Home តារាជាតិ ថមមី រងការវែកញែកក្រោយនិយាយថា K01 គ្មានចេតនាប្រើហិ.ង្សានិងស្នើឱ្យមហាជនកុំមើលតែមួយជ្រុលតូច

ថមមី រងការវែកញែកក្រោយនិយាយថា K01 គ្មានចេតនាប្រើហិ.ង្សានិងស្នើឱ្យមហាជនកុំមើលតែមួយជ្រុលតូច

102
0

លោក ថមមី ដែលជាស្វាមីរបស់តារាចម្រៀង សួស វីសា បានធ្វើឱ្យមានមតិប្រតិកម្មចម្រុះក្រោយពីលើកឡើងពី K01 ទាក់ទងនឹងការប្រើប្រាស់ហិង្សាលើយុវជនម្នាក់។ ក្នុងនាមជាមនុស្សដែលរាប់អានគ្នារាប់ឆ្នាំលោកបានបញ្ជាក់ថា K01 ពុំមានចេតនានោះទេនិងសូមកុំឱ្យសាធារណជនមើលតែជ្រុងម្ខាង អធ្យាស្រ័យឱ្យ K01 ខណៈកន្លងមកគាត់ធ្លាប់ជួយសង្គមច្រើននិងបានប្រៀនប្រដៅយុវជនដែលពុំស្តាប់បង្គាប់ឪពុកម្តាយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaBLkyCwWUqnGVluYC4WN-EB5nKFpVXoyNVbIyvSsYvgRuHVg7LQra4GnOAsVtcZCy7GT72uyFFwIk4wj_utu3t5rFv2e_T2fk-QotAPpU2JBQETWG7oDi-qltsJfJpAVDD6VAZhVqAVeU5kYiHRfaOnkD8-EvdPfgVqvn9pjcHJoWJaTX9zAw-7JWdX8/s2048/image_2026-07-01_16-22-29.png
បន្ទាប់ពីមានវីដេអូ K01 ប្រើប្រាស់អំពើហិង្សាបានជំរុញឱ្យអ្នកលេងបណ្តាញសង្គមបញ្ចេញមតិរិះគន់ខឹងសម្បារយ៉ាងខ្លាំងរហូតដល់សមត្ថកិច្ចបានសម្រេចឃាត់ខ្លួនលោក ឃឿន សុឡា ហៅ K01 ជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់ជាធរមាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTmSa1Ehd_SbpCQYBnO_1SUSQSJY7J8necDy4IfnWUlsxp6fH5rx0nRU0SLZKAuMKTbbpC6CJn3vhP8_Z90wkJAcyfGIvYk077NPUquneG99rMx049HQb90HkidfzDigZkJHq8KmNwBRrpkd-uV_NeZRAm5c-90gtSWyySnDZrcRT-c8JFClOD1aBmI68/s1758/image_2026-07-01_16-22-30%20(2).png

ជុំវិញហេតុការដ៏ក្តៅគគុកនេះលោក ថមមី បាននិយាយស្នើសុំជាសាធារណៈនិងចង់ឱ្យមហាជនយោគយល់អធ្យាស្រ័យមកកាន់ K01 ពីព្រោះលោកគ្មានចេតនាប្រើហិង្សានោះទេ។ ថមមី បានបញ្ជាក់ថាលោកនិង K01 រាប់អានគ្នាជាយូរមកហើយដោយដឹងថា K01 មិនមែនជាមនុស្សចូលចិត្តប្រើអំពើហិង្សានោះទេដោយសារតែទប់ចិត្តមិនពីព្រោះឃើញទង្វើននឹងអាកប្បកិរិយាមិនសមរម្យរបស់យុវជនម្នាក់ជាមួយម្តាយបង្កើតរបស់ខ្លួនហេតុដូច្នេះហើយ K01 គ្មានចេតនាទៅប្រើអំពើហិង្សារនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMb-lFS909KS-oGywdEz7l3rW6lj2eHeFcuH8xEuFoPIJFCkaedtuBKvspFQF-enpb8H-JWdD-G-89SHiLRKtzJzBJAIfsjzHLqrIiyC25TXcoSi-dy2QBNUTGzeG7jfs6MO69JEcbY3Sy2cysimUmKpCI8FmXe0Ge26pkHCjnhHaCzGCjJIAjZva_nSI/s2048/image_2026-07-01_16-22-28.png

ស្វាមីតារាចម្រៀង សួស វីសា បានជំរុញកុំឱ្យសាធារណជនកុំមើលតែមួយជ្រុងតូច ហើយ K01 បានជួយសង្គមច្រើនណាស់សូម្បីពេលនៅទីនោះ K01 ចង់យំអាណិតម្តាយយុវជននោះ ហើយយុវជននោះក៏បានសូមទោសម្តាយ និងមិនបានយកទោសពី K01 ដែរ ខណៈគាត់ក៏បានសូមទោសយុវជននោះដូចគ្នាដែលគាត់ជ្រុលបន្តិច ហើយយុវជននោះបានដឹងខ្លួនខុសនិងបានកែខ្លួន។ ថមមី សង្ឃឹមថា ថ្នាក់ដឹកនាំនិងសាធារណជនមេត្តាអធ្យាស្រ័យ និង លើកលែងឱ្យ K01 ដោយសារកន្លងមកគាត់បានជួយសង្គមច្រើនណាស់ ជាពិសេសអប់រំក្មេងៗដែលមិនស្តាប់ឪពុកម្តាយដោយបានប្រែពួកគេមកជាមនុស្សល្អបានច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEij2LojKIoy-25sjlri90_vOLdHvZjXhgzgVCq6s4Jo1mZWUoSPJyeMl5r4QgjnQGx12bcsAHskUC5Hn8-8BCQrPnP6_Z2Wrk40hSwSfVeuBx9rrHQJG-YZxk6gW2bxpy5DuZTO827fuXRcOCy_WbSr5xen5y9ryKUmr09cdDub5hV6rLY3BqsYkahyu3I/s1280/image_2026-07-01_16-22-33%20(2).png

ការលើកឡើងរបស់ ថមមី បានធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងច្រើនប៉ុន្តែក៏ទទួលរងនូវមតិប្រតិកម្មយ៉ាងច្រើនដូចគ្នា។ មានមនុស្សជាច្រើនលើកឡើងថាច្បាប់គឺច្បាប់ ហិង្សាគឺហិង្សាមិនអាចយកគុណមកលាងទោសបានទេ។ មតិខ្លះទៀតថាទង្វើរបស់ K01 គឺហួសព្រំដែន៕