Home ព័ត៌មានអន្តរជាតិ មីយ៉ាន់ម៉ាច្រានចោលសំណើរបស់អាស៊ាន សុំជួបលោកស្រី អ៊ុងសាន ស៊ូជី

មីយ៉ាន់ម៉ាច្រានចោលសំណើរបស់អាស៊ាន សុំជួបលោកស្រី អ៊ុងសាន ស៊ូជី

78
0

តើផែនការស្វែងរកសន្តិភាពរបស់អាស៊ាន បានដើរដល់ផ្លូវទាល់ច្រកហើយមែនទេ ក្រោយរបបយោធាមីយ៉ាន់ម៉ា បានចេញមុខបដិសេធយ៉ាងដាច់អហង្ការ មិនអនុញ្ញាតឱ្យប្រេសិតពិសេសអាស៊ាន ចូលជួបលោកស្រី អ៊ុងសាន ស៊ូជី ឡើយ បើទោះជាមានការស្នើសុំយ៉ាងទទូចពីប្រធានប្តូរវេនអាស៊ានក៏ដោយ។ វាក្លាយជាសំណួរចោទសួរថា តើអាស៊ានបានធ្វើអ្វីខ្លះ បានដើរតួនាទីសម្របសម្រួលដែរឬទេ ឬមួយមានត្រឹមតែជាឈ្មោះ គ្មានសិទ្ធិ គ្មានឥទ្ធិពលលើបណ្តាប្រទេសជាសមាជិក? ឬបានត្រឹមតែថ្កោលទោ.ស ឬចេញសេចក្តីថ្លែងការណ៍ទេ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyq0MUcRoRO9Jth6RYZrrT5DFL16slcznHgJS8eUwTVILKJqY5W3GRdqPCShZQSIU0qejLB2ZYigaQdR5SVWzm16epNQMtOK417Wb6-ZROalBVh2L1TpsfLb00JedctO8-NTauLxGORLSoOeTRxTWfvTFDGn9tQztxcsYiCwGY-cYYtl7o7BQwmtjuTq0/s1200/photo_2026-07-02_13-15-02%20(3).jpg

អ្នកស្រី Khaing Khaing Soe អ្នកនាំពាក្យការិយាល័យប្រធានាធិបតីមីយ៉ាន់ម៉ា បានអះអាងក្នុងសន្និសីទសារព័ត៌មានថា លោកស្រី ស៊ូជី កំពុងទទួលទោសតាមច្បាប់ ដូច្នេះ ច្បាប់ក្នុងស្រុកមិនអនុញ្ញាតឱ្យជួបតំណាងអន្តរជាតិណាម្នាក់ឡើយ។ បើទោះជាភាគីយោធាអះអាងថា លោកស្រី ស៊ូជី មានសុខភាពល្អប្រសើរ ប៉ុន្តែព័ត៌មាននេះផ្ទុយស្រឡះពីការលើកឡើងរបស់លោក Kim Aris ដែលជាកូនប្រុសរបស់លោកស្រី ស៊ូជី ដោយគាត់បញ្ជាក់ថា ម្តាយរបស់ខ្លួនមានសុខភាពទ្រុឌទ្រោមខ្លាំង និងមិនទទួលបានការថែទាំដិតដល់ពីគ្រូពេទ្យនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHDt-E0p5Qogod6Dy14kFVQWUn7UDIvDM0a6oRI-g7RgxeQJ20YwjHRG3QcAjN-ydSeAl2P50gyKpIjHKtKg2Xr7sJBSyvisTsLpDWOD6pLrtI7IDvc_MuuFvWHm7VAtbkDfL4Cb7eXYHN_nq_N_miav5TuJI6a6Qact2djUWRVx3mTPScSrw3JOnTaws/s862/photo_2026-07-02_13-15-02%20(2).jpg

ការស្នើសុំនេះ ត្រូវបានធ្វើឡើងដោយប្រទេសហ្វីលីពីន ក្នុងនាមជាប្រធានប្តូរវេនអាស៊ាន ដើម្បីបើកផ្លូវចរចានយោបាយស្វែងរកសន្តិភាព តាមផែនការ ៥ ចំណុចរបស់អាស៊ាន ក្រោយពីមានព័ត៌មានថា លោកស្រី ស៊ូជី ដែលមានវ័យ ៨១ ឆ្នាំទៅហើយ ត្រូវបានប្តូរពីពន្ធនាគារមកឃុំខ្លួនក្នុងផ្ទះវិញ។
បើទោះជាត្រូវរងការបដិសេធជាថ្មីក៏ដោយ ក៏អាស៊ាននៅតែប្រកាន់ខ្ជាប់នូវផែនការសន្តិភាពនេះ និងបន្តទទូចឱ្យមានការដោះលែងអ្នកទោសនយោបាយទាំងអស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjR4TDtn0Rhvjp_XkQ-EqIJl5FUFDkkLtcZVwN6nwi8TPZ95QKvkZjn9TG-4y_UEwEyWIVTOp1-Cg8MNxX58bFiuqUaw8PGv5uryOHwbtKTI_Dvh4nk4pze5KjSXJ9BXeWWXiz5LPD9vhpmdvgBVCjy6nCA5OjTPZNEu4vch0oExa8dtJMk9uRfJjHZoSI/s1280/photo_2026-07-02_13-15-03.jpg

សូមរំលឹកថា នេះមិនមែនជាលើកទីមួយទេ ដែលរបបយោធារបស់លោក មិន អ៊ុងឡាំង បានច្រានចោលសំណើរបស់អាស៊ាន។ ជំហររឹងរូសជាបន្តបន្ទាប់នេះ បង្ហាញយ៉ាងច្បាស់ពីភាពគ្មានឆន្ទៈក្នុងការដោះស្រាយវិបត្តិដោយសន្តិវិធី ដែលជាហេតុធ្វើឱ្យអាស៊ាន នៅតែបន្តបិទសិទ្ធិមិនឱ្យមីយ៉ាន់ម៉ាចូលរួមកិច្ចប្រជុំកំពូលរបស់ខ្លួន តាំងពីចុងឆ្នាំ២០២១ មក។

តើប្រិយមិត្តយល់ឃើញយ៉ាងណាដែរពីតួនាទីរបស់អាស៊ាន ចំពោះការបដិសេធដដែលៗរបស់របបយោធាមីយ៉ាន់ម៉ា? សូមបញ្ចេញមតិនៅខាងក្រោម!https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRGC2F0UN8u_Rlzt9kqySbKMU0eTB5ySvoZzxEiusIG2cEn7zUByCQFIB5KaUxThAEAEFKQySyKZLG82r7yJI80TZhLKaAtXtMtGytRSXexYyiqk7bjrV8iQQqZC22bQeCQZnDtYQF-QeVie746_SlogmrYJyZa1Zu4nnBWrUvEK4XDxIKwwNp6ouAK7M/s1240/photo_2026-07-02_13-15-02.jpg