេជោ ត្រៀមស្វាគមន៍ជាមួយអ្នកគាំទ្រ៥០០០០នាក់។ បន្ទាប់ពីកម្មវិធី Listening Party ទ្រកាលពីយប់ថ្ងៃទី២៦ ខែកក្កដា ភាពភ្ញាក់ផ្អើលកាន់តែខ្លាំងឡើយដោយតារាចម្រៀង ជី ដេវីត គ្រោងរៀបចំដំណើរទេសចរណ៍ប្រគំតន្រ្តីនៅក្រៅប្រទេសដោយចាប់ផ្តើមពីប្រទេសកម្ពុជា ឆ្ពោះទៅកាន់ទឹកដី ហ្វីលីពីន ដែលជាកន្លែងដែលលោកមានការសម្តែងចំនួនពីរដងនិងទទួលបានជោគជ័យគួរឱ្យកត់សម្គាល់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPc87Yle6BHImNXz29CJQXRu144rtSk4x7ZbW-kdO2AkAJYxBDTDV_-2GQAlYHfruCN999E5MF7qC8LzKlof9bt4yIWO5m1erzEmz2i-X-RK3dElJsWDyNXxtew0grIfDtBNtOwxPAhc-PToY1YnOKBwzm6TOc1dnJH8HEWUy5ald9n6NWegbxUWPTPNk/s3068/image_2026-07-27_16-21-02%20(2).png
តាមការបញ្ជាក់ ក្រៅពីប្រទេសហ្វីលីពីន តារាចម្រៀង ជី ដេវីត នឹងបន្តទៅកាន់ទឹកដីកូរ៉េខាងត្បូង រួមទាំងប្រទេសពីរផ្សេងទៀតដែលបិទបាំងពុំទាន់បញ្ចេញជាសាធារណៈ។ ដំណឹងដ៏រំភើបនេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនសប្បាយចិត្តពីព្រោះពួកគេបានឃើញអាយដលរបស់ខ្លួនបានលើកស្ទួយវិស័យតន្រ្តីកម្ពុជាទៅកាន់អ្នកគាំទ្រអន្តរជាតិបន្ទាប់ពីពុះពារលើវិស័យនេះជាច្រើនឆ្នាំ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEFdgqX-USxp825Q2tT_jSJJeWz3TbWL5i4raOtxP5bQIus0LkBHzRBGbiuCVIFe1GquEO4VXzJe3k4KUyxz2PRDw_C6VktvvBNrozaKd4YcoirT-26R22OdTg_UeSLCV5w1uK8tQo1cJHkIlJy13PEZy6LLgoX3zapeTSgh7eBtppn8ibZdifg1Uhius/s2048/image_2026-07-27_14-50-26.png
មិនត្រឹមតែមាន Tour ប្រគំតន្រ្តីប៉ុណ្ណោះទេប្រព័ន្ធផ្សព្វផ្សាយហ្វីលីពីនដែលមានអ្នកតាមដាន៤៦លាននាក់នៅលើហ្វេកប៊ុកមានឈ្មោះថា ABS-CBN ក៏បានចុះផ្សាយពីតារាចម្រៀង ជី ដេវីត ដូចគ្នា។ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយនេះបានឱ្យដឹងថាក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់ ជី ដេវីត ទៅកាន់ទីក្រុងម៉ានីលក្នុងកម្មវិធីមួយលោកបានបង្ហើបថានឹងមានការសហការជាមួយក្រុម HORI7ON នាពេលខាងមុខ។ អ្វីដែលកាន់តែចាប់អារម្មណ៍ជាងនេះទៅទៀតគឺថាលោកកំពុកំណត់គោលដៅមានបំណងចង់ធ្វើការផ្នែកតន្រ្តីជាមួយក្រុម BINI និង SB19។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaCG8-rEkLHQOccoDHILAJF6oTUpA2hXedg0lob2jWlr8NnXX-UMTh_99GrhlcLenFhG07yzMMiDrTdGwCWQjRLJvveFdkKqgFgMEHNhiku-aD9tq82gj1z3NEBAM05KLNB2OVacJV8BVT7hzNH9gPyoRsmBFjrjldzs9TUrhrZMInlh4ymCp1wsbSY9k/s1440/image_2026-07-27_14-50-21.png

    ក្នុងពេលប្រកាសដំណើរទេសចរណ៍របស់ខ្លួនតារាចម្រៀង ជី ដេវីត ក៏បានកំណត់ lightstick របស់ខ្លួនជាផ្លូវការផងដែរ។ នេះមានន័យថា ជី ដេវីត នឹងក្លាយជាសិល្បករខ្មែរដំបូងគេដែលមានការរៀបចំប្រគំតន្រ្តីបែបនេះដោយត្រៀមខ្លួនបង្ហាញពីស្ទីលតន្រ្តីរបស់ខ្លួនទៅកាន់ទីផ្សារក្រៅស្រុក៕