ពីទីក្រុងដែលមិនចេះដេកលក់ ដែលពោរពេញដោយភាពអ៊ូអរ និងពន្លឺភ្លើងពណ៌ចម្រុះនោះ ពេលនេះ «ប៉ាតាយ៉ា» កំពុងប្រឈមមុខនឹងវិបត្តិដ៏ខ្មៅងងឹត ជិតប្រែក្លាយតំបន់ទាំងមូលទៅជាទីក្រុងខ្មោច ក្រោយពីចំនួនភ្ញៀវទេសចរបានដួលរលំយ៉ាងគំហុក។.jpg)
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod ប្រធានសមាគមទេសចរណ៍ខេត្តឈុនបុរី បានចេញមុខអំពាវនាវយ៉ាងទទូចសុំឱ្យរដ្ឋាភិបាលថៃអន្តរាគមន៍ជាបន្ទាន់។ លោកបានបញ្ជាក់ថា នៅក្នុងរដូវកាល Low Season ឆ្នាំ២០២៦ នេះ ចំនួនភ្ញៀវទេសចរ ដែលទៅលេងកម្សាន្តនៅប៉ាតាយ៉ា បានបាត់បង់អស់ពី ២០% ទៅ ៣០%។ ហើយអ្វីដែលគួរឱ្យបារម្ភបំផុតនោះ គឺ សណ្ឋាគារជាច្រើនមានភ្ញៀវចូលស្នាក់នៅត្រឹមតែពី ១៥% ទៅ ២០% ប៉ុណ្ណោះ ដែលជាអត្រាធ្លាក់ចុះដ៏អាក្រក់បំផុត បើធៀបនឹងបណ្តាឆ្នាំមុនៗ មានភ្ញៀវរហូតដល់ទៅពាក់កណ្តាល។
ប្រធានសមាគមទេសចរណ៍ដដែលរូបនេះបានបង្ហាញពីមូលហេតុសំខាន់ៗពីរ ដែលធ្វើឱ្យទីក្រុងមួយនេះបានប្តូរទាំងស្រុងមកជាស្ងាត់ជ្រងំ គឺ៖
១-បញ្ហាសង្គ្រាមនៅមជ្ឈិមបូព៌ា បានរុញច្រានតម្លៃប្រេង និងតម្លៃសំបុត្រយន្តហោះឱ្យហក់ឡើងខ្ពស់ ដែលធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍កាត់បន្ថយជើងហោះហើរ ហើយភ្ញៀវអន្តរជាតិ ជាពិសេសជ.នជាតិអឺរ៉ុប បានលុបចោលដំណើរកម្សាន្ត។.jpg)
២-ការបាត់បង់ភ្ញៀវក្នុងស្រុក ដោយសារតែគោលនយោបាយធ្វើការពីផ្ទះ (Work from Home) របស់រដ្ឋាភិបាល បានធ្វើឱ្យស្ថាប័នរដ្ឋ និងឯកជន លុបចោលការធ្វើដំណើរជាក្រុម និងកម្មវិធីសិក្ខាសាលាផ្សេងៗ។
.jpg)
នៅចំពោះមុខវិបត្តិដ៏ធ្ងន់ធ្ងរនេះ លោក Surasak Phancharoenworakul រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាថៃ បានចាប់ផ្តើមបើកកិច្ចប្រជុំបន្ទាន់ជាមួយអភិបាលក្រុងប៉ាតាយ៉ា និងតំណាងវិស័យឯកជន ដើម្បីរួមគ្នារៀបចំផែនការស្រោចស្រង់ និងស្តារវិស័យទេសចរណ៍នៅទីក្រុងនេះឡើងវិញ។
តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះស្ថានភាពទេសចរណ៍នៅប៉ាតាយ៉ានាពេលនេះ? សូមបញ្ចេញមតិនៅខាងក្រោម!










