Home តារាជាតិ គួរឱ្យអាណិតណាស់! ទើបជួបគ្នាថ្ងៃមុនពេលនេះជីដូន JayX លាចាកលោកហើយ

គួរឱ្យអាណិតណាស់! ទើបជួបគ្នាថ្ងៃមុនពេលនេះជីដូន JayX លាចាកលោកហើយ

84
0

ជាទិដ្ឋភាពដ៏សោកសៅពីព្រោះទើបតែបង្ហាញការជួបជុំនិងយកពានដែលខំតស៊ូប្រកួតជាមួយមនុស្សរាប់ពាន់នាក់ឱ្យជីដូនឃើញដោយផ្ទាល់ពីសមិទ្ធផលដែលចៅខំប្រឹងប្រែង ពេលនេះ JayX បានបង្ហាញថាជីដូនរបស់គេបានលាចាកលោកហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7fJzaOQdL4wAdPk1B1Mh0i_Pqi2nV5U2Y1lfSi80iL2bFAPjnDGEVT_a0iCgcUN-4kGvJue8rT3VpqsxIBagPUm8pak45VbhvyAJnLJuT8a6RyWkOTOGvB3lcJSpz5WSR2eAB9Ljd5OI3ojqK-0V3HB-O4OUGB1lbUF2eTMJfEiqgp0qRB4vOcGfcCqA/s2048/image_2026-06-22_15-10-43.png

កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ JayX ម្ចាស់ពាន The Next Level RapStar បានបង្ហោះវីដេអូមួយដែលរូបគេទើបមានឱកាសទៅស្រុកកំណើតនិងបានធ្វើបុណ្យចម្រើនព្រះជន្មជូនយាយតាចាប់តាំងពីបានក្លាយជាម្ចាស់ពាន JayX ទើបតែមានឱកាសទៅស្រុក។ នៅថ្ងៃទី១៤ JayX ក៏បានបង្ហោះវីដេអូមួយដែលយកពានទៅឱ្យជីដូនរបស់ខ្លួនប្រកបដោយភាពកត្តញ្ញូនិងការដឹងគុណ ប៉ុន្តែលោកយាយរបស់ JayX ក៏បង្ហាញថាគាត់មើលមិនសូវច្បាស់នោះទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1Nr8yUi6X6x-CGzsI0IzUn-vw1e-fOSlWqizQqDMP5vplU41sDwKWxOlTg2KfMd_idZfyUqmXp1HZ72fUXpEzoYw8CLsNMZ6H8iT9-yECXKyFDOKSkwM_QhHhbqA3MQgiriFiDTd35htfD03G17kPFIQU-Smi3-mddtcfeNAZOQ8K2FRiWMAKvgeY1Wk/s2048/image_2026-06-22_15-10-44%20(2).png

មានមនុស្សជាច្រើនដែលឃ្លាតឆ្ងាយពីលោកយាយនៅពេលឃើញវីដេអូរបស់ JayX ហើយពួកគេបង្ហាញការនឹករម្លឹកទៅកាន់លោកយាយយ៉ាងច្រើននិងមានមតិខ្លះទៀតលើកឡើងថាម្ចាស់ពានរូបនេះជាមនុស្សកតញ្ញូដឹងគុណ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPLNwgNveyXBFfE26cE4I_37rrgj9w0CzKJ_u21bpvgHfXZnbPp7y3XDxatPafxiHIKHbGOsToi_PU-2luluy1JQVfzOO_bukmplRcl2zQSFsPmGLrhNrsjQpmluoxE13Cx7v6QLdqSJudZ2p657nDIEncsNmmBkaJbYDVPMhngFxxQWUBkDF94Hdxaog/s2048/image_2026-06-22_15-10-46.png
អ្វីដែលជាសេចក្តីសោកសៅនិងគួរឱ្យអាណិតទៅកាន់ JayX យាយចៅទើបតែជួបគ្នាថ្ងៃមុនសោះពេលនេះក៏ត្រូវឃ្លាតឆ្ងាយពីគ្នាជារៀងរហូត។ នៅរសៀលថ្ងៃទី២១ ខែមិថុនា JayX បានបង្ហោះថា «សូមវិញ្ញាណក្ខន្ធម៉ាក់យាយទៅកាន់សុគតិភពផងចុះ យាយចាំមើលចៅជោគជ័យពេលនេះម៉ាក់យាយបានឃើញហើយកាលប៉ុម្មានថ្ងៃមុន តែចៅមិនសូវបានទៅលេងយាយ តែកាលចៅនៅតូចចៅតែងទៅសុំលុយយាយចាយរហូត ចៅពិតជាស្ដាយពេលវេលាល្អៗទាំងនោះណាស់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgj6YDJ21WfBOW_oZvLG8sw0LOAgrP7vcok_Q9O5x9B-qrutFIca9OFRDWgsb6_Ejidp-98WESotQE85xJdKVriPSZFWtBNGuAOszzAFuVkNA9_yTVx95e64rCvQaZeAuJYDw8vnd8iNqz42IB3bXfLy-2wKkAZSubEb9ov1okf1vVJ-HL9kHXaHMpCI54/s2048/image_2026-06-22_15-10-47.png

កំពុងជួបទុក្ខធំនេះមានទស្សនិកជនជាច្រើនបានផ្ញើសារចូលរួមរំលែកទុក្ខមកកាន់ JayX ហើយ ជុទីម៉ា ដែលជាមិត្តរួមជំនាន់ក៏បានចូលមកខម្មិនចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះដូចគ្នា៕