Home តារាជាតិ ឡូរីន បង្ហោះសំណេរមួយអ្នកគាំទ្រសង្ស័.យទៅកាន់អ្នក Live បាល់ទាត់ ជីងចក់

ឡូរីន បង្ហោះសំណេរមួយអ្នកគាំទ្រសង្ស័.យទៅកាន់អ្នក Live បាល់ទាត់ ជីងចក់

101
0

បន្ទាប់ពីបែកបាក់ជាមួយ វណ្ណដា អ្នក Live បាល់ទាត់ ជីងចក់ បានលើកឡើងពីឈ្មោះ ឡូរីន ម្តងហើយម្តងទៀតដោយស្ម័គ្រខ្លួនជាអ្នកមើលថែនាងប្រសិនជាមិនប្រកាន់ដោយធានាថានឹងមើលនាងឱ្យល្អជាង វណ្ណដា ទៅទៀត។ ពាក្យសម្តីកន្លងមករបស់អ្នក Live បាល់ទាត់ ជីងចក់ បានប្រឈមនឹងការរិះគន់ដោយចាត់ទុកថាសម្តីនោះមិនសមរម្យ។ ថ្មីៗនេះ ឡូរីន ក៏បានបង្ហោះសំណេរមួយធ្វើឱ្យមានការសង្ស័យថាចង់សំដៅមកកាន់បុគ្គលរូបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhW8-B46dDktHf58hik8fP-Xmx-0Gb7PGFWyArc5cg4CPrnuKg_OvRqIKDT3Swt3LlGwFjczWrNSD2mJ3G-E0OVL39Klac3HXpaGU8LsYBswDJAKc4GvhMJbP5h2a_q1qVkBUxDKbMQlAMHBsiLUkRvx1kSf3pJd1AyH5KbZn5Qy7Onwc8oVVmkfJg5XEs/s1956/image_2026-06-29_13-52-27.png

ឡូរីន បានសរសេរជាភាសាអង់គ្លេសដែលមានអត្ថន័យថា «មនុស្សប្រុសខ្លះ អំនួតខ្ពស់ ជាង កម្ពស់ដែលខ្លួនមានទៀត! មុនចង់ធ្វើអី សូមគោរពដល់ឈ្មោះខ្ញុំផង!»។ ភ្លាមៗមនុស្សជាច្រើនសង្ស័យថាសំណេររបស់ ឡូរីន គឺចង់សំដៅទៅកាន់អ្នក Live បាល់ទាត់ ជីងចក់ មិនមែនចង់សំដៅទៅកាន់អតីតគូស្នេហ៍ឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgggkmOzM08Zx7pf9UO_x6qVC3Se9URVN1JEFp1rlEwEWEaZGYUn3IAK73uiLbobnC5FyzKNkN9V3xFZ21sFsBk4rz7jwAtpRf0FcRgp4CwKGlQv-Hf776ngGsuKrxWzOtPEg_8Am2yISRo45NCmsABa3WmsmH5p7geeQBZHySZqc3NKhVBRE-uESHaFmo/s1280/image_2026-06-29_13-52-33%20(2).png

ការលើកឡើងរបស់ ឡូរីន បែបនេះគឺដោយសារតែអ្នក Live បាល់ទាត់ ជីងចក់ ជារឿយៗបានលើកឡើងពីឈ្មោះរបស់នាងនៅក្នុងការ Live របស់ខ្លួនបន្ទាប់ពីរូបនាងបែកបាក់ស្នេហាជាមួយនឹងតារារ៉េប។ អ្នក Live បាល់ទាត់ ជីងចក់ បានបោះសម្តីយ៉ាងឡូយដោយធានាខ្លួនមើលថែ ឡូរីន ឱ្យល្អជាង វណ្ណដា ប្រសិនជានាងបើកឱកាសមិនស្អប់ខ្ពើមខ្លួន។ លើសពីនេះបុគ្គល live បាល់រូបនេះថែមទាំងចង់អញ្ជើញនាងជាភ្ញៀវកិត្តិយសមក live ព្រឹត្តិការណ៍ World Cup ផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3AbH3oavtLpGqSCsJUJCT9QVLIm27Nu8Tfuzqk77ZZRYc5RsRNVohz4Saqs8hHD4WC4XRuDCOn1b4y-uzjnW9_mVei7OxWpAAWUHLXYUaUwO2wOOzBR60gHUKCHwbmjSu5Pus7ot8sJW0RhhwFLpDnsEexKIJgi799uCekGV8rlWh97qQwNJZbDHtG3g/s2048/image_2026-06-29_13-52-29.png

ឡូរីន ក៏ត្រូវបាន អ្នក Live បាល់ទាត់ ជីងចក់ និង ម៉ៃ សុគន្ធ ភ្នាល់គ្នាទៅវិញទៅមកក្នុងការញ៉ែ ឡូរីន ដើម្បីមានឱកាស date ជាមួយគ្នា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjUVviJneZ5TRBg6b5qUbtYH8ynCNm_NwZgFehJHR8AYSRs4vXRtMsxqZb9cu129WQfkob0iu3vc3l408Mjrpzd-Isz1PsccbD7oMMWckw4QxPPhmvqoraysIrvcFuYOWzBVUDxVQ5LCnhnlxeDYG_DQOirKgQmPJ-C3cWM8MWl3ku1jR504MoZzoEPoA/s960/image_2026-06-29_13-52-32.png

ពាក្យសម្តីរបស់ អ្នក Live បាល់ទាត់ ជីងចក់បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនមិនពេញចិត្តនិងចាត់ទុកថាមិនសមរម្យយកឈ្មោះរបស់ ឡូរីន មកនិយាយលេងសើចមិនផ្តល់តម្លៃឱ្យនាង។ អ្នកខ្លះក៏ផ្លែផ្កាទៅកាន់អ្នក Live បាល់ទាត់ ជីងចក់ ថាមិនប្រមាណខ្លួនមិនមើលរូបរាងខ្លួនឯងទោះបីជាគ្មានប្រុសនៅលើលោកនេះក៏ ឡូរីន មិនទៅពាក់ព័ន្ធជាមួយដែរ៕