តោះអ្នកណាខ្លះជា Fan សាច់អាំងជប៉ុន? បើយើងនិយាយពីសាច់អាំងបែបជប៉ុនពិតៗគឺមិនគួររំលង Gyu-Kaku (ខ្យូ កាគូ) ទេ ព្រោះជាប្រេនលេខមួយ លំដាប់ពិភពលោក។
បច្ចុប្បន្ននេះ Gyu-Kaku (ខ្យូ កាគូ) មានជាង 800 សាខា ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញតាំងពីឆ្នាំ 1996មកម្ល៉េះ មានដើមកំណើតនៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
សម្រាប់កម្ពុជាយើង Gyu-Kaku (ខ្យូ កាគូ) បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងឆ្នាំ 2016 លើកំណាត់ផ្លូវ 370 ជាប់នឹងផ្សារទំនើប ជីប ម៉ុង លេន បឹងកេងកង។
ដោយសារតែរសជាតិឆ្ងាញ់ ប្រេនល្បីលេខមួយរបស់ជប៉ុននេះហើយ បានធ្វើឲ្យ Gyu-Kaku (ខ្យូ កាគូ) ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីមហាជនកម្ពុជាយើងមកដល់សព្វថ្ងៃនេះ។
ត្រឹមតែមួយប៉ព្រិចភ្នែកសោះ Gyu-Kaku (ខ្យូ កាគូ) បានពង្រីកសាខារបស់ខ្លួនជាបន្តបន្ទាប់មកទល់ពេលបច្ចុប្បន្ន នេះកម្ពុជាយើងមានសាខា Gyu-Kaku TK (ខ្យូ កាគូ ទួលគោក), AEON 1 & AEON 3 (ខ្យូ កាគូ អ៊ីអន១ និង៣)។ សូមបញ្ជាក់ថាការល្បីតជំនាន់មាររហូតដល់តែ៨០០សាខា ដោយសារតែ ប្រេនមួយនេះបាន រក្សានូវស្តង់ដាគុណភាពដើមបែបជប៉ុន100% រាប់បញ្ចូលចាប់តាំងពីសេវាកម្ម ការតុតែងដេគ័រ ការតុបតែងហាង ទាំងបរិយាកាស ទាំងគុណភាពសាច់ ទាំងរសជាតិទឹកជ្រល់ រហូតដល់ របៀបរបបនៃការញុំាសាច់អាំងក៏បែបជប៉ុនពិតៗដែរ។
អ្វីដែលជាចំណុចពិសេស និងគួរឱ្យចាប់អារម្មណ៍បំផុតរបស់ភោជនីយដ្ឋាន ខ្យូ កាគូ (Gyu-Kaku ) នោះគឺការប្តេជ្ញា ផ្តល់ជូននូវសាច់ និងបន្លែស្រស់ៗបំផុត រួមមាន សាច់គោ សាច់ជ្រូក សាច់ចៀម បង្គា និងបន្លែគ្រប់ប្រភេទ។ រក្សាបាននូវភាពស្រស់ថ្មីនៃគ្រឿងផ្សំ គឺជាបេះដូងនៃការពង្រឹងទំនុកចិត្តជូនអតិថិជន។ កត្តាទាំងនេះហើយដែលធ្វើឱ្យ ខ្យូ កាគូ Gyu-Kaku ទទួលបានពានរង្វាន់ផ្នែកសិល្បៈធ្វើម្ហូបBBQ នៅក្នុងឆ្នាំ ២០០៧។
ជាឧទាហរណ៍ជាក់ស្តែងដែលធ្វើឱ្យ ខ្យូ កាគូ (Gyu-Kaku) មានប្រៀបជាងភោជនីយដ្ឋានសាច់អាំងជប៉ុនដទៃទៀត គឺសាច់គោ Black អង់ហ្គើស (Black Angus) ដ៏ទន់ផ្អែម និងមានឱជារស ផ្តល់ជូននូវបទពិសោធន៍នៃការញ៉ាំអាហារដ៏ជក់ចិត្ត និងជក់មាត់បំផុត។
