Home ព័ត៌មានអន្តរជាតិ តៃវ៉ាន់ចាប់ផ្តើមអនុវត្តច្បាប់ថ្មី «ប្រឆាំងការធ្វើបា.បនៅកន្លែងធ្វើការ» ជាផ្លូវការ

តៃវ៉ាន់ចាប់ផ្តើមអនុវត្តច្បាប់ថ្មី «ប្រឆាំងការធ្វើបា.បនៅកន្លែងធ្វើការ» ជាផ្លូវការ

95
0

ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ តទៅ បើបុគ្គលិករងសម្ពាធផ្លូវចិត្តរហូតដល់ថ្នាក់គិតខ្លី គឺប្រធានក្រុមហ៊ុន ឬបុគ្គលិកដូចគ្នា នឹងត្រូវប្រឈមការជាប់ពន្ធ.នាគារ ៥ឆ្នាំ និងត្រូវពិន័យជាប្រាក់រាប់លានដុល្លារ! រដ្ឋាភិបាលតៃវ៉ាន់បានសម្រេចឱ្យអនុវត្តច្បាប់ថ្មី «ប្រឆាំងការធ្វើបា.បនៅកន្លែងធ្វើការ» ជាផ្លូវការ ដើម្បីផ្តល់សេចក្តីថ្លៃថ្នូរនៅកន្លែងការងារ ហើយច្បាប់នេះគ្របដណ្តប់ទាំងពលរដ្ឋតៃវ៉ាន់ និងជ.នបរទេសដែលធ្វើការនៅទីនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirA1t5vKmok1cYVmWjjrPUz3DiCsAt1VuJ-7TV0zZshEEvq3DtEJAQbp1IweJUBB-rgI1sbfktLXZITHuNwiIpW4rchQdJD2BzoyS9ebbvHiXtYSq-VVvAHdvqjX5ExpjYdyehdHX-ig5D1IVAWbn0FjZBRLyn-TA5H1nu_GXd3TzMXY_NwCV0L3a4AT0/s1024/photo_2026-07-03_08-19-20%20(3).jpg

ច្បាប់ថ្មីរបស់តៃវ៉ាន់ ស្តីពីការការពារការធ្វើបាបនៅកន្លែងធ្វើការ (Workplace Bullying Prevention) បានចាប់ផ្តើមអនុវត្តជាផ្លូវការនៅថ្ងៃទី១ ខែកក្កដា ។ ច្បាប់នេះជាការធ្វើវិសោធនកម្មលើច្បាប់ស្តីពី «សុវត្ថិភាព និងសុខភាពការងារ» ក្នុងគោលបំណងលុបបំបាត់ការកៀបសង្កត់ និងរំលោភបំពានអំណាចក្នុងបរិយាកាសការងារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSrnFLUM7nPSIxedACXQoMBtogiHaT4j6x2iWyoib3MKja_rokghJ8o3oEbnD2OAmffMznCPrC8xmsOvOF6wnW4HJEB2CeO6XfNtSkmgWO0MXYSAMpMNZMWdrVGOKk-eRuNmsiTMNgU6u7ribSdzzcxthmXoXA9YFwcPUzzRnxqPL-J-nTWwObuye3vOI/s840/photo_2026-07-03_08-19-20%20(4).jpg

យោងតាមក្រសួងការងារ គឺសកម្មភាពដែលចាត់ទុកជាការធ្វើបាប រួមមាន៖ ថ្នាក់លើប្រើប្រាស់តួនាទី ឬអំណាចរបស់ខ្លួនមកលើបុគ្គលិក, សកម្មភាពបណ្តាលឱ្យបុគ្គលិករងគ្រោះផ្លូវកាយ ឬផ្លូវចិត្ត, ជេរប្រមាថ, មើលងាយ, គំរាមកំហែង និងកំណត់គោលដៅការងារដែលមិនអាចទៅរួចដើម្បីធ្វើបាបបុគ្គលិក ក៏ដូចជាការធ្វើបាបពីសំណាក់បុគ្គលិកដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgg_APTW_6_44qkJyhWWDjQBHYltzptDxf35nGxauaDOlUFZvNsNGP4Gp79-dECu52ogLCCfZKZqNVShUZy05CAjhM7Ng7XVm2SWkZOY8gUbGdagwg1d92RAl8bfPthknrTWtIhyphenhyphenJPlUJ6Iem3oflkeGFDS_Wx9o82l5lBVCWPEzL15KL7rf7oEa9qKFhY/s1024/photo_2026-07-03_08-19-20.jpg

