Home ព័ត៌មានអន្តរជាតិ ក្រុមរាជានិយមថៃព្រួយបារម្ភពីអនាគតរាជបល្ល័ង្ក ក្រោយបាត់បង់ព្រះនាង Bajrakitiyabha

ក្រុមរាជានិយមថៃព្រួយបារម្ភពីអនាគតរាជបល្ល័ង្ក ក្រោយបាត់បង់ព្រះនាង Bajrakitiyabha

94
0

ក្រៅពីកាន់ទុក្ខ និងសោកស្ដាយចំពោះការបាត់បង់សមាជិករាជវង្សដ៏ឆ្នើម គឺព្រះនាងម្ចាស់ ផាត់ឆារ៉ាគីទិយាផា បុត្រីច្បងរបស់ព្រះមហាក្សត្រ ប្រជាជាតិថៃ ជាពិសេសក្រុមរាជានិយមកំពុងមានក្ដីបាម្ភយ៉ាងខ្លាំងទាក់ទងនឹងអ្នកដែល «អ្នកស្នងរាជ្យសម្បត្តិ» ត្បិតបុត្រផ្សេងៗទៀតរបស់ស្ដេច វិជ្ជរ៉ាឡុងកន ហាក់ទាន់មានសមត្ថភាពគ្រប់គ្រាន់ឲ្យស័ក្តិសមនឹងរាជបល្ល៍ង្កឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEits8DI45DTKyiJV-J6k4f3O3oy-dFMFshzFqgyeAtupFSZn46Qt9bNyHpNpb8WF33B-1RbBjmiexPdzCNT1mB0ilxVYsIPk4NQE416CzOOOKqt4FM_Xnig2Awi9nuNWSyXpcunwCWxQ1tGuyuwZruEEvuJm-xv7kPqpmy30qFqN7aSIaOgUzpYk4_whyQ/s1280/photo_2026-06-13_13-25-26%20(3).jpg
មុនពេលដួលសន្លប់ប្រឈួន និងសោយទិវង្គត ព្រះនាងម្ចាស់ Bajrakitiyabha ដែលជាព្រះរាជបុត្រីច្បងរបស់ព្រះមហាក្សត្របច្ចុប្បន្ន ព្រះបាទ មហា វិជ្ជរ៉ាឡុងកន (រាមាទី១០) ត្រូវបានក្រុមអ្នករាជានិយមថៃ និងអ្នកវិភាគអន្តរជាតិជាច្រើន ចាត់ទុកយ៉ាងទូលំទូលាយថា ជាបុគ្គលដែលមានសមត្ថភាពខ្ពស់ ព្រមទាំងស័ក្តិសមបំផុតក្នុងការឡើងគ្រងរាជ្យសម្បត្តិបន្តពីព្រះបិតា ទោះបីជាច្បាប់រាជវាំងកាលពីមុនផ្តល់អាទិភាពលើបុត្រាក៏ដោយ។ ព្រះនាងទទួលបានការគោរពស្រឡាញ់យ៉ាងខ្លាំងពីប្រជាពលរដ្ឋ ដោយសារចំណេះដឹងជ្រៅជ្រះផ្នែកច្បាប់កម្រិតបណ្ឌិតពីសហរដ្ឋអាម៉េរិក បទពិសោធន៍ជាឯកអគ្គរាជទូត និងការបំពេញព្រះរាជកិច្ចយ៉ាងសកម្មក្នុងជួរកងទ័ព និងសង្គមជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhj2Embmw3yTiPX1OihnvHCA8RwREJcDDGVn4eA3B52WAmS-rUq9r67yONIHIU78Cg2MBQ4ANJ7BCt7cfRPMXzdWaWHmfgwvh-mdW3nqUBy4uhDNAhk7NnZWIi0HL1e69jGiv37G3JvkMUVYc__Q0CctFU00gtNFlbbk8MjwmZKLoN4hIqHHQDEZUR5jMY/s696/photo_2026-06-13_13-25-26.jpg

នៅកណ្តាលភាពទទេស្អាតនៃបេក្ខភាពឈានមុខគេនេះ ក្រសែភ្នែករបស់អ្នកវិភាគ និងមហាជនថៃបានចាប់ផ្ដើមងាកទៅរកខ្សែរាជវង្សផ្សេងទៀតដែលកំពុងស្ថិតក្នុងរង្វង់នៃការយកចិត្តទុកដាក់។ ក្នុងនោះ ព្រះនាងម្ចាស់ សិរិវណ្ណវរិ (Princess Sirivannavari) ព្រះជន្ម ៣៩ វស្សា ដែលជាបុត្រីទី២ និងជាអ្នករចនាម៉ូដដ៏ល្បីល្បាញ ត្រូវបានគេមើលឃើញថាជាបេក្ខភាពស្ត្រីឈានមុខគេបន្ទាប់ពីបងស្រីច្បង ប៉ុន្តែទ្រង់មិនសូវមានបទពិសោធន៍ខាងកិច្ចការនយោបាយ និងយោធានោះឡើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgp7dzAUDmKHRuc3fxacEiBqgqrxSyY5-IxcJUC9D6XydG1WvIYT6m_uGyDubDrEnoYl0xQ9sOHSsnEeAXMoeqyJawCfIAC5eB9DGJw5NyF2PoPQvRoywHHbNXloKrQOO5JEpYl_W9htcv6tL4v4dj2tKNKIZxVPxpYOwoh3XFCptk_c5oYvsXZ_W6p-NI/s640/photo_2026-06-13_13-25-27%20(2).jpg

