Home តារាជាតិ ផន សុផារី ចាត់ទុកសម្តីផ្លែផ្ការបស់ ចំប៉ីខ្មៅ ជាការជូនពរ

ផន សុផារី ចាត់ទុកសម្តីផ្លែផ្ការបស់ ចំប៉ីខ្មៅ ជាការជូនពរ

91
0

អ្នកនាង ផន សុផារី បានចាត់ទុកសម្តីផ្លែផ្ការបស់ ចំប៉ីខ្មៅ បន្ទាប់ពីបុគ្គលល្បីឈ្មោះលើបណ្តាញសង្គមរូបនេះបង្ហោះសារបែបបញ្ឆិតបញ្ឆៀទៅលើផលិតផលថ្មីរបស់ខ្លួនដែលកម្របង្ហាញនៅលើទីផ្សារឱ្យមានការគាំទ្រ១០០ឆ្នាំ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGoxjZgwMyFc_dkVK45GVB0bk6E5cup9Yqe6i3goYBjpFQm787zQC1VVpqfTeOgZhiCjS7baqk0tLn19mdgiMNpyWhz75DuGNrI1lZ52DNxbuaPrMMJCySFgefLJa9bui_Ghl6xxcy0RHrDgcOMdbnYC_zIs3RrI_pKRIHYmGrRLHN0E4QsnUmU1IAjGw/s1799/image_2026-07-27_13-48-43.png
នៅយប់ថ្ងៃទី២៦ ខែកក្កដា ចំប៉ីខ្មៅ បានបង្ហោះសំណេរមួយថា «សង្ឃឹមថា kenzអាចឈរជើង លើទីផ្សារ បាន ១០០ឆ្នាំ ព្រោះទីផ្សារ fan ចាំ តាមដានយូរហើយមិនទាន់ដឹងថាជាអ្វីផង ចឹងបើដឹងថាជាអ្វីហើយសង្ឃឹមថា គាំទ្រឱ្យបាន១០០ឆ្នាំ ផងចុះ»។ ពាក្យសម្តីរបស់ ចំប៉ីខ្មៅ បានជំរុញឱ្យអ្នកនាង ផន សុផារី ដែលជាម្ចាស់ប្រ៊េនបានចូលមកខម្មិនលើការបង្ហោះនេះដោយសម្តីរាបសារថា «អរគុណបង ខ្ញុំចាត់ទុកថាជាពាក្យជូនពរចុះ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjn95N0EWnwyZT71EY9QMNMDHtEHkPLFy3eZzJGE5fcZwsaD9My_V0ZRd0bFRMhXllXE1zqPbwEWchk5ZLkEgC2hnu6Kwu8JdYkBEg9QfBm6jEqnAJA41sYL3lgPM3iJ1PswyZ1GQe08LNsqxSOhxaMb8xaCrYfvLDBG0Ey4mhPspaX_OkydqHymO9gBPk/s2048/image_2026-07-27_13-48-38.png
មិនត្រឹមតែបោះពាក្យសម្តីខាងលើនេះប៉ុណ្ណោះទេ ចំប៉ីខ្មៅ ថែមទាំងចេញជាវីដេអូដោយចិត្តអន្ទះសារជាមួយនឹងសម្តីចង់ដឹងចង់ឃើញពីផលិតផលថ្មីនេះអស្ចារ្យមកពីឋានណាដាក់ជើងពានមកឬយ៉ាងមិច។ ក្រៅពីចេញវីដេអូ ចំប៉ីខ្មៅ បានបង្ហោះសំណេរមួយទៀតថា «ដូច lib gloss ចឹងខំតាមដានទីផ្សារចុងក្រោយ សាបឈឹង»។ ពាក្យសម្តីនេះមានមនុស្សជាច្រើនសង្ស័យថា ចំប៉ីខ្មៅ ប្រៀបធៀបទៅកាន់ប្រ៊េន ពេជ្រ ពិសី។ នៅថ្ងៃទី២៧ ខែកក្កដា ចំប៉ីខ្មៅ ក៏បានស៊ែរជាមួយនឹងពាក្យសម្តីបញ្ឆិតបញ្ឆៀងទាក់ទងនឹងលិខិតអញ្ជើញរបស់ប្រ៊េន អ្នកនាង ផន សុផារី ផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjo2KeTcu0wehbJ30qmEn-DC3zume5eN6gBd5g8DfIXKk8QjGTUxyVhCqfhEKyspA-EdGLFWDM3Iz3afN2FG9zvh7OTjTB-YmTzRXY-Bh8w8Ni3E8KgTLiiH1M6E1caQoY-ARgms2poOxY4Xv87CkE1km1fJTaea_Qcb-vy3UXDq4IEV1Jy8gNQHAT_tHY/s764/image_2026-07-27_13-44-59.png

យ៉ាងណាមិញ ការបង្ហោះរបស់ ចំប៉ីខ្មៅ ក៏បានរងនូវមតិប្រតិកម្មចម្រុះពីអ្នកលេងបណ្តាញសង្គម។ មតិមួយចំនួនយល់ស្របទៅនឹងការលើកឡើងរបស់ចំប៉ីខ្មៅ ចំពោះទីផ្សាររបស់អ្នកនាង ផន សុផារី ខណៈមតិខ្លះទៀតថាបុគ្គលរូបនេះទើសគេគ្រប់ពេលវេលាទាំងរឿងខ្លះមិនសមទំនងខុសរបៀប៕