លើសពីនេះ សាច់គោ វ៉ាហ្គូ (Wagyu) និង ហារ៉ាមី (Harami) ដែលមានគុណភាពខ្ពស់ និងលក់ដាច់ខ្លាំងបំផុតប្រចាំហាង ខ្យូ កាគូ (Gyu-Kaku) ដែលអ្នកទាំងអស់គ្នាមិនគួររំលងក្នុងការភ្លក់រសជាតិនោះឡើយ។ ដូចដែលលោកអ្នកបានឃើញផ្ទាល់ភ្នែកស្រាប់ ភោជនីយដ្ឋាននេះត្រូវបានរៀបចំ និងតុបតែងឡើងយ៉ាងប្រណិត ប្រកបដោយបរិយាកាសបែបជប៉ុនពិតៗ ដើម្បីផ្តល់ជូនលោកអ្នកនូវបទពិសោធន៍ទទួលទានអាហារជប៉ុនដ៏ពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។
នៅចំកណ្តាលតុនីមួយៗក្នុងភោជនីយដ្ឋាន Gyu-Kaku មានបំពាក់នូវចង្ក្រានអាំងធ្យូងអនាម័យលេខមួយ ដែលគ្មានផ្សែង មិនប៉ះពាល់ដល់សុខភាព អាចបំភាយក្លិនយ៉ាងឈ្ងុយឆ្ងាញ់ ជាមួយអង្គុយលក្ខណៈឯកជន ធ្វើឲ្យអតិថិជនគ្រប់រូបឱ្យក្លាយជាចុងភៅជំនាញសម្រាប់រាត្រីដ៏ពិសេសរបស់ខ្លួន។ ដូចដែលលោកអ្នកបានឃើញផ្ទាល់ភ្នែកស្រាប់ ភោជនីយដ្ឋាននេះត្រូវបានរៀបចំ និងតុបតែងឡើងយ៉ាងប្រណិត ប្រកបដោយបរិយាកាសបែបជប៉ុនពិតៗ ដើម្បីផ្តល់ជូនលោកអ្នកនូវបទពិសោធន៍នៃការទទួលទានអាហារជប៉ុនដ៏ពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។
សម្រាប់បងប្អូន ដែលចង់ភ្លក្សរសជាតិសាច់អាំងបែបជប៉ុនពិតៗ ល្បីខ្លាំងតាំងពីឆ្នាំ ១៩៩៦មក អាចអញ្ជើញមកកាន់ Gyu-Kaku (ខ្យូ កាគូ) បែបជប៉ុន នៅសាខា បឹងកេងកង, ទួលគោក, Aeon 1 ឬក៏ Aeon 3បាន (អ៊ីអន១ ឫក៏ អ៊ីអន៣ ក៏បាន) !
កាន់តែពិសេសមានគ្នាចាប់ពី 2នាក់ឡើងទៅ ក៏អាចបើកបន្ទប់ VIP ញុំាសាច់អាំងបែបជប៉ុនជុំគ្នា ជាមួយមនុស្សជាទីស្រឡាញ់ មិត្តភក្តិបងប្អូន និង ក្រុមគ្រួសារ ក្រោមបរិយាកាសដ៏សែនរ៉ូមមែនទិច។
តោះចាំអង្កាលទៀត? ចំណេញលើចំណេញ សម្រាប់ឈុតអាហារថ្ងៃត្រង់ចំណាយត្រឹមតែ 10$ ឡើងទៅក្នុងម្នាក់ រីឯពេលល្ងាចកាន់តែអែមចំណាយត្រឹមតែ29$ អាចញុំាសាច់គោអាំងជប៉ុន ជុំគ្នា 2-3 នាក់។ ហើយកាន់តែពិសេសបើចំណាយចាប់ពី 50$ ឡើងទៅ នឹងទទួលបាន ប័ណ្ណសាច់ប្រាក់តម្លៃ 25$ ត្រឡប់វិញភ្លាមៗ។
សម្រាប់ព័ត៌មានលម្អិតអាចឆាតចូលផេក Gyu-Kaku Japanese BBQ Cambodia (ខ្យូ កាគូ ជែប៉ានីស ប៊ីប៊ីឃ្យូ ខាំបូឌា ) ឬក៏ទាក់ទងមកកាន់ទូរសព្ទលេខ 076-2222-925 / 076-2222-955 / 095 888 246 /085 222 083









