ការធ្វើអាជីវកម្មសាច់សុនខ (សាច់ឆ្កែ) នៅប្រទេសកម្ពុជា កំពុងប្រឈមនឹងការរឹតបន្តឹងខាងផ្លូវច្បាប់ និងការប្រឆាំងយ៉ាងខ្លាំងពីសំណាក់សង្គមស៊ីវិល ព្រមទាំងអាជ្ញាធរ ដោយសារតែផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ និងទេសចរណ៍របស់ប្រទេសជាតិ។
បច្ចុប្បន្ន ខេត្តសៀមរាប គឺជាខេត្តដំបូងគេ និងតែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលហាមឃាត់ដាច់ខាតនូវការទិញ-លក់ ពិឃាត និងធ្វើអាជីវកម្មសាច់សុនខ។.png)
បម្រាមនេះ ត្រូវបានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប បានចេញសេចក្តីជូនដំណឹងហាមឃាត់នេះតាំងពីខែកក្កដា ឆ្នាំ២០២០។.png)
អ្នកដែលបំពានច្បាប់ទិញលក់ ឬសម្លាប់សត្វសុនខក្នុងខេត្តសៀមរាប នឹងត្រូវប្រឈមមុខនឹងទោសជាប់ពន្ធនាគារពី ២ ទៅ ៥ ឆ្នាំ និងពិន័យជាប្រាក់ចាប់ពី ៧លាន ដល់ ៥០លានរៀល។.png)
អាជ្ញាធរខេត្តសៀមរាប ចេញបម្រាមនេះ ដើម្បីលើកកម្ពស់សិលធម៌ សុខុមាលភាពសត្វ និងការពារសុខភាពសាធារណៈ ជាពិសេសដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺឆ្កែឆ្កួត និងជំងឺផ្សេងៗ៕.png)









