តើរយៈពេល ៥០ឆ្នាំខាងមុខ ពិភពលោកនឹងទៅជាយ៉ាងណាបើសីតុណ្ហភាពចេះតែបន្តកើនឡើងបែបនេះ? តំបន់អាក់ទិក ដែលគេស្គាល់ថាជាដែនដីនៃទឹកកក និងរដូវរងាដ៏យូរអង្វែងដែលសីតុណ្ហភាពអាចចុះដល់ -៦៨°C នោះ ពេលនេះបានប្រែប្រួលទៅជាឡដុតកម្ដៅគួរឱ្យភ័យខ្លាច និងបានបំបែកកំណត់ត្រាថ្មីមួយដែលស្មានមិនដល់ គឺកម្ដៅកើនដល់ ១០០.៤°F (៣៨°C) ភាគខាងជើងនៃរង្វង់អាកទិក។ នេះមិនមែនជារឿងចៃដន្យទេ វាគឺជាសញ្ញាព្រមានដ៏ធ្ងន់ធ្ងរពីការប្រែប្រួលអាកាសធាតុដែលបង្កឡើងដោយមនុស្ស និងកំពុងចោទជាក្តីបារម្ភកម្រិតអាសន្នជុំវិញវាសនានៃភពផែនដី។
.jpg)
យោងតាមការវិភាគផ្នែកបច្គេចទេសរបស់ WMO កំណត់ត្រាកម្ដៅដ៏គួរឱ្យភ័យខ្លាចនេះ មិនមែនជាការកើនឡើងសីតុណ្ហភាពត្រឹមមួយថ្ងៃនោះទេ ប៉ុន្តែវាជាលទ្ធផលនៃរលកកម្ដៅអូសបន្លាយពេលជាច្រើនខែនៅតំបន់ស៊ីបេរី ដោយធ្វើឱ្យសីតុណ្ហភាពមធ្យមប្រចាំថ្ងៃឡើងខ្ពស់ជាងធម្មតារហូតដល់ ១០ អង្សាសេ។ កម្ដៅហួតហែងខ្លាំងបានធ្វើឱ្យទឹកកករលាយលឿនខុសប្រក្រតី បណ្តាលឱ្យដីស្ងួតហួតហែង និងបង្កជាគ្រោះអគ្គិភ័យឆេះព្រៃទ្រង់ទ្រាយធំជាប្រវត្តិសាស្ត្រពាសពេញតំបន់ទុនដ្រា (Tundra)។
ព្រឹត្តិការណ៍នេះគឺជាភស្តុតាងជាក់ស្តែងនៃបាតុភូត «កើនកម្ដៅទ្វេដងនៅតំបន់ប៉ូល» ដែលបង្ហាញថា ប៉ូលខាងជើងកំពុងឡើងកម្ដៅលឿនជាងមធ្យមភាគសកលរហូតដល់ទៅ ២ ដង ដោយសារតែការបាត់បង់ផ្ទាំងទឹកកកពណ៌សដែលធ្លាប់ជួយចាំងផ្លាតពន្លឺព្រះអាទិត្យ។.jpg)
អ្វីដែលបង្កើតជាក្តីបារម្ភនិងការតក់ស្លុតបំផុតសម្រាប់ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ គឺការផ្ទុះឡើងនៃ «រង្វង់មហន្តរាយដែលមិនអាចវិលត្រឡប់»។ កម្ដៅបរិយាកាសដ៏ខ្លាំងក្លានេះ កំពុងធ្វើឱ្យស្រទាប់ដីកកក្រោមដីរាប់ពាន់ឆ្នាំ (Permafrost) រលាយយ៉ាងលឿនក្នុងល្បឿនគួរឱ្យកត់សម្គាល់។
នៅពេលស្រទាប់ដីបុរាណនេះរលាយ វានឹងបញ្ចេញឧស្ម័នកាបូនិក និងឧស្ម័នមេតាន (Methane) ដែលមានឥទ្ធិពលបំផ្លាញខ្លាំងជាងឧស្ម័នកាបូនិករហូតដល់ ២៨ដង ចំនួនរាប់លានតោនចូលទៅក្នុងបរិយាកាសវិញ។ ការហូរធ្លាយនៃឧស្ម័នអាក្រក់ទាំងនេះ នឹងដើរតួជាភ្នាក់ងារជម្រុញឱ្យសីតុណ្ហភាពភពផែនដីទាំងមូលកាន់តែហក់ឡើងកម្ដៅខ្លាំង ធ្វើឱ្យទឹកសមុទ្រឡើងកម្ពស់ បំផ្លាញប្រព័ន្ធជីវៈចម្រុះ និងបង្កជារលកកម្ដៅសាហាវដុតរោលទ្វីបដទៃទៀតដូចជាទ្វីបអឺរ៉ុប និងអាស៊ីក្នុងពេលបច្ចុប្បន្ន។
ជារួមមក សេចក្តីរាយការណ៍ស្តីពីកំណត់ត្រាសីតុណ្ហភាព ៣៨ អង្សាសេនៅតំបន់អាក់ទិកដែលត្រូវបានផ្ទៀងផ្ទាត់នៅពេលនេះ មិនមែនជាព័ត៌មានឧតុនិយមធម្មតានោះទេ ប៉ុន្តែវាជា «សំឡេងស៊ីរ៉ែនប្រកាសអាសន្នចុងក្រោយ» សម្រាប់មនុស្សជាតិទូទាំងសកលលោក។ ក្រុមអ្នកជំនាញអាកាសធាតុបានសង្កត់ធ្ងន់ថា បើគ្មានការអនុវត្តវិធានការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ពីឥន្ធនៈហ្វូស៊ីលជាបន្ទាន់ និងការរួមគ្នាការពារបរិស្ថានពិតប្រាកដទេនោះ ដែនដីអាក់ទិកនឹងលែងមានទឹកកក ហើយភភពផែនដីទាំងមូលនឹងត្រូវប្រែក្លាយទៅជាឡដុតដ៏ធំមួយដែលមិនអាចផ្តល់ជម្រកសុខសាន្តដល់ជីវិតមនុស្សជាតិបានតទៅទៀតឡើយ៕









