Home ព័ត៌មានអន្តរជាតិ មហាអំណាចថាមពលជួបវិបត្តិ! លោក ពូទីន ទទួលស្គាល់ការខ្វះខាតប្រេងឥន្ធនៈធ្ងន់ធ្ងរ ក្រោយការវាយប្រ.ហារពីអ៊ុយក្រែន

មហាអំណាចថាមពលជួបវិបត្តិ! លោក ពូទីន ទទួលស្គាល់ការខ្វះខាតប្រេងឥន្ធនៈធ្ងន់ធ្ងរ ក្រោយការវាយប្រ.ហារពីអ៊ុយក្រែន

87
0

ខណៈពេលដែលពិភពលោកតែងតែសម្លឹងមើលមហាអំណាចរុស្ស៊ី ថាជាកំពូលប្រទេសដែលសម្បូរទៅដោយប្រេងឥន្ធនៈ និងឧស្ម័នធម្មជាតិដ៏ធំបំផុតមួយនោះ ស្រាប់តែពេលនេះ រឿងរ៉ាវដែលមិនគួរឱ្យជឿបានកើតឡើងហើយ គឺប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានចេញមុខទទួលស្គាល់ជាផ្លូវការថា ប្រទេសរុស្ស៊ីកំពុងតែប្រឈមមុខនឹងវិបត្តិខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរនៅតាមតំបន់មួយចំនួន ដែលធ្វើឱ្យប្រជាពលរដ្ឋត្រូវឈរតម្រង់ជួរយ៉ាងវែងអនេកនៅតាមស្ថានីយចាក់ប្រេង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixT5rqdjwNKwFcXLlqdqa8Awch8PZLID4UrWVdaDpiO2SDTdfOFXbnNAhRKLDNvrprCdACYW8eCy36ysg0xuNhpJbxNMXKeaCX3xKi22Xi2ePgPb_e1xzt0LKbA7UbOed1kCAgL6ikVavqfu2Hv1cWYobXbeuNI0Gz-7gIrN7vjpkL3eLGp_jHX-cvAY8/s680/photo_2026-06-30_08-58-08%20(3).jpg

នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ លោក ពូទីន បានថ្លែងថា វិបត្តិនេះបានកើតឡើងបន្ទាប់ពីមានការវាយប្រហារដោយដ្រូនជាបន្តបន្ទាប់ពីសំណាក់អ៊ុយក្រែន ទៅលើទីតាំងរោងចក្រចម្រាញ់ប្រេង និងបណ្តាញហេដ្ឋារចនាសម្ព័ន្ធថាមពលសំខាន់ៗរបស់រុស្ស៊ី ដែលធ្វើឱ្យសមត្ថភាពចម្រាញ់ប្រេងនៅក្នុងស្រុកបានធ្លាក់ចុះយ៉ាងខ្លាំង។ តំបន់ដែលរងផលប៉ះពាល់ខ្លាំងជាងគេ រួមមាន តំបន់ចុងបូព៌ា (Far East), តំបន់វ៉ុលហ្គា (Volga), តំបន់ភាគខាងត្បូង និងជាពិសេស គឺតំបន់គ្រីមៀ (Crimea) ដែលអាជ្ញាធរមូលដ្ឋានបានប្រកាសអាសន្នរួចទៅហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUaef1vNF4HbmzIB_aKVA0uTgl7duJWKPLbXx0Mnh493ziZ3g6ki9_79oXDA307xRQy6yYEXYze9oyb3YABUSaA7l8vMgqkpQnESoPSfBTGauk-K0_0QPEjanNjUclVil157_hf62erua-QhTTcRvgOBxTSSZUVIm9_je1jdu9b5HBHnmTIvTE56zEtNs/s750/photo_2026-06-30_08-58-08%20(2).jpg

ដើម្បីស្រោចស្រង់ស្ថានភាពដ៏ទាល់ច្រកនេះ វិមានក្រឹមឡាំងបានដាក់ចេញនូវវិធានការក្តៅចំនួន ៤ចំណុចភ្លាមៗ៖

១-បង្កើតក្រុមការងារពិសេស ដើម្បីតាមដាន និងធានាការចែកចាយប្រេងឥន្ធនៈឱ្យបានទូទាំងប្រទេស ២៤ម៉ោង លើ ២៤ម៉ោង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhniEd7VoMGL36wLGmw06arb67tu3xX_MJNgru94JwzpG5_eATnlvBZq30goZuwmTN7VN9pqF1bxbIgHrL7ALIIdNItJmVWpFXjd3kJNAtXhtjWj4EPk_YAyEYOk_2t0k-qSFL-jdrzyavpGyVHtSiIU8K6L5kwF3UuOHfT8T-RuVNc60qCCkjtDht9KpQ/s1280/photo_2026-06-30_08-58-08.jpg

២-ចាប់ផ្តើមបញ្ចេញប្រេងពីឃ្លាំងបម្រុង និងពន្យារពេលការបិទរោងចក្រចម្រាញ់ប្រេង ដើម្បីជំរុញការផលិតឱ្យបានជាអតិបរមា។

៣-ពិចារណាលើការហាមឃាត់ការនាំចេញប្រេងម៉ាស៊ូតទាំងស្រុង បន្ថែមលើបម្រាមនាំចេញប្រេងសាំងដែលមានស្រាប់ ដើម្បីទុកផ្គត់ផ្គង់ក្នុងស្រុក ជាពិសេស សម្រាប់វិស័យកសិកម្មក្នុងរដូវប្រមូលផល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWFSVZPVxubtyceG51tcPKlxeyl_9Xsw4roN2nufE1O1HQPOlsgX1PM_mWF-OZViigqzxNhV-wuwNECIWf72_AO0ekVcTH85bsmstr1_ltT2PnzCFLiD5IbCXBGN72nR3LHO8Lae5j_CwcGuIyS-64_uvKpF8u0xo-RB0ElU2JaxO3FjedwJfOOMxPOK4/s600/photo_2026-06-30_08-58-07.jpg
៤-ភារកិច្ចសំខាន់បំផុត គឺការបង្កើនសមត្ថភាពការពារដែនអាកាស ដើម្បីទប់ស្កាត់ការវាយប្រហារបន្ថែមពីសំណាក់អ៊ុយក្រែន។

សូមបញ្ជាក់ថា ការចេញមុខទទួលស្គាល់របស់លោក ពូទីន នៅពេលនេះ មិនត្រឹមតែជាកង្វល់របស់ពលរដ្ឋរុស្ស៊ីនោះទេ ប៉ុន្តែវាបានបង្កើតជាសញ្ញាប្រកាសអាសន្ន និងធ្វើឱ្យទីផ្សារថាមពលពិភពលោករញ្ជួយភ្លាមៗ ដែលអាចរុញច្រានឱ្យតម្លៃប្រេងអន្តរជាតិហក់ឡើងខ្ពស់ដល់កំពូលម្តងទៀតក្នុងពេលដ៏ខ្លីខាងមុខនេះ៕