Home ព័ត៌មានអន្តរជាតិ BYD បំពាក់បច្ចេកវិទ្យាថ្មីនៅក្រោមឡាន ការពារហានិភ័យ!

BYD បំពាក់បច្ចេកវិទ្យាថ្មីនៅក្រោមឡាន ការពារហានិភ័យ!

83
0

តើដឹងទេថា មានសត្វជាច្រើនក្បាលដែលរងគ្រោះថ្នា.ក់នៅក្រោមរថយន្តដោយសារអ្នកបើកបរមើលមិនឃើញ? ពេលនេះ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សរបស់ចិន BYD បានរកឃើញដំណោះស្រាយហើយដើម្បីការពារជីវិតសត្វទាំងនោះ គឺការបង្កើតបច្ចេកវិទ្យាថ្មីជូនដំណឹងទៅកាន់អ្នកបើកបរភ្លាមៗ ប្រសិនបើមានសត្វនៅក្រោមរថយន្ត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjf-Jl2n1SYqF8pwkSUogetmoh_p8lS2107N5m6hzBsmUFB-WqpHIQxu-cMHaSOde3HpW0MBaan3RBDoOx9Tsi3FR8uwkF9LdU2BOCvM3rla5cn9aWuVrBbPaXzyAN4uEGaW7mqIeAFzE2wve999x5b0uAC_xpX6xfXSliChn_0yJwEasDatCGFY_GMA_0/s1200/photo_2026-06-23_08-16-09.jpg
នៅខែមិថុនា ឆ្នាំ២០២៦ ក្រុមហ៊ុន BYD បានបង្កើតបច្ចេកវិទ្យាថ្មីហៅថា Computer Vision ដែលប្រើប្រាស់ប្រព័ន្ធកាមេរ៉ាឆ្លាតវៃ និងបច្ចេកវិទ្យាសិប្បនិម្មិត (AI) ជូនដំណឹងពីសត្វឆ្មា ឆ្កែ និងបក្សី នៅក្រោមរថយន្ត។ ការបង្កើតបច្ចេកវិទ្យានេះ ដើម្បីការពារសុវត្ថិភាពសត្វចិញ្ចឹមទាំងឡាយដែលចូលចិត្តដេកក្រោមរថយន្ត ដោយការស្កេនរូបភាពប្រាប់ទៅអ្នកបើកបរភ្លាមៗ មុនពេលបញ្ឆេះរថយន្តចេញដំណើរ ដើម្បីចៀសវាងគ្រោះថ្នា.ក់ដោយអចេតនា។

បច្ចេកវិទ្យាមានលក្ខណៈពិសេសដោយការប្រើប្រាស់ប្រាស់កាមេរ៉ា និង AI នៅបាតរថយន្ត ដើម្បីចាប់រូបភាព និងបែងចែកយ៉ាងច្បាស់លាស់ ថាតើជាសត្វមានជីវិត ឬគ្រាន់តែជាវត្ថុធម្មតា។ វាឆ្លាតវៃយ៉ាងខ្លាំង គឺមិនស្កេនកង់រថយន្ត គ្រឿងរថយន្ត ឬវត្ថុធម្មតាឡើយ វាស្កេនតែរូបភាពសត្វមានជីវិតប៉ុណ្ណោះ ប្រសិនបើមានសត្វនៅក្រោមនោះ វានឹងបង្ហាញសារព្រមាននៅលើអេក្រង់ ឬបន្លឺសំឡេងឡើង ដើម្បីឱ្យអ្នកបើកបរចុះពិនិត្យមើល និងដេញសត្វនោះចេញមុនពេលបើកបរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzE3LX6qvHIPZxLcphzT_MZOdckLgmjCHYtccU1VAzepZ1ehciO-jr5-R3rVFTjhLpHlyxQK1_jkKe7u89CRW_GSvXPJTMOFnW52cDz5pRBdjRriUd9E4ITxiopYN2-DckLqkaz1QY9o2Wb78kYDg6hhlqYr-XsGzXDCJhj83YS0Wq1vSrWWSdq4d3R3I/s768/photo_2026-06-23_08-16-09%20(2).jpg

នេះជាការបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ក្រុមហ៊ុន BYD ទៅលើប្រព័ន្ធសុវត្ថិភាពជុំវិញរថយន្ត ដោយមិនត្រឹមតែការពារជីវិតមនុស្សប៉ុណ្ណោះទេ ប៉ុន្តែការពារដល់សត្វថែមទៀតផង ដើម្បីកុំឱ្យសត្វរងគ្រោះថ្នាក់នៅពេលរថយន្តរំកិលកង់។

អ្នកប្រើប្រាស់រថយន្តជាច្រើនចាប់អារម្មណ៍នឹងបច្ចេកវិទ្យានេះ ពីព្រោះពួកគេតែងតែជួបប្រទះសត្វចិញ្ចឹមផ្សេងៗចូលទៅជ្រកក្រោមរថយន្ត ជាពិសេស មានភ្លៀងធ្លាក់ អាកាសធាតុក្តៅខ្លាំង ឬពេលចតរថយន្តទុកចោល បើមើលមិនឃើញពួកវា អាចបើកបររថយន្តកិនពីលើបាន។ បច្ចេកវិទ្យានេះទទួលបានការគាំទ្រ បន្ទាប់ពីការបង្កើតបច្ចេកវិទ្យាប្រព័ន្ធរ៉ាដាស្វែងរកកុមារ ឬអ្នកដំណើរដែលភ្លេចនៅក្នុងរថយន្ត ដែល BYD បានបង្កើតនាពេលមុននេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrb_YDrOsYWcoOxymMO7rOYooLIa2okPyNC7qbAJLFzxkDtjbXC1OvYM6tBhjjzR-QFv-_3CZWbzkbIjTsGA2Gu5XIvTQRqESZVk7sBPnR27XpbeP00yGwJTpH0MVXOnztDnqI4pv2soQhZYKbgjuyPOmVEbJPGefJHUEFzl5o28V-lVOjMrAwl04CTi4/s1024/photo_2026-06-22_10-48-44.jpg

គួរបញ្ជាក់ថា បច្ចេកវិទ្យាជូនដំណឹងទៅកាន់អ្នកបើកបរអំពីសត្វនៅក្រោមរថយន្ត ត្រូវបានចុះបញ្ជីជាផ្លូវការដោយរដ្ឋបាលកម្មសិទ្ធិបញ្ញាជាតិប្រទេសចិនកាលពីថ្ងៃទី១២ ខែមិថុនា កន្លងទៅ ប៉ុន្តែក្រុមហ៊ុន BYD មិនទាន់ប្រកាសជាផ្លូវការនៅឡើយថា នឹងបំពាក់វានៅលើរថយន្តប្រភេទណាខ្លះ ឬនៅពេលណានោះទេ៕