បុគ្គលិកអាចដាក់ពាក្យបណ្តឹងទៅកាន់ក្រុមហ៊ុនជាលាយលក្ខណ៍អក្សរតាមប្រព័ន្ធអនឡាញ ឬផ្ទាល់មាត់ ហើយក្រុមហ៊ុនត្រូវរក្សាការសម្ងាត់ ស៊ើបអង្កេតក្នុងរយៈពេល២ខែ និងការពារដល់អ្នកប្តឹង។ ប៉ុន្តែបើជនល្មើសជាប្រធានក្រុមហ៊ុន ឬនាយកប្រតិបត្តិ គឺបុគ្គលិកមានសិទ្ធិដាក់ពាក្យបណ្តឹងទៅកាន់អាជ្ញាធរការងារក្នុងតំបន់ (បើទោះបុគ្គលិកលាឈប់ពីការងារ ក៏អាចប្តឹងបានដែរ ក្នុងរយៈពេល ១ឆ្នាំ គិតចាប់ពីថ្ងៃលាឈប់)។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTk2aqlDlXr62i5YWgXVB59jKV64dncFC446TmGDK0NG46hp7hHPqZY0Av3K20g_E2egihfoG2tHCpTtLAtZI-srzYudU0Nt0eljkdXrlsThOOQP2Gmw-hzRfHS0U5D252nap7vh_xpbsDFDQZyY_00Xmi78VxEIEB9R1NE-S5HyPsz_NWp_2KQQO2Ecc/s555/photo_2026-07-03_08-20-22.jpg

ករណីក្រុមហ៊ុនដឹងថាមានការធ្វើបាបក្នុងចំណោមបុគ្គលិក ប៉ុន្តែមិនជួយដោះស្រាយ គឺត្រូវប្រឈមនឹងការផាកពិន័យជាប្រាក់ចាប់ពី ៣០,០០០ដុល្លារ ដល់ ៧៥០,០០០ ដុល្លារតៃវ៉ាន់។ រីឯករណីធ្ងន់ធ្ងរ ដែលការធ្វើបាបឈានដល់គ្រោះថ្នាក់បាត់បង់ជីវិត ឬធ្វើអត្តឃាត ការពិន័យប្រាក់ទៅលើក្រុមហ៊ុន នឹងកើនឡើងដល់ ៣លានដុល្លារតៃវ៉ាន់ និងប្រឈមទោសព្រហ្មទណ្ឌជាប់ពន្ធនាគាររហូតដល់ ៥ឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIOirLDqDRjV8J-ysXDspEKOq9nKPViPWAzKJrJYOj47yNHuxvACdFp3oiaMEnXx3c6FLSGw89M6FCbVtLwHbr0q-x1f09Odpij0koDv1KNXxqGI91ZaU04_yiijXAUyZKgucKrYGsV6HemjRRYG1VCvYpv5Y4J0uoGr5z0UNYUyVIU3tyBR0BIbXK_t0/s724/photo_2026-07-03_08-19-20%20(2).jpg

សូមរំឭកថា ការអនុវត្តច្បាប់ថ្មីធ្វើឡើងបន្ទាប់ពីមានហេតុការណ៍ប្រើប្រាស់អំណាចមួយកាលពីឆ្នាំ២០២៤ ដែលបណ្តាលឱ្យមន្ត្រីរាជការម្នាក់ធ្វើអត្តឃាត ផ្អើលពេញតៃវ៉ាន់៕

តើប្រិយមិត្តយល់ឃើញយ៉ាងណាដែរចំពោះការអនុវត្តច្បាប់ថ្មីនៅតៃវ៉ាន់? សូមបញ្ចេញមតិនៅខាងក្រោម!