Home ព័ត៌មានអន្តរជាតិ ស៊ុយអែតអនុម័តច្បាប់ហាមឃាត់ការរៀបការក្នុងចំណោមបងប្អូនជីដូនមួយ និងសាច់ញាតិជិតដិត

ស៊ុយអែតអនុម័តច្បាប់ហាមឃាត់ការរៀបការក្នុងចំណោមបងប្អូនជីដូនមួយ និងសាច់ញាតិជិតដិត

109
0

ស្តុកខុល៖ សភាស៊ុយអែតបានបោះឆ្នោតអនុម័តច្បាប់ថ្មីមួយកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ដោយចាត់ទុកការរៀបអាពាហ៍ពិពាហ៍រវាងបងប្អូនជីដូនមួយ ឬសាច់ញាតិបង្កើតឯង គឺជារឿងខុសច្បាប់។ បទបញ្ញត្តិថ្មីនេះនឹងត្រូវចាប់ផ្តើមដាក់ឱ្យអនុវត្តជាផ្លូវការទូទាំងប្រទេសចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះតទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsi8cKl0NppvDoIZIuFtHheGVTZy_mv89ipeH4DHqiB9offMAvPAvSorUZ5J4CQNoiklg1n0o583obouli4J5eKNWzsjG2F3ByZrXCsJaMT1u3qMmnsBSalrFmPHv6fjxLbo5toZpflFxRWU58dnXUK70lgKRC1SoAotONZr_QPh_n4RIr1xVF-mRp2HI/s1280/photo_2026-06-19_08-53-08%20(2).jpg

រដ្ឋាភិបាលស៊ុយអែតបានបញ្ជាក់ថា ការសម្រេចបង្កើតច្បាប់នេះឡើង គឺក្នុងគោលបំណងសំខាន់ៗចំនួនពីរ៖

លុបបំបាត់ការគាបសង្កត់ និងអំពើហិង្សា៖ ដើម្បីការពារយុវជន និងស្ត្រីពីការបង្ខិតបង្ខំ ឬការដាក់សម្ពាធពីក្រុមគ្រួសារឱ្យរៀបការជាមួយសាច់ញាតិរបស់ខ្លួន ស្របតាមទំនៀមទម្លាប់គ្រួសារមួយចំនួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjshRLzZgSEDMe0bdFgBKRCM9W5f6LrtEmeH81Eu9DY_jF_W6slHr0zazi7qFRnM91MBUSUWXKA5SIuifjA6R9qlKj5qkmY1Mp6y9iMirVsc16wJibxAwS6iRomTcJQGqzChm-ByeYXUpi-odZc1Zfo0_dHyosMNQvXI7MAkGYb60wr2yMxB7bgxirUQ7M/s642/photo_2026-06-19_08-53-08.jpg
កាត់បន្ថយផលប៉ះពាល់សុខភាព៖ ដើម្បីទប់ស្កាត់ និងកាត់បន្ថយហានិភ័យនៃការកើតជំងឺតំណពូជ ឬពិការភាពពីកំណើតលើទារក ដែលកើតចេញពីឪពុកម្តាយមានខ្សែលោហិតជិតដិតនឹងគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJLds7fNiBxhbWjP1D2r9MhvzVMEKFpTnYI8QVHMh96tF_gu4xrazt8d5_c8oCn2EIsawmGxxsJr14eGP8I42juUFCSGMCZoim76YhSw_4Rlq-gzR9Ou5mCCb2x_s4MR7-qSLjPtGLlGt9CYigfsT5Z7PXoyDMUDDaIxxdlZKYOna1noOEzVlkNmyiprE/s1280/photo_2026-06-19_08-53-09.jpg
ច្បាប់ថ្មីនេះក៏មានឥទ្ធិពលគ្របដណ្តប់លើពលរដ្ឋស៊ុយអែតដែលរៀបការនៅក្រៅប្រទេសផងដែរ ពោលគឺរាល់អាពាហ៍ពិពាហ៍រវាងបងប្អូនជីដូនមួយដែលរៀបចំឡើងនៅបរទេស នឹងមិនត្រូវទទួលស្គាល់ជាផ្លូវការនៅក្នុងប្រទេសស៊ុយអែតឡើយ ចាប់ពីថ្ងៃច្បាប់នេះចូលជាធរមាន។ ទោះជាយ៉ាងណា ច្បាប់នេះគ្មានឥទ្ធិពលរំលាយការរៀបការចាស់នោះទេ សម្រាប់គូស្វាមីភរិយាដែលបានរៀបការ និងចុះសំបុត្រអាពាហ៍ពិពាហ៍ស្របច្បាប់រួចរាល់មុនថ្ងៃទី១ ខែកក្កដា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRuZbkwAuEgrXVkXskCaglkRLDTl2e0bBwhbnE21-2LxqWoIpmkXTLEC6gtYR8dogosA79kwbvwxfPQhzzLYzLkEFAv-CZ-oU1jjmIOWekJmq1PvMca4NQ_fvTg0s0Ij-mvOAPr2Z-bWwh0xRfrMwLRcuyqt4ih_BSiDVMC3iyQmufjkS2aGXTM4ok0DI/s1280/photo_2026-06-19_08-53-10%20(2).jpg

ការដាក់ចេញច្បាប់នេះបានបង្កើតឱ្យមានការជជែកដេញដោលគ្នាយ៉ាងខ្លាំងពីសំណាក់ពលរដ្ឋ។ ភាគីគាំទ្របានលើកឡើងថា នេះជាវិធានការដ៏ត្រឹមត្រូវក្នុងការការពារសិទ្ធិមនុស្ស និងបង្ការបញ្ហាសុខភាពកូនចៅជំនាន់ក្រោយ។ ផ្ទុយទៅវិញ ភាគីរិះគន់បានតវ៉ាថា រដ្ឋាភិបាលមិនគួរលូកដៃចូលជីវិតឯកជនហួសហេតុពេកឡើយ ហើយច្បាប់នេះអាចបង្កើតឡើងក្នុងបំណងរើសអើងវប្បធម៌ និងសាសនារបស់ក្រុមជនជាតិភាគតិច ដែលមានប្រពៃណីរៀបការក្នុងចំណោមសាច់ញាតិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbEHkzWCPbROXJjXLlOHN9A2tJ2suWdI0hOvuM78zoDvroEsXBEJMKh8RuqxTw3CeTTtIfUn4z5Q5f9veN4gQDDuIVosBwTYF6Kc1TbpMU-JnbNgUE77ytpsaFsUEAHsdIX1ZRiCuGpMlbGqLw1Yh_VJP3wz4utBLrKAAvwQ2AP_DMxaLYDwhlUMdkH5s/s665/photo_2026-06-19_08-53-10.jpg
គួរបញ្ជាក់ថា តាមរយៈការអនុវត្តច្បាប់នេះ ប្រទេសស៊ុយអែតបានដើរតាមគន្លងរបស់ប្រទេសន័រវែស ដែលបានដាក់ចេញច្បាប់ហាមឃាត់ស្រដៀងគ្នានេះកាលពីឆ្នាំ២០២៤ រួមទាំងបណ្តាប្រទេសមួយចំនួនទៀតនៅក្នុងតំបន់អឺរ៉ុប ក្រោមហេតុផលការពារហានិភ័យសុខភាព និងដោះស្រាយបញ្ហាសង្គម៕