ទន្ទឹមនឹងនេះ វត្តមានរបស់លោក វ៉ាឆារ៉េសន វិវ៉ាឆារ៉ាវង្ស (Vacharaesorn Vivacharawongse) ដែលជាបុត្រាទី២ ធ្លាប់ត្រូវបាននិរទេសខ្លួនទៅអាម៉េរិក ហើយទើបតែធ្វើដំណើរមកលេងស្រុកកំណើតវិញជាបន្តបន្ទាប់ ក៏បានបង្កជាក្តីសង្ឃឹមស្រពិចស្រពិលសម្រាប់ពលរដ្ឋមួយចំនួន ដោយសារលោកមានចំណេះដឹងខ្ពស់ជាមេធាវី និងមានប្រជាប្រិយភាពខ្លាំង ថ្វីបើស្ថានភាពផ្លូវច្បាប់ក្នុងវាំងរបស់លោកនៅមិនទាន់ច្បាស់លាស់ក៏ដោយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOwxdG0L7BAo7YtfWRcBiBn7tl_g-BfJWisQYW8Wo0I2GuWpeSxJwEjVveFI3g7NLqRYWA_JADQ29vAQLNBLFQSuxk0b9wAoOzdkoUvzX2cfHtHWi7cEw7Y_DOB4on1de5IB3ZxHIOjqBniHGwayXStgaUD0Z7pDC5x8IiuCVmIQAyhkgUuAFcuPr0Svw/s1280/photo_2026-06-13_13-25-27.jpg
ការបាត់បង់ព្រះនាង បានធ្វើឱ្យប្រព័ន្ធរាជានិយមថៃត្រូវប្រឈមមុខនឹងភាពមិនច្បាស់លាស់ជាថ្មី ព្រោះរហូតមកដល់ពេលនេះ ព្រះមហាក្សត្រថៃមិនទាន់បានប្រកាសតែងតាំងអង្គរជ្ជទាយាទផ្លូវការណាមួយនៅឡើយ។ ក្តីបារម្ភរបស់ពលរដ្ឋបានកើនឡើង ដោយសារតែបេក្ខភាពដែលនៅសេសសល់ក្នុងព្រះរាជាណាក្រ សុទ្ធតែមានលក្ខខណ្ឌខុសៗគ្នា។ ក្នុងនោះ ព្រះអង្គម្ចាស់ ទីបាងកន រស្មីជោតិ (Prince Dipangkorn) ព្រះជន្ម ២១ វស្សា ដែលជាបុត្រាស្របច្បាប់តែមួយគត់ ត្រូវបានគេមើលឃើញថាជាអ្នកមានឱកាសខ្ពស់ជាងគេ ប៉ុន្តែអ្នកវិភាគយល់ថាទ្រង់នៅក្មេងខ្ចី និងមានបញ្ហាសុខភាព ដែលទាមទារឱ្យមានការជ្រោមជ្រែងខ្លាំងពីសមាជិករាជវង្សជាន់ខ្ពស់ ដូចជាព្រះមាតុលា (មីង) គឺព្រះនាង សិរិនថន (Princess Sirindhorn) ប្រសិនបើទ្រង់ត្រូវឡើងគ្រងរាជ្យមែននោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixiyX6iRHI5nr0LQJ1K91pdwb0fOruE5_LVKyvdiJRwtXKATC9a5C-WIHL2v70jPG3pPu4EwbRc49oNfeR-jqz8z7MBC5jQDNXLZUkVZVD4h6_DA41BUOH4mVszBBA_xyPDC_2fKTu_M1eA6XU89m8w5GFEE3bhWemn0P6v6HU8fZNZaarafP6E4hSA48/s1010/photo_2026-06-13_13-25-26%20(2).jpg

ជារួម ការសោយទិវង្គតរបស់ព្រះនាង Bajrakitiyabha មិនត្រឹមតែជាការបាត់បង់ដ៏ធំធេងនៃធនធានដឹកនាំដ៏មានឥទ្ធិពលមួយព្រះអង្គប៉ុណោះទេ ប៉ុន្តែវាបានក្លាយជាចំណុចរបត់ដ៏រសើបមួយ ដែលធ្វើឱ្យមហាជនថៃតាមដានមើលយ៉ាងអន្ទះសារចំពោះការសម្រេចព្រះទ័យរបស់ព្រះមហាក្សត្រ ក្នុងការជ្រើសរើសអ្នកស្នងរាជ្យ ដើម្បីរក្សាស្ថិរភាព និងភាពរឹងមាំនៃរាជបល្ល័ង្កទៅថ្ងៃអនាគត។