កាលពីថ្ងៃទី២៣ ខែសីហា វណ្ណដា បានធ្វើឱ្យអ្នកគាំទ្រមានភាពងឿងឆ្ងល់និងអស់សំណើចយ៉ាងខ្លាំងបន្ទាប់ពីតារារ៉េបរូបនេះបានស៊ែរវីដេអូឆ្មាយ៉ាងច្រើនទាំងឆ្មាពិតនិងឆ្មា AI រហូតដល់អ្នកគាំទ្របង្ហោះសារឱ្យនរណាដែលនៅជិត វណ្ណដា ជួយដកទូរសព្ទលោកចេញ។ ទន្ទឹមនឹងការស៊ែរឆ្មាបែបនេះក៏មានមតិលេចឡើងនៅលើបណ្តាញសង្គមដែរថាប្រហែលជា វណ្ណដា នឹកឆ្មារបស់សង្សារចាស់។

ទោះបីជា វណ្ណដា និង ឡូរីន បញ្ចប់ទំនាក់ទំនងស្នេហារបស់ពួកគេក្តីប៉ុន្តែឈ្មោះអ្នកទាំងពីរនៅតែជាប់ជាប្រធានបទនិងការពិភាក្សានៅលើបណ្តាញសង្គមស្របពេលបទរបស់ វណ្ណដាក៏បានបង្ហាញពីការបែកបាក់ជាមួយនឹងដៃគូចាស់របស់ខ្លួនដូចគ្នា។ ទន្ទឹមនឹងនេះថ្មីៗនេះសកម្មភាពរបស់តារារ៉េបរូបនេះបានធ្វើឱ្យមានពាក្យចចាមអារ៉ាមនិងការលេចមតិឡើងនៅលើបណ្តាញសង្គមថាលោកនឹកឆ្មារបស់សង្សារចាស់បន្ទាប់ពីមានការស៊ែរពីសត្វឆ្មាពិតនិងឆ្មា AI ជាច្រើនដង។
នៅលើគណនីផ្ទាល់ខ្លួនដែលមានឈ្មោះថា Mann Vanna កាលពីថ្ងៃទី២៣ សីហា តារារ៉េបរូបនេះបានស៊ែររហូតដល់ប្រហែល១៩ដងជាប់ៗគ្នាពីសត្វឆ្មា។ សកម្មភាពនេះបានជំរុញឱ្យមានប្រធានបទលេចឡើងថា ថ្ងៃ DAY OFF របស់ វណ្ណដា គឺជាទិវាឆ្មាពីព្រោះលោកស៊ែរមិនដកដៃសោះឡើយ។ នៅលើបណ្តាញសង្គមទិកតុកវិញមានការបញ្ចេញមតិថា វណ្ណដា ប្រហែលជានឹកឆ្មារបស់ ឡូរីន។ គណនីនោះបានសរសេរថា «ប្រហែលមកពីគាត់នឹកឆ្មារបស់បង Lauryn »។
.png)
គួរឱ្យដឹងថា ក្នុងអំឡុងពេលមានទំនាក់ទំនងជាមួយនឹង ឡូរីន វណ្ណដា ធ្លាប់បានថតរូបនិងបង្ហោះវីដេអូជាមួយនឹងសត្វឆ្មារបស់នាងផងដែរហើយពួកគេទាំងពីរនាក់សុទ្ធតែជាអ្នកស្រលាញ់សត្វចិញ្ចឹមដូចគ្នា។

ទោះយ៉ាងណាការបញ្ចេញមតិខាងលើគ្រាន់តែជាសន្និដ្ឋានរបស់អ្នកលេងបណ្តាញសង្គមប៉ុណ្ណោះ ខណៈការពិតដែល វណ្ណដា ស៊ែរពីសត្វឆ្មានេះក៏គ្មានអ្នកណាដែលដឹងពីន័យឬបំណងពិតប្រាកដរបស់លោកផងដែរ៕










