Home តារាជាតិ រី ស្រីនេត ប៉ះចំមនុស្សរោគចិត្តចង់ចិញ្ចឹមនាងលួចលាក់ឱ្យមួយខែ៥០០០០ដុល្លារ

រី ស្រីនេត ប៉ះចំមនុស្សរោគចិត្តចង់ចិញ្ចឹមនាងលួចលាក់ឱ្យមួយខែ៥០០០០ដុល្លារ

74
0

រី ស្រីនេត Miss Asia pacific Cambodia 2026 បានបង្ហាញរឿងហួសចិត្តយ៉ាងខ្លាំងទៅកាន់បុរសម្នាក់គិតថានាងចង់បានលុយប្តូរនឹងកិត្តិយសដោយចង់ចិញ្ចឹមនាងលួចលាក់ផ្តល់លុយឱ្យខែចំនួន ៥០០០០ដុល្លារ។ ទោះបីជាទឹកប្រាក់នេះច្រើនយ៉ាងណា ស្រីនេត អះអាងដោយម៉ឺងម៉ាត់ថានាងមិនមែនជាមនុស្សប្រភេទនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBZJ5OOFOoxNbRkybUmbAUXAS85ybBpHPGmRrPcQiSFAJ-eXB__H2gJb1_SLtQc33H75769LUShrIA2kn7bOJfK-DtZ4Na3zfss9W43ZrgIfz5d9w-0SUPN3I5o0I1ZyQPDxrf_h6vVoLI95SKyp2m3-IepGR8YzLkPeRFdEvhutdB11cB46FuKJYICbQ/s2048/image_2026-08-24_08-47-18.png
នៅល្ងាចថ្ងៃទី២២ សីហា រី ស្រីនេត បានសម្តែងក្តីខឹងសម្បារយ៉ាងខ្លាំងទៅកាន់បុគ្គលរោគចិត្តម្នាក់។ ក្នុងសំណេរនោះ Miss Asia pacific Cambodia 2026 បានរៀបរាប់ថា «អំបាញ់មិញនេះមានពពួកបុគ្គលរោគចិត្តបានឆាតមកអាខោនយើងខ្ញុំ ដោយយកលេសថានិយាយកាងារ ស្រាប់តែខាងយើងបានផ្ដល់ឱ្យនូវលេខទំនាក់ទំនងកាងារ បុគ្គលរូបនោះបែរជានិយាយក្នុងអត្តន័យផ្សេង »។ រី ស្រីនេត ថានាងមិនមានទទួលសេវាកម្មបែបនេះឡើយ ប្រសិនជានៅតែមានករណីបែបនេះម្ដងទៀត នាងនឹងដោះស្រាយតាមនីតិវិធីច្បាប់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPbcUqqT8EeW68MFTG4EzkRybnkCjwDrrq4Z8Cinez3cZ69cLP0tterx7NZdI9TPncdMhv8Gctjvhxi3xMYR6Wote-nuA42DyNKwKo-QhUgD4ULT3rGMP3UpL_memZ7hRirQwh8pXZwghrgt53TLDqSNTIYouMSVO0L-WpGsWqg8BIg7Am3rkxP2QOHlU/s2048/image_2026-08-24_08-47-20%20(2).png

ជាមួយគ្នានេះ រី ស្រីនេត លើកទឹកចិត្តទៅកាន់ស្រ្តីគ្រប់រូបប្រសិនជាកំពុងតែជួយបញ្ហានេះសូមក្រោកឈរឡើងដើម្បីសិទ្ធិសេរីភាពរបស់ខ្លួនពីព្រោះយើងមានសិទ្ធិទទួលបានការគាំពារអំពីផ្លូវច្បាប់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1WsSedpruazYO26faECiO5irFT-H8E9YtEUol03H7b3a-J-tQruRok4sq4-7UeU4TojfKOqO6LElIGoGiFtGHTRbgtHRaxljYZE2-PAGW6Bzsk2nFpLZ_BePkvuT8iqwVhqF1xXg1u1hYPWAQFNlelC4d_zkofwFBB3tylwk0noqubKACkRJtPjGDrfg/s2048/image_2026-08-24_08-27-01.png
នៅក្នុងសារឆ្លើយឆ្លងចាប់តាំងពី Messager រហូតដល់តេលេក្រាម បុគ្គលនោះមានចិត្តចង់មើលថែ រី ស្រីនេត ដោយចង់ចិញ្ចឹមនាង។ រី ស្រីនេត បានបដិសេធម្តងហើយម្តងទៀតថានាងមិនទទួលសេវាកម្មបែបនេះទេ ខណៈបុគ្គលនោះនៅតែទទូចចង់ចិញ្ចឹមនាងដោយលួចលាក់ដោយហ៊ានចំណាយរហូតដល់៥ម៉ឺនដុល្លារក្នុង១ខែ។ យ៉ាងណាមិញ បវរកញ្ញារូបនេះមិនលក់កិត្តិយសកេរ្តិ៍ឈ្មោះធ្វើជាស្រីចិញ្ចឹមរបស់គេឡើយ ព្រមទាំងព្រមានចាត់វិធានតាមផ្លូវច្បាប់ទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjY7IkL2xuMdyNsBbLp7dFil3ooLrh4GG1u4C6b0OpHbQheva6M3C_aHbvINryDZnSdTfdMuHiggeg1hZywJ2gvJ8YKT5Bz3fPr5-mZlTHxl6ymVXC9AfmGdT95zZ3rwEM203AqaUnFoiUfFbpeTyAb6TPfLkAJc3rWeD7D69IYiwMgevesnFD6HWZJhsU/s2048/image_2026-08-24_08-27-02%20(3).png

គួរឱ្យដឹងថា ករណីបែបនេះមិនមែនតែ រី ស្រីនេត ជួបប្រទះនោះទេខណៈកន្លងមកសិល្បការិនីមួយចំនួនក៏បង្ហាញពីករណីស្រដៀងៗគ្នានេះដូចគ្នាដែលមានអ្នកស្នើចង់ចិញ្ចឹមពួកគេ តែពួកគេមិនមែនជាមនុស្សរកស៊ីផ្លូវកាត់បែបនេះឡើយ៕