Home ព័ត៌មានជាតិ សូមបង្កើនការប្រុងប្រយ័ត្ន! គ្រោះទឹកជំនន់កំពុងវា.យលុ.កបណ្តាខេត្តមួយចំនួនរបស់កម្ពុជា

សូមបង្កើនការប្រុងប្រយ័ត្ន! គ្រោះទឹកជំនន់កំពុងវា.យលុ.កបណ្តាខេត្តមួយចំនួនរបស់កម្ពុជា

78
0

កម្រិតប្រកាសអាសន្ន! អាជ្ញាធរបាត់ដំបងប្រកាសបិទស្ពាន ស ខេង បណ្តោះអាសន្ន ខណៈសៀមរាបរងខ្យល់កន្ត្រាក់បាក់ដើមឈើ និងលិចលង់សង្កាត់ទាំង៧ បង្ខំឱ្យអាជ្ញាធរសម្រុកកាយបើកមុខទ្វារទឹកបុរាណដើម្បីសង្គ្រោះក្រុង ក្រោយឥទ្ធិពលព្យុះ «ស៊ូរីហ្គេ» បានបង្កើតជំនន់ទឹកភ្លៀងវាយប្រហារឆ្លងខេត្តនៃប្រទេសកម្ពុជាយ៉ាងកម្រោល។
_____________https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7zlDnUUtcg4ln41o1Ke48x43M9w7J0eF_jijGJllirI0IN3X0GkX1vlaAM2ge1R7_DLhyphenhyphenfK2z1QYb2CgSdu7efgdMcdWU2ti-9pzD-ayTZOtMaimMnLwRDd3zZTiKqRrh5KVEIlTwhNjzWZqroFDijOwCCb6u3ZPPv-NR2hLqnriCkBNw3csNTtS3Cow/s768/photo_2026-09-26_09-26-37.jpg
ឥទ្ធិពលព្យុះ «ស៊ូរីហ្គេ» បង្កើតជំនន់ទឹកភ្លៀងវាយប្រហារឆ្លងខេត្តយ៉ាងគំហុក! ផ្អែកលើរបាយការណ៍បច្ចុប្បន្នភាពគ្រោះធម្មជាតិ គិតត្រឹមថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ស្ថានភាពស្ទឹង និងទន្លេជាច្រើនក្នុងប្រទេសកម្ពុជា បានហក់ឡើងដល់កម្រិតប្រកាសអាសន្ន បង្ខំឲ្យអាជ្ញាធរតាមតំបន់ចេញសេចក្តីព្រមាន និងអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវតែបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត និងត្រៀមលក្ខណៈបម្រុងគ្រប់ពេលវេលា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQX3m56Q3o_0cN1FeMf6Pt-Msebws1OULLP4LkqH2qkq5nw5fOBjeb6K4oyzR5jbr2qPkFrJC2LdTfxnh06YQKO9b_1P-Cr0BQD17iNqJ8tJdNpOJ5ND5nP_mdTB0tf-oVt3aHF09Nshf-9Ky7j3RRTjttJl3mokwK59kHmZJSLO5uabyZ1czhcLkOaUE/s590/photo_2026-09-26_09-26-34.jpg
យោងតាមការបញ្ជាក់របស់លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) របាយទឹកភ្លៀងដែលបន្តធ្លាក់ជោគជាំជាប់ៗគ្នាជាច្រើនថ្ងៃ បានបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋប្រមាណ ១,៣៤៤ គ្រួសារ និងបានបំផ្លិចបំផ្លាញដំណាំស្រូវរបស់កសិករអស់ប្រមាណជាង ៦,៣៧២ ហិកតា។ នៅខេត្តបាត់ដំបង ស្ថានភាពទឹកស្ទឹងសង្កែហក់ឡើងខ្លាំង បង្ខំឱ្យអាជ្ញាធរសម្រេចចិត្តផ្អាកការធ្វើដំណើរជាបណ្តោះអាសន្នឆ្លងកាត់ស្ពានសម្តេចក្រឡាហោម ស ខេង ក្នុងក្រុងបាត់ដំបង។ ជាមួយគ្នានេះ បណ្តាខេត្តមួយចំនួនដូចជា ក្រចេះ ត្បូងឃ្មុំ កំពង់ចាម កំពង់ធំ និងបន្ទាយមានជ័យ ក៏កំពុងរងការជន់លិចលង់ខ្លាំង ដោយកងកម្លាំងបានចល័តជួយជម្លៀសពលរដ្ឋជាង ៣០០គ្រួសារ ទៅកាន់ទីទួលសុវត្ថិភាពជាបន្តបន្ទាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixGp7HtB7V7aVjtMDrrJK9OKuO6s3EhLu4kukOHzqayw23I6yStWpdK17kNR-fTgDTYgKjC37UMmUbCmD_Xufp18iki2U8O1Yl-5p2TEvFpfgf4ElSsGMnGnh1_zPXGaV0oMQxH2TQC_JkCZrqp70NCINBytyYZZwJ3BACzn34tau0tcjuG1Z74G-ufJU/s1280/photo_2026-09-26_09-26-35%20(2).jpg

