Home ព័ត៌មានអន្តរជាតិ មានតែមួយគត់នៅចិន! ទីលានបាល់ទាត់លើអាកាសកម្ពស់ ២០០ ម៉ែត្រ កំពុងរង់ចាំអ្នកក្លាហានទៅលេង

មានតែមួយគត់នៅចិន! ទីលានបាល់ទាត់លើអាកាសកម្ពស់ ២០០ ម៉ែត្រ កំពុងរង់ចាំអ្នកក្លាហានទៅលេង

98
0

តើលោកអ្នកចង់លេងទាត់បាល់នៅលើអាកាសទេ? ទីលានទាត់បាល់ដ៏ចម្លែកមួយ ដែលត្រូវបានព្យួរនៅលើអាកាសកម្ពស់ ២០០ ម៉ែត្រ ចន្លោះជ្រលងភ្នំ និងផ្ទាំងថ្មចោទ នៅក្នុងប្រទេសចិន នៅតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គមទោះជាបើកតាំងពីឆ្នាំ ២០២៣ មកហើយក្ដី។ មនុស្សជាច្រើននៅលើពិភពលោកបានសម្តែងក្តីបារម្ភផង និងភ្ញាក់ផ្អើលផងចំពោះភាពក្លាហានរបស់អ្នកដែលបានទៅលេងនៅទីនោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHz99i7oY9IUQljIghKWc7BBRG5G7YsxcpV5jKO140zkPXNCZhgA0_IECMCu7kk7rbeXX609cdQjyXrP24fkx02wnW2bhTMREV5-tU_mELkUZgoP2berAtBHivZ60qbj4jAj4Pmx6jlknNXBX1NBvS84HIsIZb-wbjw5wZ2tPTUuDgcjNGFJfxuDsoRSY/s597/photo_2026-07-24_09-11-05%20(2).jpg
ទីលានទាត់បាល់ទំហំ ១,៥០០ ម៉ែត្រការ៉េនេះ មានទីតាំងស្ថិតនៅក្នុងឧទ្យានកម្សាន្ត Goose Team Adventure Park ក្នុងភូមិ Xiuyan ក្រុង Jinhua ខេត្ត Zhejiang ប្រទេសចិន។ វាត្រូវបានបង្កើតឡើងដោយការប្រើប្រាស់បណ្តាញពួរតោងផ្លាស្ទិកកម្រាស់ពីរជាន់យ៉ាងមាំ ទ្រទ្រង់ដោយខ្សែកាបដែកធំៗភ្ជាប់ទៅនឹងជ្រលងភ្នំទាំងសងខាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1k_TV00tdwJK3HlEVF6trINIZhgaEUdpvHJ6jX2elhtYjbiFk8ql2rh-7vfPGdyY0c45vhK-iDE2OwPm3HweUiVtFSvigvTvtXGRSbpq6LHpMN2rvAaGOOfDC_LJuJP-XfM1NYemrxuHMlrKpYPU3UoVFq5jafINleJT4Yrlod6eflYH7_EekGtIb0Xg/s501/photo_2026-07-24_09-11-05.jpg

បើទោះបីជាមើលទៅគួរឱ្យព្រឺព្រួចយ៉ាងណាក៏ដោយ ប៉ុន្តែទីលានមួយនេះត្រូវបានរចនាឡើងជាមួយនឹងប្រព័ន្ធសុវត្ថិភាពយ៉ាងម៉ត់ចត់។ ខាងឧទ្យានបានបញ្ជាក់ថា បណ្តាញពួរតោងនេះអាចទ្រទ្រង់ទម្ងន់បានយ៉ាងល្អ ដោយគេកំណត់ចំនួនអ្នកចូលលេងក្នុងពេលតែមួយត្រឹម ៥០ នាក់ប៉ុណ្ណោះ និងម្នាក់ៗមិនត្រូវមានទម្ងន់លើសពី ៩០ គីឡូក្រាមឡើយ។ អ្នកលេងមិនចាំបាច់ពាក់ខ្សែក្រវាត់សុវត្ថិភាពនោះទេ ព្រោះបណ្តាញពួរតោងពីរជាន់នេះមានភាពយឺតដូចជាប៉ារ៉ាមប៉ូឡីន (Trampoline) ដែលអនុញ្ញាតឱ្យក្មេងៗ និងអ្នកទេសចរអាចរត់ លោត និងទាត់បាល់លេងដោយសុវត្ថិភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi05oowyet3FECxBCAh_6fWvKhZQjXwHORvzrzbGXnQP6CwseiYYV5bq6jBcXljGXSo7EDYZ07LkpZiOs6Mh4IrIog5kk0Of1w7L8Zx2eUOxxl1xVlcXDAIvfIwJaWu56kELiE09Jo0PN9I0x9IQIMbWkR4QXpklTkvnGQGgxaKB8fsOQJ39jI_yoTtsoM/s816/photo_2026-07-24_09-11-06.jpg

ថ្វីត្បិតតែឧទ្យានពួរតោងលើអាកាសមាននៅបណ្តាប្រទេសមួយចំនួនដូចជា អង់គ្លេស បារាំង ឬជប៉ុន ក៏ដោយ ប៉ុន្តែការយកបណ្តាញពួរតោងមកច្នៃធ្វើជាទីលានទាត់បាល់ព្យួរលើជ្រលងភ្នំខ្ពស់កប់ពពកបែបនេះ គឺមានតែមួយគត់នៅប្រទេសចិន។ បច្ចុប្បន្ន ទីលាននេះនៅតែបើកដំណើរការទទួលភ្ញៀវទេសចរជាធម្មតា និងជាចំណុចទាក់ទាញដ៏ល្បីល្បាញមួយសម្រាប់អ្នកដែលចូលចិត្តស្វែងរកបទពិសោធន៍ប្លែកៗ៕