Home ព័ត៌មានជាតិ ជប៉ុន បញ្ចេញប្លង់គំរូស្ពានឆ្លងកាត់ទន្លេងមេគង្គ តាមផ្លូវជាតិលេខ១ ភ្ជាប់ទៅអរិយក្សត្រ

ជប៉ុន បញ្ចេញប្លង់គំរូស្ពានឆ្លងកាត់ទន្លេងមេគង្គ តាមផ្លូវជាតិលេខ១ ភ្ជាប់ទៅអរិយក្សត្រ

538
0

កាលពីថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ២០២៦ មន្រ្តីបច្ចេកទេសក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្រ្តីតំណាងរដ្ឋបាលរាជធានីភ្នំពេញ រួមទាំងក្រុមបច្ចេកទេសអង្គការចៃការបស់ជប៉ុន បានរៀបចំសិក្ខាសាលា ដើម្បីលើកពីលទ្ធផលដែលក្រុមការងារបានសិក្សាគម្រោងកន្លងមក និងបង្ហាញប្លង់គំរូស្ពានឆ្លងទន្លេមេគង្គថ្មី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3t4lpEqUU8higf47RzMlX_KRvKVDiHi-DiLbpdh5zbu9NsqTK-ym4WwdoU4dz_ti9UNDt44xVl5prCQyXUQmWcm0S1RHrQy1b-1E31wFJmDNL3S9boJaWODy-JE7Y5gHYocWxUo2DM-cAA8nf3fBq3hqOM0-BmIK54OHe-IHP-rwTGiHySFzcmplFZu8/s1536/image_2026-07-09_14-28-42.png
គម្រោងស្ពាននេះ ត្រូវតភ្ជាប់ពីតំបន់ផ្លូវជាតិលេខ១ ឆ្លងកាត់ទន្លេមេគង្គឆ្ពោះទៅ ក្តីតាកុយ-អរិយក្សត្រ សាងសង់ឡើង ក្រោមការគាំទ្រថវិកាពីរដ្ឋាភិបាលប្រទេសជប៉ុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUrRVeTlxbgtK3ngYgJvjZQADvjI4Nl7TGwVABsukBd2qxPhLG3XXVM7fRMLrT89mwkao0FzVcOTCfBv7wyYPDlyQBuZtyykWP1JhazYSqqdI2oZGDavpITdkIGIQvWDA385cn2EYP6efmAQj568pWFobKwZpasOoTD28g1B2mF_Xoev2K773N31v8iAA/s1280/image_2026-07-09_14-28-42%20(2).png
បន្ថែមពីគម្រោងស្ពាន ជប៉ុនក៏នឹងជួយការកែលម្អកំណាត់ផ្លូវជាតិលេខ១ ចាប់ពីស្ពានព្រះមុនីវង្ស ទៅដល់ស្ពានត្សឹបាសាផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlMKq3cKodZEXSlNBWNuXMgnzA0_9q78wEKizXuqhfk6czO2k6g4Rho7awC4SRM5HLjefqlcD6s_Vduv2gxH-DtHTFVUntKmWxXeLWq-LTiiIOLl3B5p_l1XisgCtqo_NrB_-hpcpJqHvF6hk3GoJ9jAALC73QhOWzwAkB2OZE4nXrhdZ9EFMmxij8ZT4/s1100/image_2026-07-09_14-28-11%20(2).png
គួរបញ្ជាក់ថា ស្ពានឆ្លងទន្លេមេគង្គថ្មីនេះ ត្រូវបានសម្តេចធិបតីស្នើសុំទៅកាន់ភាគីជប៉ុនតាំងពីឆ្នាំ២០២៣មកម៉្លេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTytnrF1BnehIZzsvIcOK3OfOsFMPW24XGgr-cLGzmOl7XFl_oW4nRVF1mgQ8HHCWWF7bSQ4LuI5_Q83Frk3Q58fNSLypTjfkAstmOvG8tE-jGuxMnk-9DS05k8-nw4g4H4YNfSgh2GVtKOq3RkAMXfgJnSO2xD3VyV-u1CEgh7HAALJky994R7p4Mm3g/s1100/image_2026-07-09_14-28-11.png
សម្តេចធិបតី ចាត់ទុកជប៉ុនគឺជាមិត្តដ៏សំខាន់ដែលបានរួមចំណែកក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវស្ពានក្នុងប្រទេសកម្ពុជាតាំងពីអតីតកាល បច្ចុប្បន្នកាល និងទៅអនាគត៕