ក្រៅពីបណ្តាខេត្តខាងលើ ស្ថានភាពគ្រោះធម្មជាតិក៏បានវាយប្រហារយ៉ាងកម្រោលដល់ខេត្តសៀមរាប ផងដែរ។ ភ្លៀងធ្លាក់ខ្លាំងលាយឡំខ្យល់កន្ត្រាក់ បានបណ្តាលឱ្យលិចលង់ផ្ទះសម្បែង និងផលដំណាំរបស់ពលរដ្ឋនៅក្នុងសង្កាត់ចំនួន ៧ នៃក្រុងសៀមរាប (គោកចក, សៀមរាប, ជ្រាវ, ទឹកវិល, ស្រង៉ែ, ស្វាយដង្គំ និងក្របីរៀល) ព្រមទាំងបានបោកបក់បាក់រលំដើមឈើធំៗជាច្រើនកន្លែង គំរាមកំហែងដល់អ្នកធ្វើដំណើរ។ ចំពោះមុខអាសន្ននេះ លោក ហាវ យ៉ារី អភិបាលក្រុងសៀមរាប បានចល័តកម្លាំងចម្រុះចុះកាត់កាប់ដើមឈើគ្រោះថ្នាក់ទាំង ៤ទីតាំង ព្រមទាំងសហការជាមួយមន្ត្រីអាជ្ញាធរជាតិអប្សរា បើកទ្វារទឹកតាមប្រព័ន្ធធារាសាស្ត្របុរាណ (អូរក្រឡង់ដុច) ដើម្បីពន្លឿនការរំដោះទឹកចេញពីក្រុងជាបន្ទាន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjUjLkYsW9Vnv10CDsRybRVDwXi_BtsqehQgeQv6ufFxn3HVq-o9EpUCmhphJC_JKYsX63VlmnCPAB3Yjg8W2IA4_gRnxvEtPXy_Aj9Y7Qh907rETGTkDC5UsNdTJlK9B9YgOsLLebc6DaXcJKhACT1wuam6-J-UmI1V67lMOWU2gAM-1HSO9FwDlzD84/s1280/photo_2026-09-26_09-26-35.jpg

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាបង្កើនការប្រុប្រយ័ត្នឱ្យបានខ្ពស់បំផុត ពិសេសត្រូវមើលថែទាំកុមារតូចៗ និងមនុស្សចាស់ជរាឱ្យបានល្អ ជៀសវាងគ្រោះថ្នាក់លង់ទឹកជាយថាហេតុ។ ទន្ទឹមនឹងនេះ សូមពលរដ្ឋរស់នៅក្បែរមាត់ស្ទឹង មាត់អូរ និងដងទន្លេទាំងអស់ ត្រូវប្រញាប់រៀបចំទុកដាក់ទ្រព្យសម្បត្តិ ឯកសារសំខាន់ៗ និងត្រៀមស្បៀងអាហារសម្ភារៈចាំបាច់ឱ្យរួចរាល់ ដើម្បីងាយស្រួលជម្លៀសខ្លួនទៅកាន់ទីទួលសុវត្ថិភាព ព្រមទាំងត្រូវបន្តតាមដានការវិវត្តនៃស្ថានភាពកម្ពស់ទឹកជាប្រចាំ តាមរយៈការជូនដំណឹងរបស់អាជ្ញាធរមូលដ្ឋាន និងក្រសួងជំនាញ ដើម្បីធានាសុវត្ថិភាពអាយុជីវិត៕