Karina និង Winter សមាជិកក្រុម Aespa បានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងច្រើនបន្ទាប់ពីបង្ហាញខ្លួនចូលរួមទស្សនាក្រុមជម្រើសជាតិកូរ៉េខាងត្បូងដែលបានលេងការប្រកួតបើកឆាករបស់ពួកគេនៅក្នុងព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២៦។ 
Karina នៅតែបង្ហាញខ្លួនជាមួយនឹងមុខដ៏ស្រស់ស្អាត មុតស្រួច និងទាក់ទាញ។ ទោះយ៉ាងណាក៏ដោយខណៈពេលដែលអ្នកគាំទ្រភាគច្រើនសរសើរសម្រស់របស់ Karina អ្នកខ្លះមិនពេញចិត្តនឹងសក់មុខរបស់តារាចម្រៀងរូបនេះ។ នៅលើបណ្តាញសង្គម ពួកគេបានសម្តែងការខកចិត្តរបស់ពួកគេថា«មុខរបស់នាងស្អាតណាស់ ប៉ុន្តែសក់មុខធ្វើឱ្យនាងមើលទៅមិនសូវស្អាត» «ស្ទីលម៉ូតសក់ និងការតុបតែងមុខរបស់ Karina គឺអាក្រក់ជាងWinter ទៅទៀត»។
ក្រោយពីមានអ្នកគាំទ្រមិនពេញចិត្តចំពោះសក់មុខរបស់ខ្លួនមិនយូរប៉ុន្មាន Karina បានចេញមកបញ្ជាក់ពីមូលហេតុ។ តារាចម្រៀងរូបនេះបានបង្ហាញថា ខណៈពេលកំពុងហោះហើរទៅកាន់ប្រទេសម៉ិកស៊ិកដើម្បីគាំទ្រក្រុមរបស់នាង Karina បានជួបប្រទះនឹងប្រតិកម្មអាលែហ្សីដោយមិននឹកស្មានដល់ ដែលធ្វើឱ្យមុខរបស់នាងហើម។ ដូច្នេះហើយ ទើបតារាស្រីស្រស់ស្អាតដែលកើតនៅឆ្នាំ ២០០០រូបនេះបានពាក់សក់ខាងមុខដើម្បីបិទបាំងប្រតិកម្មអាលែហ្សី។ 
យ៉ាងណាក៏ដោយ ទស្សនិកជនមួយចំនួននិយាយថាទោះបីជានាងមានស្ទីលម៉ូតសក់បែបណាក៏ដោយ Karina តែងតែមើលទៅស្រស់ស្អាត និងទាក់ទាញ។ ស៊េរីរូបថតរបស់ Karina និង Winter ដែលកំពុងអបអរសាទរក្រុមកូរ៉េខាងត្បូងបានរីករាលដាលយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គម ដោយទទួលបានការចែករំលែកយ៉ាងច្រើន។
.png)
Karina ដែលមានឈ្មោះពិតថា Yu Ji-min កើតនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០០០។ នាងគឺជាមេក្រុម អ្នកចម្រៀងសំខាន់ និងជាតារាស្រីដ៏ស្រស់ស្អាតរបស់ក្រុមចម្រៀងនារី aespa ក្រោមការគ្រប់គ្រងរបស់ SM Entertainment។ ជាមួយនឹងសម្រស់ដ៏ស្រស់ស្អាត និងរាងដ៏ល្អឥតខ្ចោះ Karina បានក្លាយជាតារាស្រីដ៏ស្រស់ស្អាត និងជាតារាម៉ូតដ៏ពេញនិយមបំផុតម្នាក់នៃ Kpop ជំនាន់ទីបួនយ៉ាងឆាប់រហ័ស៕










